ក្រុមការងារ​ត្រួតពិនិត្យ​លក្ខណ​បច្ចេកទេស​យានយន្ត​ចុះ​អនុវត្ត​បទបញ្ជា​សម្តេច​តេ​ជោ


ខេត្តស្វាយរៀង ៖ លោក នួន លី​ហួ​ន ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង បាន​ដឹកនាំ​កម្លាំង​ចម្រុះ នៃ​ក្រុមការងារ​ត្រួតពិនិត្យ​លក្ខណ​បច្ចេកទេស​យានយន្ត ចុះ​អនុវត្ត​តាម​បទបញ្ជា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ប្រើ​កណ្តាប់ដៃ​ដែក ចាប់​ឃាត់​រថយន្ត​កែ​ច្នៃ​ត​ទ្រុង​ខុស​លក្ខណ​បច្ចេកទេស និង​ដឹក​លើស​ទម្ងន់​ចំនួន​៨​គ្រឿង រថយន្ត​បែន​ដឹក​ខ្សាច់​ចំនួន​៦​គ្រឿង ចាក់​ខ្សាច់​ចេញ និង​រថយន្ត​ដឹក​ទំនិញ​ភ្លៅ​៥​ចំនួន​២​គ្រឿង​ផ្ទេរ​ទំនិញ​កាត់​ទ្រុង ក្នុង​មួយ​គ្រឿង​ពិន័យ​៥០​ម៉ឺន​រៀល ។

ការ​អនុវត្តន៍​កណ្តាប់ដៃ​ដែក​នេះ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​ចំបក់ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ។ ទាក់ទិន​ករណី​នេះ លោក នួន លី​ហួ​ន ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង បាន​មាន​ប្រសាសន៍​ថា ការ​ចុះ​ឃាត់​រថយន្ត​ខុស​បច្ចេកទេស​នេះ គឺ​អនុវត្ត​តាម​បទបញ្ជា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រើ​កណ្ដាប់ដៃ​ដែក លើ​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​ដែល​ប្រើប្រាស់​យានយន្ត​កែ​ច្នៃ​ខុស​លក្ខណ​បច្ចេកទេស ត​ទ្រុង​ខុស​បច្ចេកទេស នៃ​ប្រទេស​ផលិត ។

យានយន្ត​ភ្លៅ​៥​ត​សាក់​ស៊ី ត​ទ្រុង លើក​ទូ​កុងតឺន័រ ដាក់​ក្នុង​ទ្រុង​ខុស​បច្ចេកទេស ដឹក​ទំនិញ​លើស​ទម្ងន់​ច្បាប់​កំណត់ ឲ្យ​ផ្ទេរ​ទំនិញ និង​កាត់​ទ្រុង​នៅ​ហ្នឹង​កន្លែង ក្នុង​មួយ​គ្រឿង​ពិន័យ​៥០​ម៉ឺន​រៀល ហើយ​ការ​ចុះ​អនុវត្តន៍​នេះ​ធ្វើ​ឡើង​ចាប់តាំងពី​វេលា​ម៉ោង​០៥​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ រហូត​អស់​រថយន្ត​ល្មើស ។ នេះ​ជា​បទបញ្ជា មិន​អាច​យោគយល់​ទេ ។ សម្តេច​តេ​ជោ បាន​ប្រើ​កណ្តាប់ដៃ​ដែក​ត្រូវ​តែ​អនុវត្តន៍ អាជ្ញាធរ និង​ស្ថាបន​ពាក់ព័ន្ធ​គ្រប់​ខេត្ត​រាជធានី ត្រូវ​ទទួលខុសត្រូវ គ្មាន​យានយន្ត​ខុស​លក្ខណ​បច្ចេកទេស​ធ្វើ​ចរាចរ​លើ​ដងផ្លូវ​សាធារណៈ​បន្ត​ទៀត​ទេ ។

លោក នួន លី​ហួ​ន ក៏​បាន​សំណូមពរ និង​អំពាវនាវ​ដល់​ក្រុមហ៊ុន អាជីវករ ដែល​មាន​យានយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ សូម​ចូលរួម​សហ​ការណ៍​អនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាំងអស់​គ្នា ដើម្បី​សុវត្ថិភាព​ចរាចរ និង​សុវត្ថិភាព​ផ្លូវ​ស្ពាន​ថ្នល់ ។ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង បាន​អបអរសាទរ​ចំណាត់ការ​កណ្តាប់ដៃ​ដែក​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ការ​ចេញ​បទបញ្ជា​ឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការ​រឹត​បន្តឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍ ការ​ចាប់​កាត់​ទ្រុង​រថយន្ត​កែ​ច្នៃ ដឹក​ទំនិញ​លើស​ទម្ងន់ ដែល​នាំ​ឲ្យ​បាក់​ស្រុត​ខូច​ស្ពាន លូ ផ្លូវថ្នល់ ពី​ក្រុម​ឈ្មួញ ហើយ​គ្មាន​ចំណាត់ការ ដោយសារ​តែ​ម្ចាស់ ក្រុមហ៊ុន​យានយន្ត​ដឹក​ទំនិញ មាន​ខ្សែ​ក្រាស់ មន្ត្រី​អនុវត្ត​ច្បាប់​មិន​ហ៊ាន​ក្លា​ច ជា​ពិសេស​រថយន្ត​ដែល​មាន​សា្ល​ក​យីហោ ឡូ​ហ្គោ H .C កង​ដឹក​ជញ្ជូន H.C សមត្ថកិច្ច​តាម​ដងផ្លូវ មិន​ហ៊ាន​ទៅ​ជិត​ទេ ។ ហើយ​នូវ​ពេល​សមត្ថកិច្ច​ចុះ​អនុវត្ត​បទបញ្ជា​កណ្តាប់ដៃ​ដែក ស្មើភាព​ដូច្នេះ ប្រជាពលរដ្ឋ និង​ក្រុម​អាជីវករ​មាន​រថយន្ត​ដឹក​ទំនិញ​ឯកជន លក្ខណ​គ្រួសារ គាំទ្រ​ចំណាត់ការ​របស់ សម្តេច​តេ​ជោ ៕

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ