ការថតឆ្លុះមើលសន្លាក់ឆ្អឹងស្មា (shoulder arthroscopy) គឺជាការវះកាត់មួយប្រភេទ ដែលប្រើប្រាស់នូវម៉ាស៊ីនថតដ៏តូច (tiny camera) ម្យ៉ាងដែលគេឲ្យឈ្មោះថា arthroscope ដើម្បីត្រួតពិនិត្យ ឬជួសជុលជាលិកា (tissues) ដែលនៅខាងក្នុង ឬជុំវិញសន្លាក់ស្មា (shoulder joint) ។ ម៉ាស៊ីនថតឆ្លុះសន្លាក់ ឬឧបករណ៍ថតឆ្លុះសន្លាក់ (arthroscope) នេះត្រូវបានគេដាក់បញ្ចូលតាមរយៈការវះបើកតូចមួយ (small incision ឬcut) នៅតាមលើស្បែករបស់អ្នក ។
សាច់ដុំស្មា គឺជាចង្កោមនៃសាច់ដុំ (muscles) និងសរសៃពួរ (tendons) ដែលដណ្តប់នៅលើសន្លាក់ស្មា (shoulder joint) របស់អ្នក។ សាច់ដុំ និងសរសៃពួរទាំងនេះជួយអ្នកក្នុងការបង្វិល ឬធ្វើចលនាស្មាទៅតាមទិសដៅផ្សេងៗគ្នា។ សរសៃពួរនៅតាមសាច់ដុំស្មាអាចដាច់ហែក នៅពេលដែលវាត្រូវបានប្រើប្រាស់ហួសកម្រិត ឬទទួលរងការរបួសអ្វីមួយ ។
មុននឹងធ្វើការវះកាត់ ៖
– អ្នកជំងឺភាគច្រើនទទួលការចាក់ថ្នាំសណ្តំទូទៅ ឬហៅថាថ្នាំសន្លប់ (general anesthesia)។ នេះមានន័យថា អ្នកនឹងមិនដឹងខ្លួន (unconscious) ហើយក៏គ្មានការឈឺចាប់អ្វីដែរ ។
– ប៉ុន្តែ,សំរាប់អ្នកជំងឺមួយទៀត ត្រឹមតែការសណ្តំនៅតាមតំបន់ (regional anesthesia) គឺវាគ្រប់គ្រាន់ណាស់ទៅហើយ ។ តំបន់ដៃ ព្រមទាំងស្មារបស់អ្នកនឹងស្ពឹក, ដូច្នេះអ្នកនឹងគ្មានការឈឺចាប់អ្វីនៅតំបន់នោះឡើយ ។ ក្នុងករណីដែលអ្នកទទួលការសណ្តំនៅតាមតំបន់ (regional anesthesia), គ្រូពេទ្យក៏អាចនឹងផ្តល់ថ្នាំដទៃទៀត ដើម្បីធ្វើឲ្យអ្នកងងុយគេងក្នុងអំឡុងពេលវះកាត់ ។
ដំបូង,គ្រូពេទ្យវះកាត់ (surgeon) នឹងពិនិត្យស្មារបស់អ្នកដោយម៉ាស៊ីនឆ្លុះសន្លាក់ ៖
1.ដាក់ម៉ាស៊ីនឧបករណ៍ឆ្លុះសន្លាក់ (arthroscope) ទៅក្នុងស្មារបស់អ្នកតាមរយៈការចោះជាប្រហោងតូចមួយ ។ គេតភ្ជាប់ arthroscope ទៅនឹងម៉ាស៊ីនវីដេអូបង្ហាញរូបភាព (video monitor) នៅក្នុងបន្ទប់វះកាត់ ។
2.គេនឹងអាចពិនិត្យមើលរាល់ជាលិកា (tissues) នៃសន្លាក់ស្មារបស់អ្នក ព្រមទាំងតំបន់នៅលើសន្លាក់ ដែលមានដូចជា ៖ ឆ្អឹងខ្ចី (cartilage), ឆ្អឹង (bones), សរសៃពួរ (tendons), និង សរសៃចង (ligaments) ។
3.ចាប់ផ្តើមជួសជុលនូវជាលិកាដែលខូចខាត។ ដើម្បីធ្វើវាបាន,គ្រូពេទ្យវះកាត់របស់អ្នកនឹងបន្តចោះប្រហោង តូចៗពី១ទៅ៣បន្ថែមទៀត នៅលើស្បែករបស់អ្នក ដើម្បីស៊កឧបរណ៍ដែលចាំបាច់ដទៃទៀតចូលតាមប្រហោងទាំងនេះ។ ការដាច់រហែកសាច់ដុំ,សរសៃពួរ ឬឆ្អឹងខ្ចីនឹងត្រូវបានជួសជុល។ ជាលិកាដែលខូចខាតនឹងត្រូវបានយកចេញដោយសុវត្ថិភាព ។
គ្រូពេទ្យវះកាត់របស់អ្នកអាចនឹងធ្វើដំណើរការមួយ ឬច្រើនព្រមគ្នាអំឡុងពេលវះកាត់អ្នក ៖
– ជួសជុលសាច់់ដុំស្មា៖ ផ្នែកខាងចុងនៃសាច់ដុំត្រូវបានយកមកជិតគ្នា ។ សរសៃពួរត្រូវបានតភ្ជាប់ទៅនឹងឆ្អឹងតាមរយៈការដេរ (sutures) ។
-ការវះកាត់ទៅលើប្រជុំសញ្ញា Impingement syndrome: ជាលិកាដែលខូចខាតនឹងត្រូវយកចេញពីតំបន់ខាងលើសន្លាក់ស្មា ។ គ្រូពេទ្យនឹងកាត់សរសៃពួរដែលហៅថាcoracoalcromial ligament ។
-ការវះកាត់ស្មា៖បើសិនជាមានការរហែកណាមួយនោះ គ្រូពេទ្យនឹងធ្វើការជួសជុល។
ហេតុអ្វីបានជាគេចាំបាច់ត្រូវតែធ្វើវា?
អ្នកជំងឺចាំបាច់ ឬទាមទារការឆ្លុះ,ពិនិត្យ និងព្យាបាលសន្លាក់ស្មា (shoulder arthroscope) ឲ្យខានតែបានក្នុងករណីដែលពួកគាត់មានបញ្ហាសុខភាពផ្នែកស្មាមួយចំនួនដូចជា ៖
– ដាច់រហែក ឬ ខូចខាតក្រវិលឆ្អឹងខ្ចី (cartilage ring ឬ labrum) ឬសរសៃពួរ ។
– ស្មាមិននៅជាប់នឹងល្អ,កន្លែងដែលសន្លាក់ស្មាត្រូវបានខូចខាត ឬបាត់បង់ ហើយទទួលរងការរុញចុះរុញឡើងច្រើនពេក ឬក្លាយជាភ្លាត់ខុសកន្លែងដើម ។
– ដាច់រហែក ឬខូចខាតសរសៃពួរប៊ីសិប (biceps tendon)
– ដាច់រហែកសាច់ដុំស្មា
– រលាក ឬខូចខាតតាមខ្សែបន្ទាត់សន្លាក់ (lining of the joint) ។ ជា រឿយៗ,បញ្ហានេះធ្វើអោយមានការឈឺចាប់ដូចជាជំងឺរលាកសន្លាក់ (rheumatoid arthritis) ផងដែរ ។
– រលាកសន្លាក់នៃផ្នែកខាងចុងនៃឆ្អឹងដងកាំបិត (clavicle ឬឆ្អឹង collarbone)
– ជាលិកាដែលបានបាត់បង់ត្រូវតែយកចេញ
– ឆ្អឹងគាបសរសៃនៅសន្លាក់ស្មា (shoulder impingement syndrome), ដើម្បីធ្វើឲ្យស្មាអាចបង្វិលជុំវិញបាន ។
ការប្រឈមមុខទៅនឹងការចាក់ថ្នាំសណ្តំ (anesthesia) មានដូចជា ៖
– អាលែកហ្ស៊ី ឬប្រតិកម្មជាមួយនឹងថ្នាំសណ្តំប្រភេទណាមួយ
– បញ្ហាការដកដង្ហើម ។
ការប្រឈមមុខទៅនឹងការវះកាត់ (surgery) ណាមួយ មានដូចជា ៖
– ការហូរឈាម
– ការចម្លងងមេរោគ
– កំណកឈាម
ការប្រឈមមុខទៅនឹងការវះកាត់ស្មាដោយម៉ាស៊ីនឆ្លុះសន្លាក់ (shoulder arthroscopy) មានដូចជា ៖
– តឹងស្មា
– ការវះកាត់ទទួលបរាជ័យក្នុងការធ្វើឲ្យរោគសញ្ញារបស់អ្នកជំងឺធូរស្រាល ។
– ការជួសជុលកែកុនទទួលបរាជ័យក្នុងការជាសះស្បើយ ។
– ស្មាមានសភាពទន់ខ្សោយ
– ការរងរបួសទៅលើរសៃឈាម ឬសរសៃវិញ្ញាណ ។
មុនពេលដំណើរការវះកាត់ ត្រូវប្រាប់គ្រូពេទ្យ ឬគិលានុបដ្ឋាយិការបស់អ្នកអំពីថ្នាំដែលអ្នកកំពុងទទួលទាន ទោះបីជាថ្នាំបំប៉នជំនួយសុខភាពក្តី,ថ្នាំបុរាណក្តី,ក្រោមវេជ្ជបញ្ជាក្តី ឬទិញដោយខ្លួនឯងក្តី ។
ក្នុងអំឡុងពេល២សប្តាហ៍ មុនការវះកាត់៖
– រយៈពេល២សប្តាហ៍មុនការវះកាត់,វេជ្ជបណ្ឌិតវះកាត់នឹងប្រាប់អ្នកឲ្យបញ្ឈប់ការប្រើប្រាស់នានា ដែលអាចជាហេតុធ្វើអោយឈាមរបស់អ្នកមិនងាយកក ដែលមានដូចជា (aspirin), ibuprofen (Advil, Motrin), naproxen (Naprosyn, Aleve) ។ ល ។
– សាកសួរវេជ្ជបណ្ឌិតរបស់អ្នកថាតើថ្នាំប្រភេទណាខ្លះដែលអ្នកអាចនៅតែប្រើប្រាស់បានរហូតដល់ថ្ងៃទទួលការវះកាត់ ។
– ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម (diabetes), ជំងឺបេះដូង (heart disease), ជំងឺ ឬលក្ខណៈខុសធម្មតាដទៃទៀត នោះគ្រូពេទ្យវះកាត់អាចនឹងស្នើរឲ្យអ្នកទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្នែកខាងនោះ ។
– ប្រាប់វេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកជាមនុស្សចូលចិត្តទទួលទានគ្រឿងស្រវឹង,ច្រើនជាង១ ឬ២កែវក្នុងមួយថ្ងៃ ។
– ប្រសិនបើអ្នកជក់បារី,ចូរព្យាយាមបញ្ឈប់វាអោយបាន ។ ផ្សែងបារីធ្វើអោយរបួស និងឆ្អឹងក្រនឹងជា ។
– ត្រូវប្រាប់វេជ្ជបណ្ឌិត ប្រសិនបើអ្នកមានជំងឺ ឬស្ថានភាពលំបាកណាមុនពេលវះកាត់ ។
នៅថ្ងៃទទួលការវះកាត់ ៖
– គ្រូពេទ្យនឹងប្រាប់អ្នកមិនឲ្យទទួលទានអាហារ ឬជាតិទឹកអ្វីទាំងអស់ក្នុងរយៈពេលពី៦ទៅ១២ម៉ោង មុនការវះកាត់ ។
– ទទួលទានថ្នាំដែលគ្រូពេទ្យវះកាត់ចេញវេជ្ជបញ្ជាជាមួយនឹងទឹកមួយចឹបបានហើយ ។
– វេជ្ជបណ្ឌិត ឬគិលានុបដ្ឋាយិកានឹងប្រាប់អំពីពេលវេលាជាក់ដើម្បីវះកាត់ ។
បន្ទាប់ពីការវះកាត់
អ្នកអាចនឹងជាសះស្បើយក្នុងរយៈពេល១ ខែទៅ៦ខែ ។ យ៉ាងណាមិញ,អ្នកក៏នឹងអាចទាមទារឲ្យស្ពាយក្រណាត់ទ្រ (sling) នៅសប្តាហ៍ដំបូង។ ក្នុងករណី,ស្ថានភាពការជួសជុលបញ្ហារបស់មានច្រើន,នោះអ្នកនឹងត្រូវស្ពាយក្រណាត់ទ្រយូរផងដែរ ។
អ្នកអាចនឹងត្រូវប្រើប្រាស់ថ្នាំមួយចំនួនដើម្បីគ្រប់គ្រង ឬបំបាត់ការឈឺចាប់ ។
នៅពេលដែលអ្នកអាចត្រលប់ទៅធ្វើការ ឬលេងកីឡាវិញបាន គឺវាអាស្រ័យទៅលើការវះកាត់របស់អ្នកទាក់ទងទៅនឹងអ្វីខ្លះ ។ វាអាចចាប់ពីមួយអាទិត្យទៅបីបួនខែ ។
សម្រាប់ដំណើរការវះកាត់ជាច្រើន,ជាពិសេសការវះកាត់ដើម្បីជួសជុលជាលិកាខូចខាត នោះការព្យាបាលដោយចលនា (physical therapy) បន្ថែមទៀតពិតជាអាចជួយអ្នកឲ្យបានធូរស្រាល,ជួយសម្រួលចលនា និងពង្រឹងសាច់ដុំនៅនឹងស្មារបស់អ្នក ។
ការសង្ឃឹមគិតទុក
ការពិនិត្យ,ឆ្លុះ,ព្យាបាល ឬវះកាត់សន្លាក់ដោយបច្ចេកវិទ្យាដ៏ទំនើប (Arthroscopy) មួយនេះ ពិតជាល្អប្រសើរចំពោះសន្លាក់ស្មាដែលមានបញ្ហាដូចរៀបរាប់ខាងលើ ។
ការពិនិត្យ,ឆ្លុះ,ព្យាបាល ឬវះកាត់សន្លាក់ដោយបច្ចេកវិទ្យាដ៏ទំនើប (Arthroscopy) អាច៖
– កាត់បន្ថយការឈឺចាប់ និង ការតឹងហើមបានមួយកម្រិតធំ
– ផ្តល់ផលវិបាកតិចតួចបំផុត
– មានភាពឆាប់រហ័ស
– របួសឆាប់ជាសះស្បើយ ។ ល ។
ជាទូទៅ,ការវះកាត់ដើម្បីជួសជុលឆ្អឹងខ្ចីដែលខូចខាត ឬដាច់រហែក គឺដើម្បីធ្វើឲ្យស្មាមានលំនឹងល្អ ។ អ្នកជំងឺភាគច្រើនអាចជាសះស្បើយ និង ត្រលប់ទៅរកភាពល្អដូចដើមវិញ ។ ទោះជាយ៉ាងណាក្តី,នៅមានអ្នកជំងឺមួយចំនួនតូចទៀត ដែលនៅតែមានបញ្ហានេះដដែលទោះបីជាបានទទួលការវះកាត់ព្យាបាលក្តី ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ