ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​និក​ផ្លាស់​ប្តូរ​ការ​គិត​បែប​វិជ្ជមាន​នៅ​ពេល​ជួប​រឿង​មិនល្អ

6 ឆ្នាំ មុន

យើង​គ្រប់​គ្នា​ធ្លាប់​បាន​ឆ្លងកាត់​រឿង​អាក្រក់​ៗ​ទាំងអស់ ប៉ុន្តែ​នឹង​មាន​អ្នក​ណា​អាក្រក់​ដូច លោក​Charles ជា​បុរស​ម្នាក់​ដែល​បាន​ជួប​រឿង​អាក្រក់​ៗ​រាល់ថ្ងៃ​ឡើយ ។ Charles មានជីវិត​តានតឹង គាត់​តែង​ធ្វើការ​តាំងពី​ព្រឹក​ព្រលឹម​រហូត​ដល់​ព្រលប់ ស្ទើរតែ​គ្មាន​ពេលវេលា​ទំនេរ​សម្រាប់​រឿង​ផ្សេង​ៗ​ឡើយ​។ ព្រឹក​ថ្ងៃមួយ…

យើង​គ្រប់​គ្នា​ធ្លាប់​បាន​ឆ្លងកាត់​រឿង​អាក្រក់​ៗ​ទាំងអស់ ប៉ុន្តែ​នឹង​មាន​អ្នក​ណា​អាក្រក់​ដូច លោក​Charles ជា​បុរស​ម្នាក់​ដែល​បាន​ជួប​រឿង​អាក្រក់​ៗ​រាល់ថ្ងៃ​ឡើយ ។ Charles មានជីវិត​តានតឹង គាត់​តែង​ធ្វើការ​តាំងពី​ព្រឹក​ព្រលឹម​រហូត​ដល់​ព្រលប់ ស្ទើរតែ​គ្មាន​ពេលវេលា​ទំនេរ​សម្រាប់​រឿង​ផ្សេង​ៗ​ឡើយ​។ ព្រឹក​ថ្ងៃមួយ គាត់​ភ្ញាក់​ពី​គេង​មក ឃើញ​ប្រាក់​ជាង​២០​ម៉ឺន​ដុល្លារ ដែល​ត្រូវ​បាន​គេ​លួច​ពី​អ្នក​ផ្សេង​មក ពេល​នោះ​គេ​សង្ស័យ​ថា​គាត់​ជា​អ្នក​លួច ហើយ​គាត់​ក៏​ត្រូវ​គេ​បណ្តេញ​ចេញពី​ការងារ ចំ​ថ្ងៃ​ដែល​ភរិយា​របស់​គាត់​សុំ​លែងលះ​ផង​ដែរ ។

ទោះបីជា​យើង​នឹង​មិន​អាច​គ្រប់គ្រង​ជោគវាសនា​ជីវិត​ខ្លួនឯង​បាន ប៉ុន្តែ​យើង​ជ្រើសរើស​បាន ដើម្បី​មិន​ឲ្យ​ក្លាយជា​ជន​រង​គ្រោះ​នៃ​ជោគវាសនា ។ បើ​យើង​សម្លឹង​មើល​ពិភពលោក​ក្នុង​ផ្លូវ​វិជ្ជមាន និង​មាន​ចំណែក​ដោះស្រាយ​បញ្ហា​ឲ្យ​ល្អ គឺ​យើង​តែង​ឆ្លង​ផុត​ព្យុះ​ជីវិត​តូច​ធំ​ទៅ​បាន​ទាំងអស់ ។
ខាងក្រោម​នេះ ជា​វិធី​៥​យ៉ាង​ដើម្បី​ផ្លាស់​ប្តូរ​ទស្សន​គតិ​របស់​អ្នក​ឲ្យ​មក​គិត​វិជ្ជមាន នៅ​ពេល​គ្រប់យ៉ាង​មិន​ទៅ​តាម​ក្តី​សង្ឃឹម ។

១-​សរសេរ​ផែនការ ៖
ជា​ញឹកញាប់​ដែល​យើង​តែង​មាន​អារម្មណ៍មិនល្អ រហូត​ធ្វើ​ឲ្យ​ថ្ងៃ​ល្អ​ៗ​របស់​យើង​បែរជា​អាក្រក់ ដោយ​មិនដឹង​ពី​មូលហេតុ​នៃ​អារម្មណ៍​ធ្លាក់​ទឹកចិត្ត​នោះ ដូច្នេះ យើង​គួរ​ស្វែងរក​វា​ឲ្យ​ឃើញ និង​ចាប់ផ្តើម​សរសេរ​ផែនការ​រក​វិធី​ថា នឹង​ទទួលយក​វា​យ៉ាងណា ហើយ​យើង​នឹង​មាន​អារម្មណ៍ល្អ​ឡើង​យ៉ាង​ពិតប្រាកដ ។
នៅ​ក្នុង​អត្ថបទ​ចំណងជើង​ថា « Thirteen Small Decisions That Will Ease Anxiety» របស់​ទស្សនាវដ្ដី Psychology Today អ្នក​សរសេរ​ណែនាំ​ថា នៅ​ពេល​ណា​ក៏​ដោយ ដែល​យើង​ស្លុង​តែ​នឹង​ស្ថានការណ៍​ដែល​ដាក់​ផែនការ​រួច​ហើយ គឺ​ត្រូវ​ប្រាប់​ខ្លួនឯង​ឲ្យ​ឈប់​គិត ហើយ​គិត​ថា «​ខ្ញុំ​ដាក់​ផែនការ​រួច​អស់ហើយ​» ការ​បែងចែក​គំនិត និង​ការ​ដាក់​ផែនការ​ឲ្យ​ល្អ វា​នឹង​ជួយ​បន្ធូរ​កង្វល់​បាន​ច្រើន ។

២-​ជជែក​ជាមួយ​មនុស្ស​ឆ្លាត​ៗ ៖

យើង​តែង​មាន​និន្នាការ ឬ​គំនិត​ប្រហាក់ប្រហែល​ជាមួយ​មនុស្ស​ដែល​នៅ​ក្បែរ​ខ្លួន​យើង ។ តើ​ធ្លាប់​សង្កេត​ទេ​ថា អ្នក​ដែល​យើង​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នោះ សព្វ​ថ្ងៃនេះ ពួក​គេ​ជា​មនុស្ស​បែប​ណា ? ជា​មនុស្ស​ចូល​ចិត្ត​តវ៉ា​រអ៊ូរទាំ​ជាមួយ​រឿងរ៉ាវ​ផ្សេង​ៗ ឬ​ជា​មនុស្ស​ជជែក​រឿង​ភាគហ៊ុន​ដែល​គួរ​ទិញ ។ មនុស្ស​ក្នុង​ក្រុម​នីមួយ​ៗ​មាន​ទស្សន​គតិ​ខុស​គ្នា រឿង​សំខាន់ គឺ​យើង​គួរ​នៅ​ជិត​អ្នក​គិត​វិជ្ជមាន​ដែល​ទទួល​បាន​ជោគជ័យ យើង​នឹង​ឃើញ​ថា គេ​ទទួល​បាន​ជោគជ័យ​យ៉ាងដូចម្តេច និង​មាន​វិធី​គិត​យ៉ាងណា​ខ្លះ ។
៣-​និយាយ​ស្តី​ជា​វិជ្ជមាន ៖
«​យើង​នឹង​ជា​អ្វី ដូច​ការ​និយាយ​របស់​ខ្លួន​» ព្រោះ​ចិត្តគំនិត​របស់​យើង​តែង​ទទួលយក​តាម​ពាក្យ​សម្តី​នោះ ទោះបីជា​ពាក្យ​នោះ​មិន​បាន​ទៅ​តាម​តម្រូវការ​ច្រើន​ក្តី ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​វិជ្ជមាន​ខ្លាំង​ឡើង​ពី​ការ​បានឃើញ​អ្វី​ល្អ​ៗ​កើតឡើង ដែល​ពាក្យ​សម្តី​ល្អ​ៗ​អាច​ជួយ​ដល់​អារម្មណ៍​បាន ។

៤-​សើច​ចេញ​មក ៖
សព្វ​ថ្ងៃនេះ យើង​រស់នៅ​ក្នុង​លោក​ដែល​ពោរពេញ​ទៅ​ដោយ​បញ្ហា មិន​ថា​រឿង​នយោបាយ សេដ្ឋកិច្ច បរិយាកាស ទិញ​សម្លៀក​បំពាក់​រហែក ឬអ្វី​ផ្សេង​ៗ ប៉ុន្តែ​តាម​ការ​សិក្សា​ពី​ផ្នែក​វេជ្ជបណ្ឌិត​បាន​សរុប​ថា ការ​សើច ពិតជា​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍ល្អ​ឡើង ។
អត្ថបទ “Stress relief from laughter​? It’s no joke” របស់ Mayo Clinic និយាយ​ថា ការ​សើច​នឹង​ជួយ​កាត់​បន្ថយ​ភាព​តានតឹង ហើយ​បេះដូង​លោត​បន្ថែម​ឡើង ដែល​ជះ​ឥទ្ធិពល​ឲ្យ​យើង​អាច​កាត់​បន្ថយ​ភាព​តានតឹង​ខ្លាំង​ឡើង ។ ហេតុនេះ​ហើយ កុំ​ភ្លេច​ផ្ទុះសំណើច​ចេញ​មក​ខ្លះ នៅ​ក្នុង​ថ្ងៃ​សោកសៅ ។

៥-​អនុវត្ត ៖

នៅ​ពេល​ណា​រក​ឃើញ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​អស់កម្លាំង​ចិត្ត ដោយ​រក​វិធី​យកឈ្នះ​បញ្ហា និង​បាន​ត្រៀម​ចិត្ត​រួចរាល់​ហើយ គឺ​ដល់​ពេល​ដែល​យើង​ត្រូវ​អនុវត្ត ។ កុំ​រវល់​តែ​កង្វល់​ជាមួយ​បញ្ហា រហូត​មិន​បាន​ដោះស្រាយ ។ អស់​ពេល​ហើយ​សម្រាប់​ការ​ខឹង ឬ​ប្រេះឆា​ជាមួយ​ស្ថានការណ៍​មិន​ដូច​បំណង ការ​ងើបឡើង​មក​ប្រឈម​នឹង​បញ្ហា​ដោយ​ការ​តាំងចិត្ត​ទៅ​វិញ​ទេ គឺ​ជួយ​ឲ្យ​យើង​អាច​ឆ្លងកាត់​រឿង​អាក្រក់​ៗ​ទៅ​បាន ។
Charles បុរស​ដែល​ជួប​រឿង​មិនល្អ​ក្នុង​ជីវិត​ជាង​អ្នក​ណា​ទាំងអស់ គាត់​បាន​តម្រង់​ខ្លួន​ជាមួយ​ស្ថានភាព​បាត់បង់​ការងារ​ធ្វើ ដោយ​ការ​ប្រើ​ជំនាញ​ដែល​មាន​មក​ធ្វើ​ការងារ​ថ្មី ។ គាត់​បាន​ជួប​ស្រី​ស្អាត​ក្នុងអំឡុងពេល​នោះ គាត់​បាន​ស្គាល់​ខ្លួនឯង​ខ្លាំង​ឡើង និង​ជួប​អ្វី​សំខាន់​ថ្មី​ៗ ហើយ​គាត់​គ្មាន​អារម្មណ៍​កើតទុក្ខ​ងាយ​ៗ​ដូច​មុន​ឡើយ ។ បន្ទាប់​មក ជីវិត​គាត់​ក៏​មាន​ក្តី​សុខ​ខ្លាំង​ឡើង ហើយ​ចង់​បែងចែក​រឿងរ៉ាវ​ល្អ​ៗ​ទាំងនេះ​ដល់​អ្នក​ដទៃ​ទៀត ៕
ដោយ ៖ កែវ សិរី​សោ​ភ័​ណ្ឌ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ