ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន​ពេស្យា​តុក្កតា​សិចលើក​ដំបូង​នៅ​ចក្រភព​អង់គ្លេស

6 ឆ្នាំ មុន

បច្ចុប្បន្ន​កន្លែង​បម្រើ​ផ្លូវភេទ​រមែង​កើត​មាននៅ​គ្រប់​ទិស​ទី​នៅ​លើ​ពិភពលោក ពិសេស​គឺ​បន​តុក្កតា​សិច​កំពុង​ពេញ​និយម​បំផុត​ទាំង​នៅ​អា​ស៊ី និង​អឺរ៉ុប រួម​មាន​ប្រទេស​ជប៉ុន អា​ល្លឺ​ម៉​ង់ និង​អេ​ស្ប៉ា​ញ​ជាដើម ។ មូលហេតុ​ដែល​តម្រូវ​ឲ្យ​គេ​បើកហាង​បែប​នេះ​គឺជា​ផ្នែក​មួយ​ដើម្បី​បំបាត់​អារម្មណ៍​នៃ​ភាព​ស្រងេះស្រងោច​របស់​បុរស​ដែល​គ្មាន​ប្រពន្ធ ឬ​ដៃគូ ។…

បច្ចុប្បន្ន​កន្លែង​បម្រើ​ផ្លូវភេទ​រមែង​កើត​មាននៅ​គ្រប់​ទិស​ទី​នៅ​លើ​ពិភពលោក ពិសេស​គឺ​បន​តុក្កតា​សិច​កំពុង​ពេញ​និយម​បំផុត​ទាំង​នៅ​អា​ស៊ី និង​អឺរ៉ុប រួម​មាន​ប្រទេស​ជប៉ុន អា​ល្លឺ​ម៉​ង់ និង​អេ​ស្ប៉ា​ញ​ជាដើម ។ មូលហេតុ​ដែល​តម្រូវ​ឲ្យ​គេ​បើកហាង​បែប​នេះ​គឺជា​ផ្នែក​មួយ​ដើម្បី​បំបាត់​អារម្មណ៍​នៃ​ភាព​ស្រងេះស្រងោច​របស់​បុរស​ដែល​គ្មាន​ប្រពន្ធ ឬ​ដៃគូ ។

កន្លង​មក​នៅ​ជប៉ុន​បុរស​មួយ​ចំនួន​បាន​លែងលះ​ប្រពន្ធ ហើយ​ទៅ​រស់នៅ​ជាមួយ​តុក្កតា​សិច​រហូត​ដល់​ថ្នាក់​ទទួលទាន​បាយ​ជាមួយ ជួយ​លាង​សម្អាត និង​នាំ​ដើរ​កម្សាន្ត​នៅ​ទីប្រជុំជន​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍ ។ ក្រៅពី​នេះ​ក៏​មាន​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​អឺរ៉ុប​បាន​បើក​បន​ពេស្យា​តុក្កតា​សិច​បំរើ​អារម្មណ៍​បុរស​ផង​ដែរ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អង់គ្លេស​ក៏​បាន​បើក​បន​តុក្កតា​សិច​ជូន​អតិថិជន​ដែល​ចង់​សាក​រសជាតិ​ក្រៅពី​មនុស្ស​ពិត​ដែរ ។ លោក Steven Crawford អាយុ​២៥​ឆ្នាំ​បាន​សម្រេចចិត្ត​បើក​ជា​លើក​ដំបូង​នៅ​អង់គ្លេស ស្ថិត​នៅ​ក្នុង​ខណ្ឌ​South Lanarkshire ដើម្បី​យកចិត្ត​បុរស​នៅ​ក្នុង​ទិវា​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ