ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​ឡាន​ឡិច​ស៊ី​ស ពេល​ដល់​សាឡា​ង ដូច​«​ដល់ត្រើយ​សើយ​គូទ​»

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​ ៖ ​សេចក្តីរាយការណ៍បឋម​ឱ្យដ​ឹងថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ​បង្កឱ្យ​ មានការ​ភ្ញាក់ផ្អើល​ខ្លាំង ខណៈ​​ដែល​រថយន្ត​ឡិច​​សី​ុ​ស​​មួយគ្រឿងបានបះគូទឡើងលើក្បាលសាឡាង​ ដែល​​ ហេតុ​ការណ៍​នេះ​​បាន​កើតឡើងត្រង់​ចំណុច​​​កំពង់ចម្លង​ផ្លូវ​ត្រី​ក្ដា​បន្ទះ​ដីឥដ្ឋ ​ក្នុងស្រុក​កៀន​ស្វាយ…

ខេត្តកណ្តាល​ ៖ ​សេចក្តីរាយការណ៍បឋម​ឱ្យដ​ឹងថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ​បង្កឱ្យ​
មានការ​ភ្ញាក់ផ្អើល​ខ្លាំង ខណៈ​​ដែល​រថយន្ត​ឡិច​​សី​ុ​ស​​មួយគ្រឿងបានបះគូទឡើងលើក្បាលសាឡាង​ ដែល​​
ហេតុ​ការណ៍​នេះ​​បាន​កើតឡើងត្រង់​ចំណុច​​​កំពង់ចម្លង​ផ្លូវ​ត្រី​ក្ដា​បន្ទះ​ដីឥដ្ឋ ​ក្នុងស្រុក​កៀន​ស្វាយ ខេត្ត​
កណ្ដាល ។​

សេចក្តីរាយការណ៍បន​្តថា ​នៅ​មុន​ពេល​កើតហេតុ​ គេ​​បាន​​ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាកឡិច​​សី​ុ​ស ពណ៌​​.ស្ករ បាន​បើកបរ​ក្នុង​ល្បឿន​ធម្មតា រួច​បន្តរ​ឆ្លងសាឡា​ង តែ​ប្រហែលជា​អ្នក​បើក​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ ទើប​បណ្តាល​​ឱ្យ​រថយន្ត​ហោះ​ទៅ​ទើ​លើ​ដែក​ក្បាល​សាឡា​ង ​សំណាង​ណាស់​  អត់​​គ្រោះថ្នាក់​ដល់មនុស្ស ​។

ពាក់​ព​ន្ធ័​​ហេតុការណ៍ខាងលើ​នេះ ​គេ​មិន​ដឹង​កើតឡើង​នៅថ្ងៃណានោះទេ ប៉ុន្តែរូបភាព​ទាំងនេះ​ត្រូវបាន​​បង្ហោះ​នៅ​​លើ​បណ្តាល​សង្គម​ បង្ក​ភ្ញាក់​ផ្អើលយ៉ាង​​​ខ្លាំង ។ ទន្ទឹមនោះ កោះសន្តិភាព​ក៏​បាន​ព្យាយាម​ទំនាក់​ទំនង​ទៅ​លោក​វរសេនីយ៍ ប៉ា សំអិត អធិការ​ស្រុក​កៀនស្វាយ និង​លោក វ៉ែន សា​វឹ​ន ស្នងការ​រង​ទទួល​ផែន​ចរាចរណ៍​នៃ​ស្នងការ​ខេត្តកណ្តាល ដើម្បីបញ្ជាក់បន្ថែម ប៉ុន្តែ​ទូរស័ព្ទ​​មិន​អាច​ទំនាក់ទំនង​បាន​ ។

អត្ថបទសរសេរ ដោយ