ភ្ញៀវ​ទេសចរណ៍​មានការ​កើនឡើង ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​នេះ


ខេត្តរតនគិរី ៖ រមណីយដ្ឋាន​នានា​ក្នុង​ខេត្តរតនគិរី​នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិចិន​-​វៀតណាម រយៈពេល​បី​ថ្ងែ​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​.​សុក្រ​.​សៅរ៍ ១​កើត ២​កើត​.៣​កើត ខែ​ផល្គុន ឆ្នាំរកា នព្វ​ស​ក័ ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៥.១៦.១៧ ខែកុម្ភៈ គ​.​ស​២០១៨​។ មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ក៏​ដូច​ជា​ប្រជាពលរដ្ឋ ដែល​អ​ញ្ចើ​ញ​មក​កម្សាន្ដ​យ៉ាងច្រើន​កុះករ​មានការ​កើន​ឡើងជា​លំដាប់​លើស​ឆ្នាំ​មុន​ៗ​។ ដូច​ជា​នៅ​រមណីយដ្ឋាន អូរ​ស៊ិ​ន​លែរ​(​ទឹកធ្លាក់​ប្រាំពីរ​ជាន់​)​ទឹកជ្រោះ​ជួរ​តា​តៃ ទឹកជ្រោះ​ចារ​អុង ទឹកជ្រោះ​កាចា​ញ និង​ទឹកអូរ​កា​ទៀង​ជាដើម​។​ល​។ ភ្ញៀវ​ទេសច​ណ៍​ជាតិ និង​អន្តរជាតិ​នីមួយ​ៗ​ដែល​មានដំណើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ប្រកបដោយ​ទឹ​មុខ​សប្បាយ រីករាយ​ក្រៃ​លែង​ជាមួយនឹង​ទេសភាព​ធម្មជាតិ​ដ៏​ល្អ​ត្រកាល​តាម​ជ្រលង​ជ្រោះ​ព្រៃ​ភ្នំ លាយឡំ​នឹង​សំឡេង​បក្សារ​បក្សី យំ​ទ្រហឹងអឺងកង​រំពង​ព្រៃ គួប​ផ្សំ​មឹង​សូរ​សំឡេង​ទឹក​ហូរ​ធ្លាក់​ពីលើ​ភ្នំ​ចុះ​មក​ក្រោម​ហាក់​កំពុង​តែ​អង្រួន​បេះដូង ធ្វើ​ឱ្យ​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ទាំងឡាយ​នោះ​រសាយ​នៃ​ក្តី​កង្វល់​ទៅ​តាម​វាយោ និង​ទឹកជ្រោះ​ហូរ​នោះ អស់​ដែរ​។

ក្នុង​ដំណើរ​កម្សាន្ត​នោះ​ដែរ ស្ទើរ​គ្រប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ក៏​បាន​សម្តែង​នូវ​ការ​សាទរ​យ៉ាង​ក្រៃ​លែង ចំពោះ​រាជរដ្ឋាភិបាល​ដែល​បាន​នាំ​មក​នៅ​សុខ​សន្តិភាព​ស្ថិរភាព​នយោបាយ សម្រួល​ដល់​ដំណើរ​កម្សាន្ត​ពួក​គាត់​ជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ក៏​ដូច​ជា​ជូន​ប្រទេស​ជាតិ​ផង​ដែរ រួម​ទាំង​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​លើ​គ្រប់​វិស័យ ជា​ពិសេស​ប្រព័ន្ធ គមនាគមន៍​ឆ្លងកាត់​គ្រប់​តំបន់​ទេសចរណ៍​នានា និង​បាន​បង្កើត​កម្មវិធី​សប្បាយ​ៗ​ប្រចាំឆ្នាំ​ជា​ច្រើន​ទៀត​ផង​។ ដូច​ជា​ការ​សម្ដែង​របាំ​ប្រជាប្រិយ​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​។ ការ​រៀបចំ​ពិធី​អបអរ​ចូល​ឆ្នាំ​ចិន​វៀតណាម​២០១៨​នេះ ដែល​បាន​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ឱ្យ​គេ​បានដឹង​កាន់តែ​ច្បាស់​ពី​កម្ពុជា​ដែល​ជា​ប្រទេស​ដែល​មាន សុខ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍន៍​យ៉ាង​ពិតប្រាកដ​។ អាជីវករ​ជនជាតិ​ដើម​ភាគតិច​លក់​វត្ថុ​អនុស្សាវរីយ៍​រួម​មាន ក្រមា​ជនជាតិ កន្សែង​ជនជាតិ និង​ខោអាវ ដែល​ជា​ស្នាដៃ​ពិត​ៗ​ដែល​បងប្អូន​ជនជាតិ​ដើម​ភាគតិច​យើង​ផលិត​បាន​។ អាជីវករ​ជនជាតិ​ដើម​ភាគតិច​ជា​អ្នកលក​វត្ថុ​អនុស្សាវរីយ៍​នោះ​បានឱ្យ​ដឹង​ថា​ការ​លក់ដូរ​រយៈពេល​បី​ថ្ងៃ ក្នុង​អំឡុង​បុណ្យ ចូល​ឆ្នាំ​ចិន​វៀតណាម​នេះ​មានការ​លក​របស់រប​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ៗ​ដាច់​អស់​បាន​ច្រើន​គ្រាន់បើ​ដែរ​អាច​បាន​ជាង​៣០.០០០០​រៀល​(​សាមសិប​ម៉ឺន​រៀល​)​ក្នុង​មួយ​ថ្ងៃ​។

ភ្ញៀវ​ទេសចរណ៍​ជាតិ​មក​ពី​ខេត្តតាកែវ បាន​ទម្លាយ​អំពី​អារម្មណ៍​ក្នុង​ដំណើរ កម្សាន្ត​នោះ​ឱ្យ​ដឹង​ថា ដំណើរ​កម្សាន្ត​របស់​ពួក​គាត់​ជា​លក្ខណៈ​គ្រួសារ បន្ទាប់​ពី​ចូល​មក​ដល់ និង​កម្សាន្ត​តាម​រមណីយដ្ឋាន នានា​ក្នុង​ខេត្ត​ខេត្តរតនគិរី​នេះ​រួច​មក​គឺ ពិតជា​មាន​អារម្មណ៍​ថា​សប្បាយ​រីករាយ​ក្រៃ​លែង​បំផុត ដោយ​បានឃើញ​ទេសភាព ល្អ​ៗ និង​ទាក់ទាញ​អារម្មណ៍​ចង់​គយគន់​នឹង​អាកាសធាតុ​ត្រជាក់ ធ្វើ​ឱ្យ​រសាយ​អារម្មណ៍​អំពី​ការ​នឿយហត់​ទាំងឡាយ អស់​ចេញ​រាង​កាយ​ទៅ​តាម​ទេសភាព​ធម្មជាតិ​។ ជា​ពិសេស​តាម​រមណីយដ្ឋាន​ជា​ច្រើន​យ៉ាង​សម្បូរ​បែប មាននៅ​ក្នុង​ខេត្តរតនគិរី និង​ទី​ដាច់​ស្រយាល​។ លោក វេន ចឹក គណៈ​ក​ម្មា​ការ​រមណីយដ្ឋាន​បឹង​យក្ស​ឡោម បាន​ឲ្យ​ដឹង​ថា រយៈពេល​បី​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន វៀតណាម ឆ្នាំ​នេះ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ មានការ​កើនឡើង លើស​ឆ្នាំ​មុន​ហូត​ដល់​១០​ម៉ឺន​នាក់ បើ​ប្រៀបធៀប​ឆ្នាំ​២០១៧ ការ​កើនឡើង​ខុស​ពី​ការ​គ្រោងទុក ដោយសារ​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ​មានការ​ចូលរួម​ការពារ​ពី​សមត្ថកិច្ច ចរាចរណ៍​ជើង​គោក​កម្លាំង​ប្រជា​ការពារ សម្រួល​ចរាចរណ៍ និង​សេវាកម្ម​រហ័ស​ទាន់ចិត្ត បម្រើភ្ញៀវ​ចូល​ទស្សនា​កម្សាន្ត ទីកន្លែង​អង្គុយ​ប្រកបដោយ​ផា​សុខភាព អនាម័យ​ល្អ​។

លោក​បន្ត​ថា ការ​រៀបចំ​រមណីយដ្ឋាន​ក្នុងឆ្នាំនេះ​មាន​សណ្តាប់ធ្នាប់​ល្អ​គឺ មិន​ឲ្យ​អាជីវករ​លក់​របស់​ហូប​ចុក ក្បែរ​មាត់បឹង ឡើយ ដោយ​ឲ្យ​ពួក​គាត់​មក​លក់​នៅ​ខាងលើ​ទាំងអស់​គ្នា​។ លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី បានឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ដ​នៅ​ក្នុង​ខេត្តរតនគិរី​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន វៀតណាម ឆ្នាំ​២០១៨ នេះ មាន​ចំនួន​៩,៧៦៣ នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​៩,៥០៥​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ២៥៨​នាក់ មានការ​កើនឡើង​សរុប​៥៦.៣​ភាគរយ ភ្ញៀវ​ជាតិ​មានការ​កើនឡើង​៥៧,២ ភាគរយ និង​ភ្ញៀវ​អន្តរជាតិ​កើនឡើង​៣១,០ ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៧​កន្លង​ទៅ​។ លោក ង៉ែត ពិ​ទូ បាន​បន្ដ​ថា ពាក់ព័ន្ធ​នឹង​ម្ហូបអាហារ​តាម​រមណីយ ដ្ឋា​ន សណ្ឋាគារ ផ្ទះសំណាក់ លោក​បាន​ចាត់​ឲ្យ​ក្រុមការងារ​របស់​លោក ចុះ​អប់រំ​ណែនាំ​អំពី​អនាម័យ និង​មិន​ឱ្យ​មានការ​ដំឡើង​ថ្លៃ​ម្ហូបអាហារ សណ្ឋាគារ ផ្ទះសំណាក់​នានា ឱកាស​ចូល​ឆ្នាំ​ចិន វៀតណាម​ឆ្នាំ​២០១៨​នេះ​ទេ​៕


Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ