ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​៣​នាក់ ក្រឡាប់​រថយន្ត​ស្លា.ប់​ម្នាក់ របួសធ្ងន់​២​នាក់

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ មាន​ឧប្បត្តិហេតុ​គ្រោះ​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​ផ្លូវជាតិ​លេខ​៤…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ មាន​ឧប្បត្តិហេតុ​គ្រោះ​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១០៧-១០៨ ក្នុងភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ​។

មាន​រថយន្ត​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-6212 បើកបរ​ដោយ​ជនជាតិ​ចិន​ចំនួន​៣​នាក់ ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ លុះដល់​ចំណុច​ខាងលើ ក៏​បាន​ក្រឡាប់​បុក នឹង​ដើមឈើ បណ្ដាល​ឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​ម្នាក់​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើតហេតុ និង​២​នាក់​ទៀត​រង​របួសធ្ងន់​។ បន្ទាប់​មក​ជន​រង​គ្រោះ​ត្រូវ​បាន គេ​បញ្ជូន​ទៅ​កាន់​រាជធានី​ភ្នំពេញ​។ រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា រង់ចាំ​ម្ចាស់​ទៅ​ទទួលយក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ