ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​ពេក បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បាន​ស្លាប់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​វត្ត​ចាក់​អង្រែ​ក្រោម ភូមិ​ទួល​រកា…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បាន​ស្លាប់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​វត្ត​ចាក់​អង្រែ​ក្រោម ភូមិ​ទួល​រកា ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ខាងលើ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១V-៥៨៨២ ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១V-៥៨៨២ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវ​កោង​ក៏​រេ​ចង្កូត​ទៅ​បុក​និង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បោក​ក្បាល​ខ្ទប់ និង​ទ្រូងផ្លូវ​រង​របួស​ធ្ងន់ធ្ងរ ចំណែក​ម៉ូតូ​ខ្ទាត​ចំងាយ​ជាង​៤០​ម៉ែត្រ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ តែ​ពេល​ទៅ​ដល់​មន្ទី​ពេទ្យ ក៏​បាន​ដាច់ខ្យល់​ស្លាប់​តែ​ម្តង ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ រួច​ហើយ​បាន​ធ្វើ​លិខិត​ប្រគល់​សព​ជន​រង​គ្រោះ​ឲ្យ​រថយន្ត​ដឹក​សព​ជន​រង​គ្រោះ​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​ស្វែងរក​សាច់ញាតិ​បងប្អូន​មក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំនែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ដើម្បី​រង់ចាំ​ប្រគល់​ឲ្យ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ