ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េងប៉ោះ​មាន​អត្ថប្រយោជន៍យ៉ាង​​ច្រើនដែល​​មិននឹក​ស្មាន

6 ឆ្នាំ មុន

ផ្លែ​ប៉េងប៉ោះ​ផ្ទុក​ទៅ​ដោយសារ​ធាតុ​មួយ​ឈ្មោះ​ថា Lycopene ដែល​វា​ជា​អ្នក​ផ្តល់​ពណ៌​ក្រហម​ស្រស់​ដល់​ផ្លែ​មួយ​នេះ ហើយ​ក៏​ជួយ​ការពារ​ផ្លែ​របស់​វា​ពី​កាំរស្មី​យូ​វី​របស់​ពន្លឺ​ព្រះអាទិត្យ​ដែរ ។ ដូច​គ្នា​នេះ​ដែរ​វា​អាច​ជួយ​ការពារ​កោសិកា​រាង​កាយ​អ្នក​ពី​ការ​ខូចខាត​បាន​ដែរ​។ ផ្លែ​ប៉េងប៉ោះ​ក៏​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម វីតាមីន B និង…

ផ្លែ​ប៉េងប៉ោះ​ផ្ទុក​ទៅ​ដោយសារ​ធាតុ​មួយ​ឈ្មោះ​ថា Lycopene ដែល​វា​ជា​អ្នក​ផ្តល់​ពណ៌​ក្រហម​ស្រស់​ដល់​ផ្លែ​មួយ​នេះ ហើយ​ក៏​ជួយ​ការពារ​ផ្លែ​របស់​វា​ពី​កាំរស្មី​យូ​វី​របស់​ពន្លឺ​ព្រះអាទិត្យ​ដែរ ។ ដូច​គ្នា​នេះ​ដែរ​វា​អាច​ជួយ​ការពារ​កោសិកា​រាង​កាយ​អ្នក​ពី​ការ​ខូចខាត​បាន​ដែរ​។ ផ្លែ​ប៉េងប៉ោះ​ក៏​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម វីតាមីន B និង E និង​ជីវជាតិ ផ្សេង​ៗ​ទៀត​ដែរ ។

ប្រព័ន្ធ​ភាពស៊ាំ
សារធាតុ Lycopene គឺជា​អង់​ទី​អុក​ស៊ី​ដង់​មួយ​ប្រភេទ​ដែល​អាច​ប្រឆាំង​នឹង​ការ​ម៉ូ​ឡេ​គុល​រ៉ា​ឌី​កាល​សេរី​បាន ដែល​ម៉ូ​ឡេ​គុល​មួយ​នេះ អាច​បំផ្លាញ​ដល់​កោសិកា និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ថែម​ទៀត ។ ដោយសារ​តែ​រឿង​នេះ​ហើយ អាហារ​ដែល​មាន​សារ​ធាតុ Lycopene ខ្ពស់​ដូច​ជា​ប៉េងប៉ោះ ប្រហែលជា​ធ្វើ​ឲ្យ​អ្នក​មិនសូវ​ជា​មាន​ជំងឺមហារីក​សួត ក្រពះ ឬ​ក្រពេញ​ប្រូ​ស្តា​ត​ឡើយ​។ ការ​ស្រាវជ្រាវ​ខ្លះ​បង្ហាញ​ថា វា​ប្រហែលជា​ជួយ​បង្ការ​ជំងឺ​ជា​ច្រើន​ទៀត​ដែរ ។

បេះដូង
សារធាតុ Lycopene ក៏​ប្រហែលជា​ជួយ​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ព្រមទាំង​សម្ពាធ​ឈាម​ផង​ដែរ ។ កាលណា​រឿង​ទាំង​ពីរ​នេះ​ថយ​ចុះ​វា​នឹង​ល្អ​ចំពោះ​សុខភាព​បេះដូង ។ ជីវជាតិ ផ្សេង​ៗ​ទៀត ក្នុង​ប៉េងប៉ោះ​ដូច​ជា​វីតាមីន B និង E ក៏​ប្រហែលជា​ជួយ​បង្កើន​សុខភាព​បេះដូង​ដែរ ។

ភ្នែក
ប៉េងប៉ោះ​មាន​សារធាតុ​ជា​ច្រើន​ទៀត​ដូច​ជា Lutein និង Zeaxanthin ដែល​អាច​ជួយ​ការពារ​ភ្នែក​ពី​ពន្លឺ​ពណ៌​ខៀវ​ចេញពី​ឧបករណ៍​ឌី​ជី​ថ​ល​បាន​ដូច​ជា ទូរស័ព្ទ​ឆ្លាត​វៃ និង​កុំព្យូទ័រ​ជាដើម ។

សួត
ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ប៉េងប៉ោះ​ប្រហែលជា​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដែល​មាន​ជំងឺហឺត និង​ជួយ​បង្ការ​ជំងឺ​ខ្យល់​ក្នុង​ទងសួត​ទៀត​ផង ។ រឿង​នេះ​អាច​ដោយសារ​តែ​សារធាតុ Lycopene, Lutein, និង Zeaxanthin​។

សរសៃឈាម
ការ​ដែល​ញ៉ាំ​ប៉េងប៉ោះ​កាន់តែ​ច្រើន​ពី​របប​អាហារ ប្រហែលជា​ធ្វើ​ឲ្យ​អ្នក​មិនសូវ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ទេ ។ ការ​សិក្សា​បាន​បញ្ជាក់​ថា វា​ប្រហែលជា​ជួយ​លុប​បំបាត់​ការ​រលាក បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ និង​ការពារ​កុំ​ឲ្យ​មាន​កំណក​ឈាម ដែល​វា​សុទ្ធសឹងតែ​ជួយ​បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​ទាំងអស់ ។

សុខភាព​មាត់
ការ​សិក្សា​បាន​បង្ហាញ​ថា សារធាតុ Lycopene ប្រហែលជា​ជួយ​ដល់​ជំងឺ​អញ្ចាញធ្មេញ រលាក​អញ្ចាញធ្មេញ និង​រលាក​ជុំវិញ​ធ្មេញ ដូច​គ្នា​នឹង​ការ​បង្ការ​ជំងឺមហារីក​ដែរ ។ ប៉ុន្តែ​ការ​ដែល​ញ៉ាំ​ប៉េងប៉ោះ​ឆៅ​ច្រើន អាច​បំផ្លាញ​ដល់​ស្រទាប់​ការពារ​ធ្មេញ​បាន ។

ស្បែក
អ្នក​ស្គាល់​ហើយ​ថា មួក និង​ក្រែ​ម​ការពារ​កម្តៅ​ព្រះអាទិត្យ អាច​ជួយ​ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​បាន ។ មែនហើយ​សារធាតុ Lycopene ក្នុង​ប៉េងប៉ោះ ប្រហែលជា​ធ្វើការ​ដូច​គ្នា​អ​ញ្ចឹ​ង​ដែរ ។ ប៉ុន្តែ​មិនបាច់​យក​វា​មក​លាប​ស្បែក​ទេ គឺ​វា​ជួយ​កោសិកា​ពី​ខាងក្នុង​ទៅវិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ