ខេត្តបាត់ដំបង ៖ បើតាមការពិនិត្យជាក់ស្ដែង ថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ នៅថ្ងៃទី១៤ កុម្ភៈ ២០១៨នេះ សម្រាប់ខេត្តបាត់ដំបង ហាក់មានសភាពស្ងប់ស្ងាត់ជាងឆ្នាំមុនៗ ប៉ុន្តែនៅតាមបណ្ដាផ្ទះសំណាក់ ឬ សណ្ឋាគារមួយចំនួនហាក់មានការកើនឡើងនៃចំនួនភ្ញៀវស្នាក់នៅ។ មន្ត្រីសាលាក្រុងបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃ១៤ កុម្ភៈនេះ ដែលជាថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ ដែលជាវប្បធម៌របស់បរទេស សម្រាប់ឆ្នាំ២០១៨នេះ នៅក្នុងខេត្តបាត់ដំបង ហាក់មានភាពស្ងប់ស្ងាត់គួរឲ្យកត់សម្គាល់ ខុសពីឆ្នាំមុនៗ ដែលមានយុវជនភាគច្រើនបាននាំគ្នាគោរពវប្បធម៌នេះយ៉ាងរោលរាល។ ប៉ុន្តែមន្ត្រីរូបនេះអះអាងថា នៅតាមផ្ទះសំណាក់ ឬតាមសណ្ឋាគារមួយចំនួនហាក់មានការកើនឡើងនូវភ្ញៀវស្នាក់នៅបន្តិច ខណៈដែលឱកាសបុណ្យចូលឆ្នាំចិន វៀតណាម កាន់តែខិតជិតមកដល់។
នៅក្នុងក្រុងបាត់ដំបង កន្លែងដែលធ្លាប់ដាក់តាំងផ្កាកុលាបលក់សម្រាប់ឆ្នាំនេះ គេឃើញមានការដាក់តាំងផ្កាលក់រកេតរកូត យ៉ាងសោះកក្រោះបំផុត។ កញ្ញា ចាន់រី ដែលជាអ្នកលក់ផ្កាកុលាបប្រចាំឆ្នាំ រាល់ទិវានៃសេចក្ដីស្រលាញ់ បានទទួលស្គាល់ថាឆ្នាំនេះពិតជាមានការថយចុះច្រើនសម្រាប់ក្រុមយុវជនដែលនិយមវប្បធម៌បរទេសមួយនេះ។ កញ្ញា ចាន់រី បាននិយាយទៀតថា ឆ្នាំនេះផ្កាកុលាបទិញចូលមានតម្លៃខ្ពស់ជាងឆ្នាំមុន តែលក់ចេញបានតំលៃប្រហែលឆ្នាំមុនគឺ១ទងថ្លៃ៤០០០រៀល រីឯអ្នកលក់ក៏ថយចុះច្រើនដែរ ដោយសារមិនសូវមានអ្នកទិញ។ ប៉ុន្តែបុណ្យនៃសេចក្ដីស្រលាញ់ ក្នុងឆ្នាំនេះគេសង្កេតឃើញក្រុមយុវជន យុវសិស្ស បានប្រមូលម្ដុំនៅតាមគុម្ពោតព្រៃក្នុងព្រលានយន្តហោះវាលបែកចាន នៅតាមខ្យូសក្នុងអាហារ ដ្ឋាននានាដែលជាកន្លែងស្ងាត់ និងបិទជិត និងមួយចំនួននៅតាមសួនច្បារសាធារណៈ។ ប៉ុន្តែពួកគេហាក់ ដូចជាបានផ្ដល់កាដូផ្កាកុលាប ឬវត្ថុអានុស្សាវរីយ៍តិចតួចដល់គ្នាទៅវិញទៅមក។
ដោយឡែកនៅតាម បណ្ដាផ្ទះសំណាក់ ឬសណ្ឋាគារវិញ មានសេចក្ដីរាយការណ៍ថា អាចមានតិចតួចចំពោះក្រុមយុវជន ដែលនាំគូស្នេហ៍ជួលស្នាក់នៅបណ្ដោះអាសន្ន តែភ្ញៀវស្នាក់នៅភាគច្រើនជាភ្ញៀវដែលធ្វើដំណើរ កម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម។ នេះបើពិនិត្យជាក់ស្ដែងគិតត្រិមម៉ោង៥ល្ងាចថ្ងៃ១៤ កុម្ភៈ ប៉ុន្តែគេមិនហ៊ានទស្សន៍ទាយបានឡើយ ចាប់ពីព្រលប់តទៅ ដែលអាចជាឱកាសម្រាប់យុវជនដឹកដៃគ្នា ចូលផ្ទះសំណាក់។ ជុំវិញការថយចុះនៃក្រុមយុវជនដែលនិយមគោរពវប្បធម៌បរទេសនេះ មន្ត្រីនៃមន្ទីរវប្បធម៌មួយរូបបានលើកឡើងថា ការថមថយនេះអាចជាការយល់ឃើញភាពត្រឹមត្រូវ រវាងវប្បធម៍ខ្មែរ និងវប្បធម៌បរទេស។ ពួកគេជាយុវជន ហាក់មានការយល់ដឹងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ អំពីទំនៀមទម្លាប់ ឬវប្បធម៌ខ្មែរ និងវប្បធម៌បរទេសនេះ។ ការយល់ដឹងនេះក៏ដោយសារតែការប្រឹងប្រែង យកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលបានធ្វើការផ្សព្វផ្សាយអំពាវនាវជាបន្តបន្ទាប់ដល់ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ឲ្យប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីខ្មែរ៕
ខេត្តតាកែវ ៖ បើទោះបីជាមានសារាចរណែនាំពីលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អោយមន្ទីរកសិកម្មខេត្តពិសេសខាងពេទ្យសត្វតាមខេត្តនៅជាប់នឹងព្រំដែន...
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០និង២០នាទីព្រឹកកម្លាំងនគរបាលស្រុកថ្មពួកដឹកនាំដោយ លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកបាន...
រាជធានីភ្នំពេញ ៖ ពិតជាពិសេសទៀតហើយនៅប៉ុន្មានថ្ងៃខាងមុខនេះកម្ពុជានឹងរៀបចំការប្រកួតបវរកញ្ញាដ៏ធំប្រចាំឆ្នាំ ហើយកំពុងអ៊ុតមើលថា តើបវរកញ្ញាឯកកម្ពុជាតំណាង...
រាជធានីភ្នំពេញ ៖ ពិតជាមិនធម្មតាឡើយក្នុងការបង្ក្រាបសម្បុកគ្រឿងញៀនដ៏ធំមួយកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ ( Rock) ។ក្នុង...
ខេត្តប៉ៃលិន ៖ មិននាំគ្នាធ្វើការរកស៊ីថែកូនចៅទេ បែរជានាំគ្នាទៅអង្គុយលេងល្បែងស៊ីសង ធ្វើឱ្យកម្លាំងជំនាញនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន...
ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ខ្លោងទ្វារធំដែលជានិមិត្តសសញ្ញាឆ្នាំង សម្រាប់អបអរសាទរពិធីបុណ្យទន្លេ នៅមុខមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងក្រុង...
រាជធានីភ្នំពេញ៖ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ«OLIVE APPAREL(Cambodia)Co,Ltd»៥០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដែលតាមការស្រាវជ្រាវរបស់នគរបាលមូលដ្ឋានរកឃើញថា បណ្ដាល...
រាជធានីភ្នំពេញ ៖ អាការឈឺក្បាល គឺជាបញ្ហាមួយដែលកើតមានជាញឹកញាប់បំផុតចំពោះមនុស្សគ្រប់ៗគ្នា។ អ្នកណាៗក៏អាចកើតមានអាការឈឺក្បាលដែរ ហើយអាការនេះមិនទាក់ទងនឹង...
រាជធានីភ្នំពេញ ៖ ម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជា ដែលចង់បង្កើតនូវសក្ដានុពលផលិតផល ឬសេវាកម្មរបស់ខ្លួនទៅដល់អតិថិជន ហាក់កំពុងមានការពិបាកចិត្តក្នុងការជ្រើសរើស...
រាជធានីភ្នំពេញ ៖ អគារសាកលវិទ្យាល័យខេមរៈ បានត្រូវភ្លើងឆេះសន្ធោសន្ធៅនៅជាន់ខាងក្រោម បានធ្វើឱ្យស្ត្រីជាគ្រូបង្រៀនជនជាតិចិន៤នាក់ដែលស្នាក់នៅជាន់ទី៤ភ័យ...
រាជធានីភ្នំពេញ ៖ កម្លាំងមានសម្ថកិច្ចរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន...
ខេត្តបន្ទាយមានជ័យ ៖ ពាក្សចាស់លោកពោលថា រពិសដៃផ្ទៃឆ្អែតតែម្នាក់នេះបែរជារពិសដៃពេលដើរព្រៃហាមមិនស្តាប់ ដុតរាលឆេះដំណាំ...
ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២២ កុម្ភៈ សាលាដំបូងខេត្ត បានបើកសវនាការជំនុំជម្រះសំណុំរឿងសម្លាប់សង្សាររបស់ខ្លួនយ៉ាងព្រៃផ្សៃ រួចញាត់សពចូលក្នុងធុងទឹកកកយកទៅ...
តាមប្រភពពី Oddity Central បានឱ្យដឹងថា ស្ត្រីជនជាតិអាហ្សង់ទីន សញ្ជាតិអាមេរិកម្នាក់ ដែលសព្វថ្ងៃ រស់នៅក្នុងរដ្ឋកាលីហ្វញ៉ា តែងតែទទួលទានសត្វខ្មូតនៅរស់៥ក្បាលជា...
តាមប្រភពពីMetroបានឱ្យដឹងថា យុវតីអាយុ១៩ឆ្នាំ ឈ្មោះ Samantha Simpson បានប្រកាសសុំកុំឱ្យមហាជននិយាយលេងសើច និងប្រមាថដល់ប្តីរបស់នាង ដែលមានអាយុ៦២ឆ្នាំនេះទៀត ។ នាងបាន...
ខេត្តព្រៃវែង៖ វត្តអារាមមួយស្ថិតនៅខេត្តព្រៃវែងទាក់ទាញមហាជនទៅលេងកម្សាន្តព្រោះតែការរៀបចំរចនាប្រណីត ប្លែកៗ ពិសេសមានដើមឈើរាប់ពាន់ដើមចោលម្លប់ត្រឈឺងត្រឈៃ ។...
ខេត្តតាកែវ ៖ «ពុទ្ធគិរីកម្ពុជា»គឺទីដាក់តម្កល់ព្រះពុទ្ធរូប៨,៤ម៉ឺនអង្គឯណោះច្រើនជាងគេនៅកម្ពុជា ។ តាំងតែពីពេលចាប់ផ្តើមកសាងដំបូង រហូតមកដល់ពេលនេះបានទាក់ទាញ...
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ បានថ្លែងថា អ្នកឧកញ៉ា កុក អាន គ្រោងបោះទុន២០លានដុល្លារដើម្បីវិនិយោគលើវិស័យទឹកស្អាតក្នុង...
រាជធានីភ្នំពេញ ៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក(PATA) នឹងរៀបចំជំនួបធុរជនក្នុងវិស័យទេសចរណ៍ធំមួយនៅរាជធានីភ្នំពេញនិងខេត្តសៀមរាប ក្នុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ...
ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិស្វាយ ឃុំសរសស្ដម ស្រុកពួក តែងតែល្បីពីមាន់អាំងដែលជាស្នាដៃរបស់យាយលុន និងគ្រប់គ្នាសុទ្ធតែលាន់មាត់ថា «ឆ្លាញ់ជាប់មាត់...