ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ច្រៀង​រាំ​អាសអាភាស​របស់​ជនបរទេស​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន​ខេត្ត ដឹកនាំ​ដោយ​លោកស្រី ឧត្តមសេនីយ៍ត្រី ដួង ថាវ​រី ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន​និង​ដឹកនាំ​សម្របសម្រួល​ដោយ​លោក…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន​ខេត្ត ដឹកនាំ​ដោយ​លោកស្រី ឧត្តមសេនីយ៍ត្រី ដួង ថាវ​រី ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន​និង​ដឹកនាំ​សម្របសម្រួល​ដោយ​លោក កើត វ​ណ្ណា រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​បង្ក្រាប​ករណី​រូបភាព និង​សម្ភារ​អាសអាភាស​មួយ​កន្លែង​ក្នុង​ក្រុង​សៀមរាប ។

ក្នុង​ការ​ចុះ​បង្ក្រាប​ករណី​ទីតាំង​ច្រៀង​រាំ​អាសអាភាស​របស់​ជនបរទេស​នោះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែមករា​ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

តាម​ការ​បញ្ជក់​របស់​លោក​វរៈសេនីយ៍ឯក ជា ហេង នាយការិយាល័យ​ជូ​ញ​ដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន​បានឱ្យ​ដឹង​ថា ក្នុង​កិច្ច​ប្រ​តិ​ប​តិ្ត​ការ​នេះ​បាន​ប្រមូល​ភ្ញៀវ​ទេសចរណ៍​បរទេស​បាន​ចំនួន​៧៧​នាក់ ស្រី​៣៦​នាក់ និង​ក្រុម​អ្នក​រៀបចំ​ចំនួន​១០​នាក់ (​ជនសង្ស័យ​)​ដែល​កំពុង​ច្រៀង​រាំ​ជា​របៀប​អាសអាភាស​ក្នុង​នោះ​ភ្ញៀវ​ចំនួន​៧៧​នាក់ យើង​បាន​យក​មក​ដល់​ស្នងការដ្ឋាន នគរបាល​ខេត្ត ដើម្បី​ធ្វើការ​អប់រំ​រួច​ឱ្យ​គាត់​ត្រឡប់​ទៅ​វិញ​ផ្ទះ​ហើយ ។

លោក​បាន​បន្ត​ថា ចំពោះ​ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​១០​នាក់ ក្នុង​នោះ​មាន​ទី​១- ឈ្មោះ Hone Daniel Richard ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ​៥២៦១៣២៦៣១ ទី​២- ឈ្មោះ PaulFrancisHarris ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ​៥១៨០៣៩៤៤១ ទី​៣-​ឈ្មោះ Thomas alexanderJeffries ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ GBR៥២៦៤៧៩០៩០ ទី​៤- ឈ្មោះ Job robertus ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជន​ជ​តិ​អង់គ្លេស​កាន់​លិខិតឆ្លងដែន NR ៥២១៩RP៧ ទី​៥- ឈ្មោះ VINcenthook ភេទ​ប្រុស អាយុ​២៦​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ GBR ៥២៨២៥០៧៨៦ ទី​៦ – ឈ្មោះ Brasch paul Martin ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ញូ​ហ្សឺ​ឡែ​ន កាន់​លិខិតឆ្លងដែន lk៥៣៧០៩៦ ទី​៧- ឈ្មោះ Stevens billy ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​ជនជាតិ​អង់គ្លេស ទី​៨- ឈ្មោះ ballvrre David Nikolais Alex ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ​៣២២២២២៨២ ទី​៩- ឈ្មោះ drolet Jessica ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​កា​ណា​ដា កាន់​លិខិត​ឆង្ល​ដែន​លេខ​AD២០៩៨១២ ទី​១០- ឈ្មោះ​Kazoleas Edensaran ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិ​កា​ណា​ដា​កាន់​លិខិតឆ្លងដែន​លេខ GF៣២៨៦៥១ ។

លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ប្រុស​ស្រី ទាំង​១០​នាក់ នេះ​ត្រូវ​បាន​ឃាត់ខ្លួន តាម​បញ្ជា​របស់​លោក កើត វ​ណ្ណា រ៉េ​ត ព្រះរាជអាជ្ញា​អម​សាល​ដំបូង​ខេត្តសៀមរាប ។ ជុំវិញ​ករណី​ខាងលើ​នេះ​លោក កើត វ​ណ្ណា រ៉េ​ត ព្រះរាជអាជ្ញា​អម​សាល​ដំបូង​ខេត្ត បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​៣​និង​៤៤​នាទី រសៀល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៨​នេះ​យ៉ាង​ខ្លី​ថា កុំអាលសិន លោក​កំពុង​ចាត់​រួច​ក៏​បាត់​ទៅ ។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​១០​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៧​នេះ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ