ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះមួយៗពេលចាប់បានលេងទឹកមុខឡើងគួរឱ្យអាណិត

8 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរឆក់​ចំនួន​២​នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១​ធ្វើការ​បង្ក្រាប​បាន​ភ្លាម​ៗ​ក្រោយ​ពី​ពួក​គេ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក HUAWEI មួយ​គ្រឿង​ពី​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិន​មួយ​ក្រុម​ដែល​កំពុង​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​បាន​ហើយ​ត្រូវ​បាន​ជន​រង​គ្រោះ​ចាប់​ទាញ​ដៃ​ធ្វើ​ឱ្យ​ដួល​ម៉ូតូ​នោះ ។

ហេតុការណ៍​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែ កុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​៦៣ (​ផ្លូវ​ត្រសក់ផ្អែម​) កែង​នឹង​ផ្លូវ​លេខ​២៨២ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ។

តាម​ប្រភព​ព័​ត៌​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​បាន​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ ឡឹ​ក ប៊ុ​ន​ណា ហៅ​ណា​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១២Eo ផ្លូវ​លេខ​៥៩ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ និង​ទី​២-​ឈ្មោះ ទ្រី ចាន់​តារា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ ៣៨Eo ផ្លូវ​លេខ​២៨២ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។

មុន​ពេល​កើតហេតុ​ក្រុម​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិន​មួយ​ក្រុម​មាន​មាន​ប្រុស​មាន​ស្រី​សរុបគ្នា​៦​នាក់​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​ដើរ​លេង​តាម​បណ្តោយ​ផ្លូវ​ត្រសក់ផ្អែម ។ លុះ​ក្រុម​ជនជាតិ​ចិន​ទាំងនោះ​នាំ​គ្នា​គ្នា​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​មក​ដល់​ចំណុច​ខាងលើ​ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ម៉ាក NEX ព៌​ណ​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១CS-៣១៦៥ មួយ​គ្រឿង​ជិះ​មក​ក្បែរ និង​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ម៉ាក HUAWEI មួយ​គ្រឿង​ពី​ដៃ​បុរស​ម្នាក់​បាន​ហើយ​ក៏​ត្រូវ​បាន​ជនជាតិ​ចិន​នោះ​ស្រវា​ចាប់ដៃ​ជនសង្ស័យ​ជាប់​ធ្វើ​ឱ្យ​ដួល​ម៉ូតូ​ហើយ​ពួក​គេ​ក៏​ព្យាយាម​រត់គេច​ខ្លួន​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​កម្លាំង​មាន​សម្ថ​កិច្ច​ដែល​នៅ​ក្បែរ​នោះ​ដេញ​ចាប់ខ្លួន​បាន​ទាំង​២​នាក់​ជា​បន្តបន្ទាប់​ភ្លាម​ៗ ។

ក្រោយ​ពេល​កើតហេតុ​ទូរស័ព្ទ​ដៃ​ម៉ាក HUAWEI មួយ​គ្រឿង​នោះ​ត្រូវ​បាន​ប្រគល់​ឱ្យទៅ​បុរស​ជនជាតិ​ចិន​ជា​ម្ចាស់​វិញ ចំណែកឯ​ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​ក៏​បាន​នាំ​យក​មក​កាន់​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១​ដើម្បី​ធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ ៕