ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គាត់​ដាក់បន្ទុក​លើស្រាទៀត ស្រវឹង​ទើបជ្រុលដៃវាយ​​និង​ចាប់ប្រពន្ធ​អារ.ក

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​ម្នាក់​ត្រូវ​ប្តី​កំណាច​វាយដំ និង​អារ.ក​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​បំផុត​ នៅ​ក្នុង​ចម្ការ​ដំឡូង​មី​ ចោល​កូនប្រុស​-ស្រី​៥​នាក់ ដោយ​មិន​បាន​លា​មួយ​ម៉ាត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៨ កុម្ភៈនៅ​ក្នុង​ចម្ការ​ដំឡូង​ភូមិ​ទំនប់​អភិវឌ្ឍន៍…

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​ម្នាក់​ត្រូវ​ប្តី​កំណាច​វាយដំ និង​អារ.ក​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​បំផុត​ នៅ​ក្នុង​ចម្ការ​ដំឡូង​មី​ ចោល​កូនប្រុស​-ស្រី​៥​នាក់ ដោយ​មិន​បាន​លា​មួយ​ម៉ាត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៨ កុម្ភៈនៅ​ក្នុង​ចម្ការ​ដំឡូង​ភូមិ​ទំនប់​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ស៊ី​ន ឆេ​ន អាយុ​៤៣​ឆ្នាំ មុខរបរ​ជា​កសិករ មានកូន​ចំនួន​៥​ស្រី​២​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម ចំណែក​ប្តី​ចិត្ត​ឃោ​ឃៅ​ព្រៃផ្សៃ​ឈ្មោះ​លាវ សាមី អាយុ​៤៦​ឆ្នាំ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ភ្លាម​ៗ​ផង​ដែរ ។ប៉ូលិស​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ព័ត៌មាន​រាយការណ៍​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ធ្វើ​អន្តរាគមន៍​រុករក​ជន​ដៃដល់​ជា​ប្តី និង​ចាប់ខ្លួន​បាន​នៅ​វេលា​ម៉ោង​៤​និង​៥០​នាទី​ក្នុង​ថ្ងៃ​ដដែល​នាំ​មក​អធិការ​ស្រុក​ធ្វើការ​សាកសួរ ។ យោង​តាម​ចម្លើយ​បុរស​ជា​ប្តី​បាន​សារភាព​ថា ខ្លួន​បាន​ខឹង​នឹង​ប្រពន្ធ​ជេរ​និង​ស្តីបន្ទោស ក៏​ទាញ​យក​ដំបង​ឈើ​វាយ​ទៅ​លើ​ប្រពន្ធ​ពីក្រោយ​ចំនួន​៣​ដំបង រួច​យក​កាំបិត​ខ្វែវ​អារ​.​ក​សម្លាប់​តែ​ម្តង​នៅ​ក្នុង​ចម្ការ​ដំឡូង ។

អំពើ​ឃាតកម្ម​នោះ​គឺ​ប្តី​បាន​វាយ និង​អារ​.​ក​សម្លាប់​ប្រពន្ធ​ពេល​កំពុង​ដក​ដំឡូង​នៅ​ក្នុង​ចម្ការ​ទាំង​ពីរ​នាក់ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា នៅ​ពេល​ទៅ​ដក​ដំឡូង​ពីរ​នាក់​ប្រពន្ធ ខ្លួន​ក៏​បាន​ឈប់​សម្រាក​បន្តិច ក៏​អង្គុយ​ផឹកស្រា​រហូត​ដល់​ស្រវឹង​ធ្វើការ​លែង​កើត ។ ពេល​នោះ​ប្រពន្ធ​បាន​ស្តីបន្ទោស និង​ជេរ​ប្រមាថ​ខ្លាំង​ៗ​ក៏​បាន​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក ខ្លួន​ក៏​ខឹង និង​ទ្រាំ​លែង​បាន​ក៏​ផ្ទុះ​ហិង្សា ។ ជន​ដៃដល់​ជា​ប្តី​បាន​បន្ត​ថា មូលហេតុ​គ្មាន​រឿង​អ្វី​ធំដុំ​ទេ តែ​ដោយសារ​ខ្លួន​ស្រវឹងស្រា ហើយ​ខឹង​ប្រពន្ធ​ស្តីបន្ទោស​ឱ្យ​ផង ក៏​ជ្រុលដៃ​វាយ និង​អារ​.​ក​ប្រពន្ធ​រហូត​ដល់​ស្លាប់​ទៅ ។

ប៉ូលិស​ដដែល​បាន​បន្ត​ថា យោង​តាម​ចម្លើយសារភាព នឹង​យោង​ទៅ​លើ​វត្ថុ​តាង​កាំបិត​ខ្វែវ​ចំនួន​១ ដំបង​ឈើ​១​សមត្ថកិច្ច​បាន​កសាងសំណុំរឿង​ពី​បទ​ឃាតកម្ម​បញ្ជូន​ជន​ដៃដល់​ជា​ប្តី​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​ច្បាប់ ។ អ្វី​ដែល​គួរ​ឱ្យ​ស្រងេះស្រងោច​បំផុត​នោះ​គឺ​កូន​ទាំង​៥​នាក់ ដែល​ក្នុង​ចំណោម​នោះ កូន​ម្នាក់​ទើបតែ​មាន​អាយុ​ជាង​១​ខួប​ផង​ដែរ បាន​ក្លាយ​ខ្លួន​ជា​ក្មេង​កំព្រាម្តាយ​បាត់បង់​គ្មាន​ភាព​កក់ក្តៅ ។ ឯ​ឪពុក​ជាប់គុក​គ្មាន​ថ្ងៃ​ចេញ ដែល​នេះ​ជា​ទ​ង្វើ​របស់​ឪពុក​អគតិ​មិនដឹង​ថា​ជា​មនុស្ស​ឬ​ជា​សត្វ​នោះ​ទេ ទើប​យក​កំហឹង​បន្តិចបន្តួច​អារ​.​ក​សម្លាប់​ប្រពន្ធ​ដោយ​ខ្វះ​សតិ​ជា​មនុស្ស ៕ ​

អត្ថបទសរសេរ ដោយ