កាត់​ម្រាមដៃ​ធ្វើ​បណ្តោង​ខ្សែ​.​ក ឃើញ​​ហើយ​ញាក់សាច់​ម៉​ង


អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​ចូល​ចិត្ត​សិល្បៈ​ក្នុង​ការ​សាក់​រូប និង​ចោះ​សាច់ ហ៊ាន​កាត់​ម្រាម​កូនដៃ​របស់​ខ្លួន ដើម្បី​ធ្វើ​ជា​បណ្តោង​ខ្សែ​.​ក​។
នាង Torz Reynolds សម្រេចចិត្ត​កាត់​ម្រាម​កូនដៃ​របស់​ខ្លួន សម្រាប់​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រលាញ់​ឆ្នាំ​មុន​។ នាង​កាត់​វា​ហើយ​ក៏​ដាក់​ទៅ​ក្នុង​ទូរ​ទឹកកក ហើយ​យក​មក​ត្រាំ​ក្នុង​ដប​មាន​អាល់កុល​។ ដោយ​មិន​ខ្លាច​គ្រប់​គ្នា​ខ្ពើម នាង​យក​ដប​នោះ​ពាក់​ធ្វើ​ជា​បណ្តោង​ខ្សែ.ក។

តាម​ពិត​ទៅ​នាង​ចង់​ធ្វើ​បែប​នេះ​តាំងពី​ដប់​ឆ្នាំ​មុន​ម្ល៉េះ​។ នាង​គិត​ថា ការ​ធ្វើ​បែប​នេះ​គឺ​ពិតជា​គួរ​ឲ្យ​ស្រលាញ់​។ បើ​ទោះបី​នាង​មិន​អាច​ពាក់​បណ្តោង​ខ្សែ​.​ក​ចម្លែក​នេះ​ទៅ​ធ្វើការ​ក៏​ដោយ ក៏​នាង​នឹង​ពាក់​វា​សម្រាប់​ពេល​ដើរ​លេង​ដែរ​។

នៅ​ឆ្នាំ​នេះ ម្រាម​កូនដៃ​របស់​នាង​ដែល​កំបុត​នោះ បានជា​ផ្សះ​មុខ​ហើយ​។ នាង​ពិតជា​សប្បាយចិត្ត​ណាស់​ក្នុង​ការ​សម្រេចចិត្ត​ធ្វើ​បែប​នេះ​។ នាង​រមែង​មើល​ការ​ធ្វើ​ដូច្នេះ​ទៀត នៅ​ពេល​ខាង​មុខ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ