ខេត្តស្វាយរៀង៖មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកវ៉ាជែងបុកកៀបជាប់គ្នា០៣គ្រឿង តែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ។
ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង៣នាទីព្រឹកថ្ងៃទី៥ មករា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្តលេខ១៤៦-១៤៧ ស្ថិតនៅភូមិដំបូកជួរ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមមហាជនបានលើកឡើងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកទំនិញម៉ាកហ៊ីយ៉ាន់ដាយបើកបរពីទឹសខាងកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តម៉ាកឡិចស៊ីស១គ្រឿង បើកស្របទឹសគ្នាឡើងវ៉ារថយន្តដឹកទំនិញហើយ ខណៈនោះក៏មានរថយន្តសាំយ៉ុង១គ្រឿងទៀតបើកបរដោយជនជាតិចិនបើកវ៉ាជែងមួយត្រួតទៀតស្របពេលនោះដែរក៏មានរថយន្តធុនធំបើកមកបញ្ច្រាស់ទឹសគ្នា រថយន្តសាំយ៉ុងទាញចង្កូតចូលបង្កឲ្យបុកបន្តកន្ទុយគ្នា០៣គ្រឿងតែម្តង ក៏ប៉ុន្តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសទេ។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចធ្វើការសន្និដ្ឋានថាមូលហេតុអ្នកបើកបរជនបរទេសបើកបរមិនគោរពច្បាប់ចរាចរណ៍ហើយបើកបរល្បឿនលឿនវ៉ាជែងចំណុចគ្រោះថ្នាក់។សមត្ថកិច្ចធ្វើការវាស់វែងរួចយកទៅប៉ុស្ត៍ដើម្បីដោះស្រាយតាមនីតិវិធី ៕




ចែករំលែកព័តមាននេះ