ខេត្តព្រះសីហនុ ៖ យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលទេសចរណ៍បានឱ្យដឹងថា ជនរងគ្រោះជាជនបរទេសត្រូវបានដឹកទៅសង្គ្រោះបន្ទាន់ បន្ទាប់ពីត្រូវបានក្របីវ័ធបាក់ភ្លៅ កាលពីវេលាម៉ោង១០នឹង២០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវថ្មើរជើងក្នុងព្រៃ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ ។

យោងតាមប្រភពពីលោកវរសេនីយ៏ទោ ប៉ោង វណ្ណរ៉ា ប្រធានការិយាល័យទេសចរណ៏នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនៅវេលាម៉ោង១០នឹង២០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវថ្មើរជើងក្នុងព្រៃ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម មានករណីសត្វក្របីវ័ធភ្ញៀវទេសចរបរទេស ខណៈគាត់ដើរឆ្លងព្រៃទៅលេងនៅឆ្នេរក្បែរភ្លើងស៊ីញ៉ូ បណ្តាលឱ្យជនរងគ្រោះឈ្មោះ Chids Fiona ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិអង់គ្លេស បណ្តាលឱ្យរបួសជើងទាំងសងខាង ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅក្រុងព្រះសីហនុ ។
ករណីខាងលើនេះទទួលបញ្ជាលោកឧត្តមសេនីយ៏ទោ ជួន ណារិន្ឋ ស្នងកានគរបាលខេត្តបានបញ្ជាឱ្យលោកឧត្តមសេនីយ៏ត្រី ណុប បញ្ញា បានស្រាវជ្រាវរកម្ចាស់ និងបានជួបជាមួយម្ចាស់សត្វក្របី ។ តាមរយៈទូរស័ព្ទម្ចាស់ក្របី បានទទួលស្គាល់ជាសត្វក្របីគាត់ដែលគាត់គ្រប់គ្រងអត់បាន ហើយគាត់សូមជួយមើលព្យាបាលជនរងគ្រោះ និងសុំឱ្យខាងកងទ័ពការពារកោះរ៉ុងសន្លឹមជួយបាញ់សម្លាប់ដើម្បីយកសាច់ ៕
ចែករំលែកព័តមាននេះ