ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើស​ឧក្រិដ្ឋ​កើតឡើង​ចំនួន​២​លើក និង​បទល្មើស​មជ្ឈិម​ចំនួន​៧​លើក

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បាន​ក្រើនរំឭក​ដល់​កងកម្លាំង​នគរបាល​ក្នុង​ការិយាល័យ​ជំនាញ និង​គ្រប់​កងកម្លាំង​នគរបាល​ស្រុក​-​ក្រុង ត្រូវ​បន្ត​រឹត​បន្តឹង និង​ពង្រឹង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់…

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បាន​ក្រើនរំឭក​ដល់​កងកម្លាំង​នគរបាល​ក្នុង​ការិយាល័យ​ជំនាញ និង​គ្រប់​កងកម្លាំង​នគរបាល​ស្រុក​-​ក្រុង ត្រូវ​បន្ត​រឹត​បន្តឹង និង​ពង្រឹង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុង​មូលដ្ឋាន ។ គ្រប់គ្រង ទស្ស​ទាយ​វាយតម្លៃ សភាពការណ៍​ឱ្យ​បាន​ច្បាស់លាស់ ពីព្រោះ​បើ​យើង​មិន​អាច​គ្រប់គ្រង​សភាពការណ៍​នយោបាយ​បាន​នោះ​ទេ វា​នឹង​កើតឡើង​ដោយ​ចៃដន្យ ។

ស៊ើបអង្កេត និង​ក្តាប់​ពី​សភាពការណ៍ និង​សកម្មភាព​របស់​គណបក្សប្រឆាំង​ដែល​ត្រូវ​តុលាការ​រំលាយ​ចោល ដែល​មហិច្ឆតា​របស់​ពួក​គេ​មាន​បំណង​បង្កើត​បដិវត្តន៍​ពណ៌ ហើយ​ផ្តួល​រលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ។ បើ​ទោះបីជា​ក្រោយ​តុលាការ​កំពូល​បាន​ប្រកាស​សាលក្រម​ហើយ​នោះ ធ្វើ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ បាន​កាត់​ក្បាល​ជា​កង់​ៗ និង​រំលាយខ្លួន​ក៏​ដោយ ប្រសិនបើ​យើង​បណ្តែតបណ្តោយ​លើ​សភាពការណ៍​នេះ នឹង​ជួប​បញ្ហា​ដូច្នេះ​យើង​ត្រូវ​តែ​ចុះ​ធ្វើការ​ក្តាប់​អំពី​សកម្មភាព​នេះ ឲ្យ​បាន​ម៉ឹង​ម៉ាត់ ពិសេស​គឺ​កងកម្លាំង​វរ​សេនា​តូច​ការពារ​ព្រំដែន​ទាំង​៤ គឺ​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​តាម​បន្ទាត់ ឬ​ច្រកព្រំដែន ។

ការ​លើក​នេះ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៨ ម្សិលមិញ​ក្នុង​ឱកាស​ដែល​លោក​ឧត្តមស្នងការ អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​សភាពការណ៍ និង​លទ្ធផល​កិច្ច​ប្រតិបត្តិការ​ប្រចាំ​ខែមករា (​គឹ​ត​ពី​ថ្ងៃ​ទី​២០​ខែធ្នូ ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៨) និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត​ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០១៨ ដោយ​មាន​អស់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជា​ស្នងការ​រង នាយ នាយ​រង​ការិយាល័យ អធិការ អធិការរង​ក្រុង​-​ស្រុក និង​មេបញ្ជាការ វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​ទាំង​៤​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ក៏​បាន​ជំរុញ​ដល់​ការិយាល័យ​ជំនាញ​ផែន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បន្ត​ស្រាវជ្រាវ​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន និង​ត្រូវ​ពង្រឹង​ពិនិត្យ​ស៊ើបអង្កេត​លើ​ទំនិញ​ដែល​ខូចគុណភាព គេចពន្ធ​ចូល​តាម​ច្រករបៀង​ព្រំដែន​ដោយ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​នៅ​ទីនោះ ។

ជាមួយ​គ្នា​នោះ ការិយាល័យ​ផែន​នគរបាល​ព្រហ្មទណ្ឌ​តាម​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ដែល​កំពុង​គេចខ្លួន និង​មុខសញ្ញា​ដែល​មាន​ដីកា​ឲ្យ​ចាប់ខ្លួន ។ ក្នុង​នោះ​ដែរ លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​ជំរុញ​ដល់​កងកម្លាំង​ទាំងអស់ គឺ​ត្រូវ​តែ​មាន​ស្មារតី​ខ្ពស់ ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ជា​អ្នក​បម្រើសេវា​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ។ ពិសេស​នៅ​ពេល​ខាង​មុខ​នេះ និង​ការ​រៀបចំ​បោះ​ឆ្នោត​ជ្រើសរើស​ព្រឹទ្ធសភា និង​រដ្ឋសភា ដែល​ទាមទារ​ឲ្យ​កងកម្លាំង​នគរបាល​យើង ត្រូវ​តែ​បង្កើន​ការ​យកចិត្តទុកដាក់ ការពារ​សន្តិសុខ​ឲ្យ​បាន​រឹង​មាំ ធ្វើ​ឲ្យ​ដំណើរ​នៃ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ ។

ជាមួយ​គ្នា​នោះ​ដែរ យោង​តាម​របាយការណ៍​បូក​សរុប​សភាពការណ៍ និង​លទ្ធផល​កិច្ច​ប្រតិបត្តិការ​ប្រចាំ​ខែមករា ឆ្នាំ​២០១៨​នេះ ឃើញ​ថា​សភាពការណ៍​បទល្មើស​ព្រហ្មទណ្ឌ​កើត​មាន​ចំនួន​៩​លើក លើ​៨​លើក កើនឡើង​១​លើក ក្នុង​នោះ​បទល្មើស​ឧក្រិដ្ឋ​កើត​មាន​២​លើក លើ​២​លើក (​រំលោភ​សេពសន្ថវៈ និង​ប៉ុនប៉ង​រំលោភ​) ។ បទល្មើស​ឧក្រិដ្ឋ កើត​មាន​៧​លើក លើ​៦ (​អំពើ​លួច​៥​លើក​, ហិង្សា​ដោយ​ចេតនា​១, ហិង្សា​ក្នុង​គ្រួសារ​១​លើក​) ។ គ្រោះថ្នាក់​ចរាចរ​កើតឡើង​១១​លើក លើ​១១​លើក ស្លាប់​មនុស្ស​៩​នាក់ លើ​៤​នាក់​, របួសធ្ងន់​៥​នាក់ លើ​៩​នាក់ និង​ស្រាល​៦​នាក់ លើ​៨​នាក់ រួម​ទាំង​យានយន្ត​គ្រប់​ប្រភេទ​ខូច​ធ្ងន់ និង​ស្រាល​មួយ​ចំនួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ