ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែក​ណាស់​! មាន​របួស​ហើយ នៅ​ប្រកែក​មិន​ទៅ​ព្យាបាល

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​រវាង​រថយន្ត និង​ម៉ូតូ​ដែល​កើតឡើង​កាលពី វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​វិ​ថី​២៨ មិថុនា ស្ថិត​ក្នុងភូមិ​០១…

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​រវាង​រថយន្ត និង​ម៉ូតូ​ដែល​កើតឡើង​កាលពី វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​វិ​ថី​២៨ មិថុនា ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០៣ ។

បណ្តាល​ឲ្យ​បុរស​មិន​ស្គាល់​អត្ត​ស​ញ្ញ​ណ​ម្នាក់​ដែល​ជា​អ្នកបើកបរ​ម៉ូតូ ដូច​មាននៅ​ក្នុង​រូបភាព​សន្លប់​បាត់ស្មារតី​មាន​ស្នាម​ដាច់​បបូរមាត់ ហូរ​ឈាម​ប្រឡាក់​ជោគ​ជាំ​ពេញ​ខ្លួនប្រាណ ។ ក្រោយ​កើតហេតុ​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​បាន​មក​ដល់ តែ​បុរស​រង​គ្រោះ​បានដឹង​ខ្លួន​ឡើង​វិញ ប្រកែក​មិន​ទៅ​ព្យាបាល​ធ្វើ​ឲ្យ​បុគ្គលិក​ផ្នែក​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯកជន ហាក់​មានការ​ហួសចិត្ត​ជាមួយ​បុរស​រង​គ្រោះ ។

ដោយឡែក​ម៉ូតូ​ជន​រង​គ្រោះ​បាន​រង​ការ​ខូចខាត​មួយ​កំណាត់​ខាង​មុខ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដឹក​យក​ទៅ​រក្សា​ទុក ហើយ​រថយន្ត​ដែល​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើក​រត់គេច​ខ្លួន​បាត់ ដោយ​សុវត្ថិភាព ដែល​មិន​បង្ក​ការ​រំខាន​ដល់​សមត្ថកិច្ច​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ