ខេត្តមណ្ឌលគិរី ៖ ដើម្បីការពារសុខសុវត្ថិភាពប្រជាពលរដ្ឋទូទៅ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាមខាងមុខនេះ លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្ដមណ្ឌគិរី សហការជាមួយ មន្ត្រីមន្ទីរ ពាណិជ្ជកម្មខេត្ត កម្លាំងនរគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដ បានចុះត្រួតពិនិត្យទំនិញម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ ដែលដាក់តាំងលក់នៅផ្សារកែវសីមា ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃអង្គារ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ។
លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្ដបានដឹងថា ការចុះពិនិត្យនេះ ក្នុងគោលបំណងការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ និងផ្ដោតទៅលើកទំនិញវេចខ្ចប់ស្រាប់ ជាពិសេសទំនិញហួសការបរិច្ឆទប្រើប្រាស់ ទំនិញគ្មានសុវត្ថិភាព ឬលាយសារធាតុគីមីហាមឃាត់ ។ លោកបន្តថា ការចុះត្រួតពិនិត្យទំនិញនេះ មន្ត្រីជំនាញបានធ្វើតេស្តរកសារធាតុគីមីហាមឃាត់ (Borax) លើមុខទំនិញសសៃគុយទាវ លត នំបញ្ចុក ប្រហិតសាច់គោ សាច់ក្រក់ជ្រូក ណែម សាច់ត្រី ត្រីងៀតជាលទ្ធផលពុំមានសារធាតុ គីមីនោះ ទេ និងបានធ្វើតេស្តរកសារធាតុគីមី Sodium Hydrosufite – salicylic Acid – formaline លើកមុខទំនិញ ស្ករត្នោត ទឹកត្រាំសណ្ដែកបណ្តុះ ជ្រូកត្រសក់ ស្ពៃក្តោប បង្គារស្រស់ មឹកស្រស់ បង្កងស្រស់ ជាលទ្ធផលពុំមានសារធាតុគីមីនោះទេ បន្ទាប់មក ក៏បានពិនិត្យទំនិញវេចខ្ចប់ស្រាប់នៅតាមផ្ទះ និងតាមតូបលក់នានា ដើម្បីស្វែងរកទំនិញដែលខូចគុណភាព និងហួសកាលបរិច្ចេទប្រើប្រាស់ ជាលទ្ធផលពុំមានទំនិញខូចគុណភាពទាំងនោះទេ ។
លោកបន្ថែមថា បន្ទាប់ពីមន្ត្រីជំនាញ បានធ្វើការចុះផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតាមសាលារៀន ថែមទាំងត្រួតពិនិត្យទំនិញនៅតាមផ្សារ និងតាមតូបនានាក្នុងក្រុង-ស្រុកទាំង០៥ក្នុងខេត្ត ជាប្រចាំ ឃើញថា អាជីវករក៏ដូចជាប្រជាពលរដ្ឋមានការយល់ដឹងច្រើន តែទោះជាយ៉ាងណានាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាមខាងមុខនេះ ។
លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្ដ បានណែនាំបន្ថែមដល់អាជីវករទាំងអស់ ឲ្យមានយល់ដឹង និងមានការប្រុងប្រយ័ត្ន ចំពោះទំនិញទាំងឡាយណា ដែលមិនមានគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ឬទំនិញដែលមានសារធាតុគីមីហាមឃាត់ ហើយត្រូវរៀបចំទំនិញលក់ដូរទុកដាក់ឲ្យមានសណ្តាប់ធ្នាប់ល្អ ថែមទាំងបានបិទរូបភាព ដែលរៀបចំដោយ អគ្គនាយកដ្ឋានកាំងកុងត្រូល ជូនដល់អ្នកលក់ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងពីរូបភាព ជាបឋមនូវទំនិញណាដែលគួរប្រើ និងទំនិញណាមិនគួរប្រើប្រាស់ ៕
ចែករំលែកព័តមាននេះ