ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ពេល​ជិះ​យន្តហោះ​លើក​ដំបូង តើ​ត្រូវធ្វើ​ដូច​ម្តេច ?

6 ឆ្នាំ មុន

ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​សម្រាប់​អ្នក​មិន​ធ្លាប់​ជិះ​សោះ អាច​បង្កើត​ភាព​តក់ស្លុត ញ័រ​ៗ​មិន​គួរ​ឲ្យ​ជឿ ហើយ​មូលហេតុ​ចម្បង​ៗ​ក៏​ព្រោះតែ​យើង​រំភើប​ខ្លាំង​ពេក មិនដឹង​ថា ត្រូវ​ធ្វើ​ខ្លួន​យ៉ាងណា ឬ​ធ្វើ​តាម​វិធី​ណា ព្រោះ​ការ​ឡើង​យន្តហោះ​មើលទៅ​ដូច​ជា​រវល់ និង​ពិបាក​ជាង​ការ​ធ្វើ​ដំណើរ​តាម​វិធី​ផ្សេង​ៗ ។…

ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​សម្រាប់​អ្នក​មិន​ធ្លាប់​ជិះ​សោះ អាច​បង្កើត​ភាព​តក់ស្លុត ញ័រ​ៗ​មិន​គួរ​ឲ្យ​ជឿ ហើយ​មូលហេតុ​ចម្បង​ៗ​ក៏​ព្រោះតែ​យើង​រំភើប​ខ្លាំង​ពេក មិនដឹង​ថា ត្រូវ​ធ្វើ​ខ្លួន​យ៉ាងណា ឬ​ធ្វើ​តាម​វិធី​ណា ព្រោះ​ការ​ឡើង​យន្តហោះ​មើលទៅ​ដូច​ជា​រវល់ និង​ពិបាក​ជាង​ការ​ធ្វើ​ដំណើរ​តាម​វិធី​ផ្សេង​ៗ ។ នេះ​ជា​ការ​រួបរួម​ចំណុច​ងាយ​ៗ​សម្រាប់​អ្នក​ដែល​ជិត​ធ្វើ​ដំណើរ​តាម​យន្តហោះ​លើក​ដំបូង ។

១-​ក្នុង​ករណី​យើង​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ចូរ​ត្រៀម​ឯកសារ​ចាំបាច់​ផ្សេង​ៗ​ដូច​ជា លិខិតឆ្លងដែន (passport) ដាក់​ចូល​ក្នុង​កាបូប​ឲ្យ​រួចរាល់ ព្រមទាំង​ពិនិត្យ​មើល​ទំហំ​វ៉ាលិស តាម​ជើង​យន្តហោះ​ដែល​កំណត់​ថា មិន​គួរ​លើស​ពី​ចំណុះ រួម​ទាំង​សិក្សា​ពី​ការ​ហាមឃាត់​ក្នុង​ការ​យក​វត្ថុ​មួយ​ចំនួន​ឡើង​យន្តហោះ​ផង​ដែរ ។

២-​គួរ​ធ្វើ​ដំណើរ​មក​ព្រ​លាន​យន្តហោះ​ឲ្យ​បាន​មុន​ប្រមាណ​២​ម៉ោង ។ បន្ទាប់​មក ត្រូវ​ទៅ Check-in នៅ Counter ជើងហោះហើរ​របស់​យើង ដែល​អាច​មើល​លើ​ផ្ទាំង​ផ្សេង​ៗ​បង្ហាញ​នៅ​ទីនោះ តាំងពី A-Z ប៉ុន្តែ​ត្រូវ​មើល​ឲ្យ​ច្បាស់ ព្រោះ​ពេល​ខ្លះ នៅ​ពេល​យើង​ទៅ​ដល់ Counter នៅ​មិន​ទាន់​បើក​ក៏​មាន ។

៣-​នៅ​ពេល Check-in រួចរាល់​ហើយ យើង​នឹង​រង់ចាំ​មិត្តភក្តិ (​ក្នុង​ករណី​រួម​ដំណើរ​ច្រើន​នាក់​) ឬ​នឹង​ចូល​ទៅ​ផ្នែក​ត្រួតពិនិត្យ​លិខិតឆ្លងដែន​ក្តី សូម​ណែនាំ​ថា ត្រូវ​ចូល​ទៅ​ខាងក្នុង​ល្អ​ជាង ព្រោះ​យើង​នឹង​មាន​ពេលវេលា​ដើរ​មើល​ខាងក្នុង​ផង​ថា បែប​ណាខ្លះ ។ ពិនិត្យ​មើល Gate និង​ពេលវេលា​ឡើង​យន្តហោះ​ឲ្យ​បាន​ច្បាស់​ផង​ដែរ គឺ​មើល​ក្នុង​សំបុត្រ​យន្តហោះ​។ ការ​ដែល​យើង​ត្រូវ​មើល​នេះ ក៏​ព្រោះថា​យើង​នឹង​អាច​កំណត់​មុន​បាន​ត្រឹម​ត្រូវ មិន​ចាំបាច់​ប្រញាប់ ឬ​រត់ ខណៈ​ដល់​ពេល​ឡើង​ជិះ ។

៤-​នៅ​ពេល​ឡើង​លើ​យន្តហោះ​ហើយ យើង​អាច​ពិនិត្យ​មើល​កៅអី​របស់​យើង និង​សូម​អង្គុយ​តាម​លេខ​កៅអី ។ ចំណែក​កាបូប​ត្រូវ​ដាក់​នៅ​ថ្នាក់​ខាងលើ​ក្បាល​យើង ប៉ុន្តែ​បើជា​កាបូប​ឯកសារ ចូរ​យក​វា​ជាប់​ខ្លួន ។ វា​នឹង​មាន​កន្លែង​សម្រាប់​ដាក់​កាបូប​ឯកសារ​នេះ​នៅ​បរិវេណ​ក្រោម​កៅអី​របស់​យើង ។

៥-​ប្រសិនបើ​ទិស​ដៅ​របស់​អ្នក​ទៅ​ក្រៅប្រទេស ផ្នែក​ធ្វើការ​លើ​យន្តហោះ (air hostess) នឹង​ចែក​ក្រដាស​Landing Card គឺជា​ឯកសារ​ដែល​អ្នក​ទៅ​ក្រៅប្រទេស​ចាំបាច់​ត្រូវ​បំពេញ​។ ឯកសារ​នេះ​ត្រូវ​ដាក់​ជាមួយ passport សម្រាប់​ប្រគល់​ឲ្យ​ទៅ​ផ្នែក​ពិនិត្យ​មើល​មនុស្ស​ចូល​ប្រទេស បន្ទាប់​មក យើង​ត្រូវ​ពិនិត្យ​មើល​សម្ភារ និង​ឯកសារ​ផ្សេង​ៗ​ដើម្បី​ត្រៀមខ្លួន​ចូល​ច្រក​ពិនិត្យ​ទាំងនេះ ។

៦-​នៅ​ពេល​ចុះ​ពីលើ​យន្តហោះ យើង​អាច​ដើរ​តាម​អ្នក​ដទៃ​ទៀត ព្រោះ​សំដៅ​ទៅ​រក​កន្លែង​ត្រួតពិនិត្យ​ដូច​គ្នា ឬ​ច្រក Immigration ប៉ុន្តែ​បើ​ចាំ​មុខ​មនុស្ស​ដែល​ចុះ​ពី​យន្តហោះ​ជាមួយ​គ្នា​មិន​បាន​ទេ យើង​ត្រូវ​ដើរ​ចូល​ទៅ​ច្រក​សម្រាប់​អន្តរជាតិ ។

៧-​នៅ​ពេល​យើង​ត្រូវ​គេ​ពិនិត្យ​រួចរាល់​ហើយ គឺ​ទៅ​ចាំ​យក​វ៉ាលិស ឬ​សម្ភារ​របស់​យើង​នៅ​ខ្សែក្រវាត់​វិល ដែល​នឹង​មាន​គេ​បិទ​ស្លាក​ប្រាប់​ថា កន្លែង​ទទួល​វ៉ាលិស ។ នៅ​ពេល​យក​សម្ភារ ឬ​វ៉ាលិស​ហើយ គឺ​ចប់​ក្បួន​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ហើយ ។

យើង​ឃើញ​ថា ដើម្បី​ចៀសវាង​ការ​លំបាក គឺ​យើង​ត្រូវ​ពិនិត្យ​មើល​ឯកសារ​ឲ្យ​បាន​ច្បាស់​លាស់ ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​នេះ ក៏​ដូច​គ្នា​ជាមួយ​ការ​ធ្វើ​ដំណើរ​ផ្សេង​ទៀត​ដែរ មិន​ថា​ជា​រថយន្តក្រុង ឬ​រថភ្លើង បើ​យើង​សង្ស័យ​ត្រង់​ចំណុច​ណាមួយ គឺ​អាច​សាក​សួរ​ភ្នាក់ងារ ឬ Operator បាន​គ្រប់ពេលវេលា ។ សូម​ឲ្យ​លោក​អ្នកមាន​ក្តី​សុខ​ក្នុង​ការ​ធ្វើ​ដំណើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ