ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ជម្លោះ​នៅ​ឧបទ្វីប​កូរ៉េ កម្ពុជា​-​ជប៉ុន​បាន​ជំរុញ​ឲ្យ​កូរ៉េ​ខាងជើង​បោះបង់​អាវុធ​នុយក្លេអ៊ែរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​កម្ពុជា​ និង​ជប៉ុន​បាន​ជំរុញ​ដល់​កូរ៉េ​​ខាងជើង ​គោរព​តាម​ការ​សម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​តម្រូវ​ឱ្យ​កូរ៉េ​ខាងជើង​បោះបង់​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែ​រ​របស់​ខ្លួន​ជា​បន្ទាន់​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ទេស​រដ្ឋមន្ត្រី​ ប្រាក់ សុ​ខុន​ ពេល​លោក​បាន​ជួប​ពិភាក្សា​​ការងារ​ជាមួយ​លោក​អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​កម្ពុជា​ និង​ជប៉ុន​បាន​ជំរុញ​ដល់​កូរ៉េ​​ខាងជើង ​គោរព​តាម​ការ​សម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​តម្រូវ​ឱ្យ​កូរ៉េ​ខាងជើង​បោះបង់​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែ​រ​របស់​ខ្លួន​ជា​បន្ទាន់​។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ទេស​រដ្ឋមន្ត្រី​ ប្រាក់ សុ​ខុន​ ពេល​លោក​បាន​ជួប​ពិភាក្សា​​ការងារ​ជាមួយ​លោក​អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន ​ព្រឹក​ថ្ងៃ​ទី២៩ មក​រា​ រវាង​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន ទទួល​ជួប​គណៈ​ប្រតិភូ​ជប៉ុន ដឹកនាំ​ដោយ​លោក Kazuyuki Nakane អនុរដ្ឋមន្ត្រី​ការ​បរទេស និង​ជា​សមាជិក​សភា​ជប៉ុន ​នៅ​ទីស្តីការក្រសួង​។

លោក ​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​បាន​លើក​ឡើង​ថា​លោក Kazuyuki Nakane អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ ទស្សនកិច្ច​ចំនួន​៣​ដង​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ដំណើរ​ទស្សនកិច្ច​នេះ​កាន់តែ​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត​។ លោក​អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន ​ធ្លាប់​បាន​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ពីរ​ដង​កាលពី​កំឡុង​ឆ្នាំ​២០១៥​។

លោក​ទេស​រដ្ឋមន្ត្រី​ ប្រាក់ សុ​ខុន ​បាន​ចូលរួម​អបអរសាទរ​ចំពោះ​ការ​បើក​កា​រិ​យា​ល័យ​កុង​ស៊ុល​​របស់​ជប៉ុន​នៅ​ខេត្តសៀមរាប​ កាលពី​ពេល​ថ្មី​ៗ​នេះ ព្រោះ «​ការ​បើក​ការិយា​ល័យ​​កុងស៊ុល​របស់​ជប៉ុន​នៅ​កម្ពុជា​ពេល​នេះ បង្ហាញ​ពី​ការ​ជឿ​ទុកចិត្ត​របស់​ជប៉ុន​សភាព​ការណ៍​នៅ​កម្ពុជា​»​។ លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ទៀត​ថា ៖ ការ​បើក​កុង​ស៊ុល​ជប៉ុន​នៅ​កម្ពុជា​នៅ​ខេត្តសៀមរាប​នេះ​ រួមចំណែក​ប​ន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ពិសេស​​ផ្នែក​ទេសចរ ពា​ណិ​កម្ម និង​វិនិយោគទុន​។

លោក​បាន​បញ្ជាក់​ថា​ លោក​បាន​សំដែង​​ការ​ត្រេកអ​រចំពោះ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​នៅ​ជប៉ុន ​ខែសីហា​ ២០១៧​។ លោក​ទេស​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ជំហរ​របស់​កម្ពុជា ​គឺ​រក្សា​ការពារ​ឲ្យ​បាន​ឯករាជ្យ ​និង​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​​ពង្រឹង​ឲ្យ​បាន​នូវ​សន្តិភាព ស្ថេ​រ​ភាព​ និង​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​។ ជាមួយ​គ្នា​នោះ​ការ​​ត្រៀម​បោះ​ឆ្នោត​ដោយ​ត្រឹមត្រូវ សេរី ​និង​យុ​ត្តិធម៌​។

លោក Kazuyuki Nakane បាន​ថ្លែង​ថា លោក​មានការ​រីករាយ​ក្នុង​ពេល​ដែល​លោក​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ លើក​ទី​៣ ​ម្តងទៀត​។ លោក​បាន​បញ្ជាក់​ថា ការ​បើក​កុង​ស៊ុល​ជ​ប៉ុន ​នៅ​ខេត្តសៀមរាប​ នៅ​ពេល​នេះ​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​-​ជប៉ុន ​ប្រារព្ធ​​ខួប​៦៥​ឆ្នាំ​ទំនាក់ទំនង​ការទូតរ​វា​ង​ប្រទេស​ទាំង​ពីរ​។

លោក​អនុ​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​បាន​បញ្ជាក់​ថា​ ៖ ការ​បើក​កុងស៊ុល​នេះ​ បង្ហាញ​ពី​ភាព​ស៊ីជម្រៅ​ទំនាក់ទំនង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ជប៉ុន។ លោក​ថា​ ទំនាក់ទំនង​សេដ្ឋកិច្ច​បាន​កើនឡើង​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​វត្តមាន​របស់​ប្រជាពលរដ្ឋ​ជប៉ុន​៣.៥០០​នាក់​ និង​ក្រុមហ៊ុន​ជប៉ុន​២៥០​ ចូល​មក​រកស៊ី​នៅ​ប្រទេស​កម្ពុជា​។

លោក​អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​បាន​បញ្ជាក់​ពី​ជំហររ​បស់​ប្រទេស​ជប៉ុន​ចំពោះ​ប្រទេស​កម្ពុជា​ថា​ ជប៉ុន​បាន​ត្រៀមខ្លួន​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​ប្រទេស​កម្ពុជា​ ឲ្យ​បាន​កាន់តែ​ជិត​ស្និទ្ធ ​ដើម្បី​អនុវត្ត​នូវ​រាល់​ការ​ព្រមព្រៀង​សម្រេច​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​​ពីរ​កាលពី​ខែសីហា​ ២០១៧​ រវាង​សម្តេច​តេ​ជោ​ និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​។

លោក​អនុរដ្ឋមន្ត្រី​បាន​អះអាង​ទៀត​ថា ​ជំហរ​រ​បស់​ជប៉ុន​ នៅ​តែ​ពង្រឹងពង្រីក​កិច្ច​សហ​ប្រតិ​បត្តិការ​ជាមួយ​កម្ពុជា ​លើ​គ្រប់​វិស័យ​ទាំងអស់ ក្នុង​នោះ​មាន​វិស័យ​ការពារ​ប្រទេស​ជប៉ុន​នឹង​បន្ត​ជួយ​ក្នុង​ការ​បណ្តុះបណ្តាល​​កងកម្លាំង​រក្សា​សន្តិភាព​ និង​ផ្នែក​វប្បធម៌​ការ​អភិរក្ស​ប្រាសាទ​អង្គរ​។

លោក ​ជុំ សុ​ន្ធ​រី​ បាន​លើក​ឡើង​ថា​ ក្នុង​ជំនួប​នេះ​ដែរ​ លោក​ទេស​រដ្ឋមន្ត្រី​ ប្រាក់ សុ​ខុន​ និង​លោក​ឯកអគ្គរដ្ឋទូត​ជប៉ុន​ បាន​ពិភាក្សា​គ្នា​ផង​ដែរ​ ពី​ការ​រៀបចំ​ខួប​៦៥​ឆ្នាំ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​។ លោក​អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​បាន​អះអាង​ថា​ ជប៉ុន​នឹង​រៀបចំ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ នូវ​មហា​ស្រព​សិ​ល្បៈ​សម្រាប់​ការ​អបអរសាទរ​។

លោក​បាន​លើក​ឡើង​ថា​ ភាគី​ជប៉ុន​ក៏បាន​លើក​ឡើង​ពី​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន ​ក៏​ដូច​ជា​អាស៊ាន​-​ជប៉ុន​។​ ក្នុង​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​លើ​បញ្ហា​​ក្នុង​តំបន់​មួយ​ចំនួន​ផង​ដែរ ​រួម​មានការ​ព្រួយបារម្ភ​នៃ​ភាគី​ទាំង​ពី​រលើ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​។ លោក​ទេស​​រដ្ឋមន្ត្រី​ ប្រាក់ សុ​ខុន​ បាន​លើក​ឡើង​ថា​ កម្ពុជា​បាន​ទាមទារ​ឲ្យ​មានការ​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​។ ហើយ​កម្ពុជា​មាន​បំណង​ចង់​ឃើញ​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។

លោក​ ប្រាក់ សុ​ខុន បន្ត​ថា​៖ «​កម្ពុជា​ប្រឆាំង​ជា​ដាច់ខាត​ចំពោះ​ការ​ចាប់ពង្រត់​ជនជាតិ​ជប៉ុន ​ដោយ​កូរ៉េ​ខាងជើង​»​។ ជា​ការ​ឆ្លើយ​តប​លោក​អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​បាន​សំដែង​ការ​ស្វាគមន៍​ចំពោះ​ជំហ​រកម្ពុជា​លើ​បញ្ហា​ឧបទ្វីបកូរ៉េ ។ ភាគី​ទាំង​ពីរ​បាន​លើក​ឡើង​ពី​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ឆាក​អន្តរជាតិ​។

លោក ​ជុំ សុន្ទរី​ បាន​លើក​ឡើង​ថា​ ដោយសារ​តែ​កម្ពុជា​ គឺជា​សមាជិក​ក្រុម​ប្រឹក្សា​សន្តិ​សុខ​​របស់​សហ​ប្រជា​តិ ដូច្នេះ​កម្ពុជា​គោរព​តាម​ក្រុមប្រឹក្សាសន្តិសុខ​របស់​សហ​ប្រជា​តិ និង​កាត់​បន្ថយ​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាងជើង តាម​រយៈ​ការ​មិន​ប​ញ្ជួ​ន​ប្រតិភូ​កម្ពុជា​ទៅ​កូរ៉េ​ខាងជើង និង​មិន​ទទួល​ប្រតិភូ​របស់​កូរ៉េ​ខាងជើង​មក​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ចៀស​វាង​ការ​លើក​ឡើង​ណាមួយ​ថា កម្ពុជា​លើកទឹកចិត្ត​ដល់​កូរ៉េ​ខាងជើង​ក្នុង​រឿង​អាវុធ​នុយ​ក្លែ​អ៊ែ​រ បើសិន​កម្ពុជា​ណា​បញ្ជូន​ប្រតិភូ​ទៅ​ទីនោះ​។ ដូច្នេះ​នេះ​ជា​សារ​មួយ​ដល់​កូរ៉េ​ខាង​​បោះបង់​កម្ម​អាវុធ​នុយក្លេអ៊ែ​រ និង​ងាក​មក​គោរព​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​​អង្គការសហប្រជាជាតិ​៕

កែសម្រួលដោយ