ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកយកព័ត៌មានឱ្យប៉ុស្តិ៍ទូរទស្សន៍មួយជួបគ្រោះថ្នាក់ចរាចរណ៍ស្រាំឆ្អឹង.កដៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​យក​ព័ត៌មាន​ម្នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ទៅ​ដង​រួច​ទៅ​ហើយ​រហូត​មាន​ស្នាម​ពេញ​មុខ ពេល​នេះ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ម្តងទៀត ខណៈ​ជិះ​ម៉ូតូ​ទៅ​យក​ព័ត៌​មាន​ត្រូវ​ជនជាតិ​អា​មេ​រិ​ក​បុក​បណ្តាល​ឲ្យ​ដួល​ស្រាំ​ឆ្អឹង​.​កដៃ​ខាងឆ្វេង កាលពី​វេលា​ម៉ោង​១២​នឹង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​៤៣២​កែង​នឹង​ផ្លូវ​១៦៧ សង្កាត់​ទួល​ទំពូង​ទី​២…

រាជធានី​ភ្នំពេញ ៖ អ្នក​យក​ព័ត៌មាន​ម្នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ទៅ​ដង​រួច​ទៅ​ហើយ​រហូត​មាន​ស្នាម​ពេញ​មុខ ពេល​នេះ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ម្តងទៀត ខណៈ​ជិះ​ម៉ូតូ​ទៅ​យក​ព័ត៌​មាន​ត្រូវ​ជនជាតិ​អា​មេ​រិ​ក​បុក​បណ្តាល​ឲ្យ​ដួល​ស្រាំ​ឆ្អឹង​.​កដៃ​ខាងឆ្វេង កាលពី​វេលា​ម៉ោង​១២​នឹង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​៤៣២​កែង​នឹង​ផ្លូវ​១៦៧ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌ ចំការមន​មន ។

 

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​រថយន្ត​នៅ​ចំណុច​ផ្លូវ​លេខ​៤៣២​កែង​នឹង​ផ្លូវ​១១៥ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន បន្ទាប់​​​ពី​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​ចំណុច​សង្កាត់​បឹង​ត្របែក ហើយ​អ្នក​យក​​ព័ត៌​មាន​​លោក នូ ផា​ន់​ណា ដែល​ជា​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ហង្ស​មាស​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ ១E-៥៩៦៣ ឌុ​ប​អ្នក​យក​ព័ត៌មាន​ម្នាក់​ទៀត​ទៅ​យក​ព័ត៌មាន ។

ខណៈ​ជិះ​ម៉ូតូ​តាម​ផ្លូវ​លេខ​៤៣២ ទិស​ដៅ​ពី​លិចទៅ​កើត​ទៅ​ដល់​ចំណុច​ផ្លូវកែង​១៦៧ ស្រាប់តែ​មាន​បុរស​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១K-០៧៨៧ តាម​ផ្លូវ​លេខ​១៦៧​ពី​ត្បូង​ទៅ​ជើង​បាន​បត់​ឆ្វេង​បំពាន​គំនូស​ចរាចរណ៍​ទៅ​បុក​ចំ​កង់​មុខ​ម៉ូតូ​អ្នក​យក​ព័ត៌មាន​បណ្តាល​ឲ្យ​ដួល​រង​របួស​ស្រាំ​ឆ្អឹង​.​កដៃ​ខាងស្តាំ និងរ​លាត់ជើង ចំណែក​អ្នក​អង្គុយ​ក្រោយ​មិន​មាន​រង​របួស​ទេ រីឯ​ជនជាតិ​បរទេស​របួស​ហើម​ភ្នែក​ខាងឆ្វេង ។

ក្រោយ​កើតហេតុ​ជនជាតិ​បរទេស​សង​សំណង​តែ​១០​ដុល្លារ​អ្នក​យក​ព័ត៌មាន​អត់​ព្រម​សមត្ថ កិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ចំណែក​អ្នក​យក​ព័ត៌មាន​ដែល​រង​របួស​បាន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ហៅ​មន្ទីរពេទ្យ​លោកសង្ឃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ