ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​ពន្ធគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​2017 ជាង​93​ម៉ឺន​លាន​រៀល

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​របាយការណ៍​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ របស់​សាខា​គយ និង​រដ្ឋាករ​ខេត្ត ដែល​បាន​អនុវត្ត​ការងារ​លើ​ការ​ប្រមូល​ពន្ធ និង​ការ​បង្ក្រាប​បទល្មើស​គេចពន្ធ​ក្នុង​ខេត្តបន្ទាយមានជ័យ នៅ​ឆ្នាំ​២០១៧ រក​ចំណូល​សរុប​បាន​ចំនួន​ជាង​៩៣​ម៉ឺន​លាន​រៀល (៩៣៩.៤៧២​លាន​រៀល​)​ឬ​ប្រមាណ​ជាង​២៣០​លាន​ដុល្លារ…

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​របាយការណ៍​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ របស់​សាខា​គយ និង​រដ្ឋាករ​ខេត្ត ដែល​បាន​អនុវត្ត​ការងារ​លើ​ការ​ប្រមូល​ពន្ធ និង​ការ​បង្ក្រាប​បទល្មើស​គេចពន្ធ​ក្នុង​ខេត្តបន្ទាយមានជ័យ នៅ​ឆ្នាំ​២០១៧ រក​ចំណូល​សរុប​បាន​ចំនួន​ជាង​៩៣​ម៉ឺន​លាន​រៀល (៩៣៩.៤៧២​លាន​រៀល​)​ឬ​ប្រមាណ​ជាង​២៣០​លាន​ដុល្លារ ស្មើ​១១៤,៦៤%​នៃ​ផែនការ ។

យោង​តាម​របាយការណ៍​បាន​បង្ហាញ​ថា មន្ត្រី​គយ​និង​រដ្ឋាករ​ត្រួតពិនិត្យ និង​ប្រមូល​ពន្ធ​ពី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត រក​ចំណូល​បាន​ជាង​៩០​ម៉ឺន​លាន​រៀល​(៩០៤.៥២១​លាន​រៀល​), ច្រក​តំបន់​ព្រំដែន​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ រក​ចំណូល​បាន​ជាង​២​ម៉ឺន​លាន​រៀល (២២.៥៩៧​លាន​រៀល​) និង​ច្រក​ទ្វារ​តំបន់​ព្រំដែន​បឹង​ត្រកួន ស្រុក​ថ្មពួក រក​ចំណូល​បាន​ជាង​៤​ម៉ឺន​លាន​រៀល​(៤៥.៣៥៥​លាន​រៀល​) ។

លោក ឆែ សុធា ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត បាន​លើក​ឡើង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​បឹង​ត្រកួន​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ៖« មន្ត្រី​គយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ បាន​ខិតខំ​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​តាម​ផែនការ ដើម្បី​អនុវត្ត​គោលការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាំ​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​រីក​ចម្រើន » ។

ក្នុង​ឱកាស​នោះ លោក​ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត ក៏​បាន​ក្រើនរំលឹក​ដល់​ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ទាំងអស់ ត្រូវ​យកចិត្ត​ទុក​ចំពោះ​ការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ និង​សម្រួល​ការងារ​ពាណិជ្ជករ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ ។

លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​ថា រយៈ​ពេល​​កន្លង​មក មន្ត្រី​គយ និង​រដ្ឋាករ​តាម​ច្រក​តំបន់​ព្រំដែន បាន​ប្រមូល​ពន្ធ​ជូន​រដ្ឋ និង​បម្រើ​ពាណិជ្ជកម្ម​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ និង​មិន​ដែល​មានរឿង​អាស្រូវ​កើតឡើង​ឡើយ ។ កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ បាន​ឆ្លុះ​បញ្ចាំង​ការ​ពី​កែទម្រង់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ