ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភេទ​ថ្នាំ​អ្វីខ្លះ​ត្រូវ​ប្រើ​នៅ​ក្នុង​ជំងឺ​រលាក​ក្រពះ​ខ្លាំង?

6 ឆ្នាំ មុន

ថ្នាំ​ប្រឆាំង​នឹង​អាស៊ីត (Antiacids) ថ្នាំ​ប្រឆាំង​នឹង​អាស៊ីត​នេះ ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ការ​ការពារ​ទូទៅ ។ ថ្នាំ​ប្រឆាំង​អាស៊ីត​ផ្សំ​ពី​ជាតិ​អាលុយមីញ៉ូម និង​ម៉ា​ញ៉េ​ស្យូ​ម អាច​ជួយ​បន្ថយ​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ក្រពះ​ស្រួចស្រាល់ ដោយ​បន្សាប​ជាតិ​អាស៊ីត​ក្រពះ ។…

ថ្នាំ​ប្រឆាំង​នឹង​អាស៊ីត (Antiacids)

ថ្នាំ​ប្រឆាំង​នឹង​អាស៊ីត​នេះ ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ការ​ការពារ​ទូទៅ ។ ថ្នាំ​ប្រឆាំង​អាស៊ីត​ផ្សំ​ពី​ជាតិ​អាលុយមីញ៉ូម និង​ម៉ា​ញ៉េ​ស្យូ​ម អាច​ជួយ​បន្ថយ​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ក្រពះ​ស្រួចស្រាល់ ដោយ​បន្សាប​ជាតិ​អាស៊ីត​ក្រពះ ។ ថ្នាំ​នេះ​មិន​ថ្លៃ និង​មាន​សុវត្ថិភាព។

ថ្នាំ Rulox គឺជា​ថ្នាំ​ប្រឆាំង​អាស៊ីត (​មានការ​បញ្ចូល​គ្នា​នៃ​អាលុយមីញ៉ូម និង​ម៉ា​ញ៉េ​ស្យូ​ម​) ដែល​មាន​សកម្មភាព​បន្ថយ​ភាពអាស៊ីត​ក្នុង​ក្រពះ និង​បង្កើន pH ក្រពះ និង​ពោះវៀន ។

អ៊ីយ៉ុង​អាលុយមីញ៉ូម បន្ថយ​ការ​កន្ត្រាក់​របស់​សាច់ដុំ​រលោង និង​បន្ថយ​ការ​បញ្ចេញ​ចំណី​អាហារ​នៅ​ក្នុង​ក្រពះ ។ ការ​បញ្ចូល​គ្នា​នៃ​ម៉ា​ញ៉េ​ស្យូ​ម និង​អាលុយមីញ៉ូម ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​ជៀសវាង​ការ​ប្រែប្រួល​មុខងារ​នៃ​ពោះវៀនធំ ។

ថ្នាំ​បង្អាក់​សកម្មភាព H2 (H2 blockers)
ប្រភេទ​នៃ​ថ្នាំ​នេះ មាន​ច​លន​ការ​គឺ​បន្ថយ​ការ​ដណ្តើម​នៃ​អ៊ី​ស្តា​មីន​នៅ​កន្លែង​អ្នក​ទទួល​អ៊ី​ស្តា​មីន​២ (H2 receptor) ។ អ៊ី​ស្តា​មីន​ដើរតួ​សំខាន់​នៅ​ក្នុង​ការ​បញ្ចេញ​អាស៊ីត​ក្រពះ ។

នៅ​ពេល​ដែល​វា​ត្រូវ​បាន​គេ​ប្រើ​តែឯង​,​វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ដូច​ជា ថ្នាំ​ប្រឆាំង​នឹង​ការ​បញ្ចេញ​ក្នុង​ការ​ព្យាបាល​មេរោគ H pylori ។ ថ្នាំ Cimetidine (Tagamet) គឺជា​ពពួក​ថ្នាំ​ប្រឆាំង​នឹង​អ៊ី​ស្តា​មីន H2 ដែល​ធ្វើ​អោយ​មានការ​ថយ​ចុះ​ការ​បញ្ចេញ​អាស៊ីត​ក្រពះ​,​ទំហំ​របស់​ក្រពះ និង​កំហាប់​នៃ​អ៊ីដ្រូសែន ។

ថ្នាំ PPI (Proton pump inhibitors)
ថ្នាំ PPI គឺជា​ថ្នាំ​មួយ​បន្ថយ​ការ​បញ្ចេញ​របស់​អង់ស៊ីម​ដូច​ជា H, K និង ATPase ដែល​ស្ថិត​នៅ​នឹង​ភ្នាស​សម្រាប់​បញ្ចេញ​អាស៊ីត​ក្រពះ​។ ថ្នាំ PPI អាច​បន្ថយ​ទាំងស្រុង​នូវ​ការ​បញ្ចេញ​​អាស៊ីត និង​មាន​សកម្មភាព​យូរ ។ ពួក​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត នៃ​ការ​រាំង​ស្ទះ​អាស៊ីត​ក្រពះ ។ ថ្នាំ Omeprazole គឺជា​ថ្នាំ​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​ថ្នាំ PPI នេះ​។

ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច
ការ​ឆ្លង​មេរោគ​បាក់តេរី ក៏​អាច​បណ្តាល​អោយរ​លាក​ក្រពះ​ផង​ដែរ ។ មូលហេតុ​ទូទៅ​បំផុត គឺ​បណ្តាល​មក​ពី​មេរោគ H pylori ។ ថ្នាំ​ជា​ច្រើន​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​មេរោគ H pylori ។ ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​តែ​មួយ​មុខ មិន​ត្រូវ​បាន​គេ​ណែនាំ​អោយ​ប្រើ​នោះ​ទេ ដោយ​សារ​តែ​ងាយ​នឹង​វិ​វត្ត​ទៅ​នឹង​ស៊ាំ​នៃ​ថ្នាំ ។

ការ​ព្យាបាល​បញ្ចូល​គ្នា​រួម​មាន ថ្នាំ PPI គួប​ផ្សំ​នឹង​ថ្នាំ amoxicillin ឬ​ថ្នាំ PPI គួប​ផ្សំ​នឹង​ថ្នាំ clarithromycin ។

ការ​ប្រើប្រាស់​ថ្នាំ​បី​គួប​ផ្សំគ្នា ក៏​ត្រូវ​បាន​គេ​ណែនាំ​ក្នុង​ការ​សម្លាប់​មេរោគ​បាក់តេរី ដែល​បង្ក​ឲ្យ​ជា​ជំងឺ​រលាក​ក្រពះ​ផង​ដែរ ។ ថ្នាំ​នោះ​រួម​មាន ថ្នាំ PPI, ថ្នាំ clarithromycin និង​ថ្នាំ amoxicillin ឬ​ថ្នាំ metronidazole ។ ការ​ព្យាបាល​ដោយ​ថ្នាំ​បួន​មុខ​បញ្ចូល​គ្នា ក៏​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ប្រើ​ផង​ដែរ ។

ការ​ពិភាក្សា ថា​តើ​ថ្នាំ​ណាមួយ​ដែល​ត្រូវ​ប្រើ ត្រូវ​បាន​ពឹងផ្អែក​លើ​គោលការណ៍​៤​គឺ ៖
ទី​-១​គឺ​ភាព​ពុល ផ្សេង​ៗ​ពី​គ្នា​នៃ​ថ្នាំ នីមួយ​ៗ ។
ទី​-២​គឺ​តម្លៃ​នៃ​ថ្នាំ នីមួយ​ៗ ។
ទី​-៣​គឺ​ភាព​បន្ទាន់​នៃ​បាក់តេរី​ដែល​ធន់​ទៅ​នឹង​ថ្នាំ​ប្រឆាំង​នឹង​មេរោគ ។
ទី​-៤ គឺ​កម្រិត​នៃ​ភាព​ទប់ទល់​នៃ​ជំងឺ ។

ថ្នាំ​ប្រឆាំង​នឹង​ការ​រាក
វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​ការ​គួប​ផ្សំ​ជាមួយនឹង​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច និង​ថ្នាំ PPI ឬ​ថ្នាំ​បង្អាក់​សកម្មភាព H2 ដើម្បី​សម្លាប់​មេរោគ H pylori​។

ថ្នាំ​ដែល​គេ​ប្រើ​ជា​ទូទៅ​គឺ​ថ្នាំ Bismatrol, Pepto-Bismol ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ