ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ការ​ងារ​ចុះ​ជួយ​ឃុំ​ពា​រាម​ជួប​សំណេះ​សំណាល​ជាមួយ​សកម្ម​ជន​

12 ឆ្នាំ មុន

ខេត្ត​​តា​កែវ​ ៖ នា​ព្រឹក​ថ្ងៃទី​៨ ធ្នូ កន្លង​មក​នេះ​ លោក​អោក បូរ៉ា ប្រតិ​ភូ​រាជ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​ជាអគ្គ​នាយក​ប្រៃ​សណីយ៍​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ឃុំ​ពារាម និង​លោក​សីុម ធី ទី​ប្រឹក្សា​អម​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនា​គមន៍​ និង​ជា​អនុ​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ឃុំ​ពារាមរួម​ទាំង​សហការី​អម​ដំណើរ​ បាន​ចុះ​សំណេះ​សំណាល​ជា​មួយ​ប្រជា​ការ​ពារ និង​សកម្មជន​គណបក្ស​ប្រជា​ជន​កម្ពុជា​ក្នុង​ឃុំ​ពារាម ស្រុក​បាទី​ ។

លោក​អោក បូរ៉ា បាន​មាន​ប្រសាសន៍​កោត​សរសើរ​ដល់​អាជ្ញា​ធរ​ដែន​ដី​ ប្រជា​ពល​រដ្ឋ និង​ប្រជា​ការ​ពារ​ឃុំ​ពារាមទាំង​​អស់​ ដែល​បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ពង្រឹង​សុវត្ថិ​ភាព សណ្តាប់​ធ្នាប់​សាធារណៈ​ក្នុង​ភូមិ​-ឃុំ​ ផ្តល់​ឱកាស​ឱ្យ​ប្រជាពល​រដ្ឋ​ប្រកប​មុខ​របរ​កសិកម្ម​ និង​មុខ​របរ​ផ្សេង​ៗ​ដើម្បី​លើក​កម្ពស់​ជីវ​ភាព​គ្រួសារ​បាន​សមរម្យ ។ លោក​បាន​ផ្តាំ​ផ្ញើ​​ដល់​កម្លាំង​ប្រជា​ការ​ពារ​ ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ងារ​មូល​ដ្ឋាន​ភូមិ-ឃុំ​ និង​កិច្ច​ការ​ពារ​ទប់​ស្កាត់​រាល់​បទ​ល្មើស​ផ្សេង​ៗ​ ជា​ពិសេស​បទ​ល្មើស​ប្លន់​ប្រដាប​់​អាវុធ ។

នា​ឱកាស​នោះ​ដែរ ដើម្បី​រួម​ចំណែក​ក្នុង​ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព​ ក្រុម​ការ​ងារ​បាន​ប្រគល់​ជូន​វិទ្យុ​ទាក់​ទង​១៦​គ្រឿង​ដល់​ប្រជា​ការ​ពារ​ចំនួន​៨​ភូមិ ដោយ​ក្នុង​មួយ​ភូមិ​ទទួល​បាន​វិទ្យុ​ទាក់​ទង​ចំនួន​២​គ្រឿង​ និង​ផ្តល់​ថវិកា​ចំនួន​​១.០៥០.០០០​ដល់​អ្នក​ចូល​រួម ។ បន្ទាប់​​មក​លោក​អោក បូរ៉ា និង​លោក​សីុម ធី បាន​ចុះ​ទៅ​ពិនិត្យ​ទ្វារ​ប្រឡាយ​ទឹក​ហនុ​មាន​ និង​បាន​ផ្តល់​ថវិកា​ចំនួន​២​លាន​រៀល​សម្រាប់​កសាង​ទ្វារ​ទឹក ។

គួរ​បញ្ជាក់​​ថា ប្រឡាយ​ទឹក​នេះ​បាន​ទាញ​ទឹក​ពី​អាង​ទន្លេ​បាទី និង​ប្រើ​ប្រាស់​សម្រាប់​ស្រោច​ស្រព​ផ្ទៃ​ដី​​កសិកម្ម​សរុប​ជាង​៨០០​ហិក​តា ទាំង​ស្រូវ​ប្រាំងនិង​ស្រូវ​វស្សា​ សម្រាប់ប្រជា​ពល​រដ្ឋ​ចំនួន​២​ឃុំ គឺ​ឃុំ​ពារាម និង​ឃុំ​ត្នោត ៕