ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយ​ប្រេង​ចំនួន​៣​លក់ និង​ចែកចាយ​ប្រេងឥន្ធនៈ​មិន​គ្រប់

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ក្រុង​ស្រុក​មួយ​ចំនួន​នៅ​ខេត្តស្វាយរៀង មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខណៈ​ដែល​មាន​ភាព​មិន​ប្រក្រតី​ចំពោះ​បញ្ហា​ស្ថានីយប្រេងឥន្ធនៈ​ចំនួន​៣​បាន​លក់​ប្រេង​ឱ្យ​អតិថិជន​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​ដែល​មាន​កន្លែង​ដេប៉ូ​ចែកចាយ​ប្រេង​នៅ​ខេត្តស្វាយរៀង​កំពុង​មានការ​រីក​ចម្រើន​ស្អេកស្កះ​រាប់​សិប​កន្លែង​ដែល​គេ​មិន​ដែល​ឃើញ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ម្តងណា​សោះ ហាក់ដូចជា​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​អីចឹង​។ ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ការងារ​កាំកុងត្រូល​គឺ​សំខាន់​ណាស់​តែ​នៅ​ពេល​ប្តូរ​មេ​កាំកុងត្រូល​សាខា​ស្វាយ​រៀង​កាលពី​ចុង​ខែមករា ឆ្នាំ​២០១៨​នេះ សកម្មភាព​របស់​មន្ត្រី​កាំកុងត្រូល​មួយ​ចំនួន​ហាក់បីដូចជា​មាន​សភាព​សោះអង្គើយ​ហី​ៗ​ទៅ…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ក្រុង​ស្រុក​មួយ​ចំនួន​នៅ​ខេត្តស្វាយរៀង មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខណៈ​ដែល​មាន​ភាព​មិន​ប្រក្រតី​ចំពោះ​បញ្ហា​ស្ថានីយប្រេងឥន្ធនៈ​ចំនួន​៣​បាន​លក់​ប្រេង​ឱ្យ​អតិថិជន​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​ដែល​មាន​កន្លែង​ដេប៉ូ​ចែកចាយ​ប្រេង​នៅ​ខេត្តស្វាយរៀង​កំពុង​មានការ​រីក​ចម្រើន​ស្អេកស្កះ​រាប់​សិប​កន្លែង​ដែល​គេ​មិន​ដែល​ឃើញ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ម្តងណា​សោះ ហាក់ដូចជា​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​អីចឹង​។ ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ការងារ​កាំកុងត្រូល​គឺ​សំខាន់​ណាស់​តែ​នៅ​ពេល​ប្តូរ​មេ​កាំកុងត្រូល​សាខា​ស្វាយ​រៀង​កាលពី​ចុង​ខែមករា ឆ្នាំ​២០១៨​នេះ សកម្មភាព​របស់​មន្ត្រី​កាំកុងត្រូល​មួយ​ចំនួន​ហាក់បីដូចជា​មាន​សភាព​សោះអង្គើយ​ហី​ៗ​ទៅ ប្រហែលជា​នៅ​តែ​ក្នុង​បន្ទប់ ធ្វើការ​ដែល​មាន​ម៉ាស៊ីនត្រជាក់​អង្គុយ​ឆែក​ហ្វេ​ស​ប៊ុ​ក ហើយ​មើលទៅ ដែល​វា​ខុស​ប្លែក​កាលពី​ពេល​មុន ដែល​ថ្នាក់ដឹកនាំ កាំកុងត្រូល​សាខា​ស្វាយ​រៀង​តែងតែ​ចុះ​ទៅ​ពិនិត្យ​រកសារ​ធាតុគីមី​ដែល​ច្បាប់​បាន​ហាមឃាត់​ហើយ​ព្រមទាំង​បាន​ធ្វើការ​អប់រំ​ដល់​អាជីវករ និង​ធ្វើការ​ដកហូត​នូវ​មុខទំនិញ​ដែល​ច្បាប់​បាន​ហាមឃាត់​ហើយ​ក៏​ធ្លាប់​ធ្វើការ​វ​ដុត​កម្ទេច​ចោល​ផង​ដែរ​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ដែល​ទើបនឹង​ទទួល​ភារកិច្ច​ថ្មី​នៅ​ខេត្តស្វាយរៀង ដែល​ទើបនឹង​ត្រូវ​ធ្វើការ​តែងតាំង​នោះ​មិន​អាច​ធ្វើការ​ទំនាក់ទំនង​បាន​ទេ ប៉ុន្តែ​មន្ត្រី​សាខា​បានឱ្យ​ក្រុម​អ្នក​សារព័ត៌មាន ដឹង​ថា នៅ​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨ កន្លង​ទៅ​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​បាន​នាំ​យក​រថយន្ត​ចល័ត​មន្ទីរពិសោធន៍ ចុះ​ពិនិត្យ​ស្ថានីយប្រេងឥន្ធនៈ នៅ​ក្នុង​ខេត្តស្វាយរៀង ដើម្បី​ពិនិត្យ​រក​អនុលោម​ភាព​ផ្នែក​បរិមាណ និង​គុណភាព​បាន​ចុះ ពិនិត្យ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ ក្នុង​នោះ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​ចំនួន​៣ ក្នុង​ចំណោម​៦ ក្នុង​ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​។ ជា​លទ្ធផល មន្ត្រី​ជំនាញ​ផ្នែក​ប្រេងឥន្ធនៈ​ពិនិត្យ និង​រក​ឃើញ​ថា «​មានការ​លក់​ចែកចាយ មិន​គ្រប់​តាម​រង្វាស់រង្វាល់ ជា​ហេតុ​ធ្វើ​ឱ្យ​អតិថិជន​មានការ​ខាតបង់​»​។ ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ការ​ចុះ​ត្រួតពិនិត្យ​គុណភាព និង​បរិមាណ​ប្រេងឥន្ធនៈ ធ្វើ​នៅ​តាម​ស្ថានីយ​ទូ​ទាំង​ប្រទេស​។ ជាក់ស្តែង​ការ​ចុះ​ត្រួតពិនិត្យ​គុណភាព បរិមាណ​ប្រេងឥន្ធនៈ និង​ដេប៉ូ​ចែកចាយ​ទាំង​០៦​ស្ថានីយ នៅ​ក្នុង​ក្រុង​ស្វាយ​រៀង នា​ពេល​នេះ ដោយ​ប្រើប្រាស់​រថយន្ត​ពិសោធន៍ ចល័ត​ផ្នែក​ប្រេងឥន្ធនៈ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដោយ​បំពាក់​ឧបករណ៍​វិភាគ និង​ឧបករណ៍​រង្វាស់រង្វាល់​ដែល​អាច​បញ្ជៀ​សការ​ក្លែងបន្លំ​បាន​។

លទ្ធផល​នៃ​ការ​ពិនិត្យ​លើ​ផ្នែក​គុណភាព ប្រេងសាំង​ធម្មតា សាំង ស៊ុប​ពែ ប្រេងម៉ាស៊ូត លើ​ស្ថានីយ​ចំនួន​៦ គឺ​ត្រឹមត្រូវ​តាម​ស្តង់ដា​៣​កន្លែង ដោយឡែក​៣​កន្លែង​ទៀត មិន​ត្រឹមត្រូវ​ទៅ​តាម​ស្តង់ដា ដោយ​ផ្នែក​បរិមាណ​បាញ់​ចេញពី​ទុយោ​វិញ មាន​កម្រិត​លំអៀង​ពី​០៣​លី​ត្រ ទៅ​០៦​លី​ត្រ ក្នុង​១០០​លី​ត្រ បាញ់​ចេញ ពោល​គឺ​មិន​មាន​អនុលោម​ភាព ផ្នែក​ម​រិ​មា​ណ​១​កន្លែង និង​មិន​មាន​អនុលោម​ភាព​គុណភាព​២​កន្លែង​។ យ៉ាងណា​ក៏​ដោយ ស្ថានីយ​ទាំង​៣​មិន​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​នោះ​ទេ ត្បិត​សមត្ថកិច្ច​ជំនាញ​បាន​អប់រំ​ណែនាំ​ដល់​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ទាំងនោះ ធ្វើ​កិច្ចសន្យា​ជា​លើក​ទី​០១​ឲ្យ​កែប្រែ​ឡើង​វិញ ដោយ​ទុក​ក្នុង​រយៈពេល​០១​ខែ​ទៀត ខាង​មន្ត្រី​ជំនាញ​នឹង​ចុះ​មក​ពិនិត្យ​ម្តងទៀត​៕ គេ​នៅ​រង់ចាំ​មើល​ថា​តើ​លោក ផឹង និល ដែល​ជា​ប្រធាន​សាខា​កាំកុងត្រូល​ថ្មី​ខេត្តស្វាយរៀង អាច​មាន​វិធានការ​ក្តៅ​យ៉ាងណា​ចំពោះ​បញ្ហា​ដែល​កំពុង​មានការ​ប្រឈម​យ៉ាង​ខ្លាំង​ចំពោះ​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ