ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និបាត​បូក​សរុប​ការងារ​អប់រំ​និង​ទិស​ដៅ​ការងារ​អប់រំ​ឆ្នាំ​២០១៨

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោក កែវ ឡាយ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ព្រះ​សីហ​នុ​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ ២០១៨…

ខេត្តព្រះសីហនុ ៖ លោក កែវ ឡាយ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ព្រះ​សីហ​នុ​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ ២០១៨ បាន​រៀបចំ​បិទ​អង្គសន្និបាត​បូក​សរុប​ការងារ​អប់រំ​ឆ្នាំ​សិក្សា​២០១៦-២០១៧​និង​លើក​ទិស​ដៅ​ការងារ​អប់រំ​ឆ្នាំ​សិក្សា​២០១៧-២០១៨​បាន​ប្រកបដោយ​ភាព​ជោគជ័យ​ជា​ផ្លែផ្ការ​គួរ​ជាទី​មោ​ទ​នៈ ។

ពិធី​ខាងលើ​បាន​រៀបចំ​ឡើង​នៅ​សាល​ប្រជុំ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​ព្រះ​សីហ​នុ​ក្រោម​អធិបតីភាព​លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​។​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​មាន លោក សូរ ម៉ៃ​ហា​ស្តារ អនុប្រធាន​នាយកដ្ឋាន​រដ្ឋបាល​តំណាង​ឲ្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា លោក កែវ​ឡាយ ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​ព្រះ​សីហ​នុ លោក លោកស្រី​ជា​អភិបាល អភិបាលរង​ក្រុង ស្រុក លោក លោកស្រី​ជា​តំណាង​ឲ្យ​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត សមាជិក សមាជិការ​នៃ​អង្គសន្និបាត​ជានា​យក នាយិការ មក​ពី​ម​តេ​យ្យ​សិក្សា សាលា​បឋម​សិក្សា​សាលា​អនុ​វិទ្យាល័យ វិទ្យាល័យ និង​គ្រឹះស្ថានសិក្សា​ឯកជន​នៅ​ក្នុង​ខេត្ត​បាន​មក​ចូលរួម​យ៉ាង​កុះករ ។ ដែល​អង្គសន្និបាត​បាន​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោងទុក​មាន​រយ​:​ពេល​ពីរ​ថ្ងៃ​ពេញ​ថ្ងៃ​ទី​២៤-២៥ ខែមករា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​បញ្ចប់​បិទ​អង្គសន្និបាត​ដោយ​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្ការ​គួរ​ជាទី​មោ​ទ​នៈ ។

ជា​កិច្ច​ស្វាគមន៍ ចំពោះ​គណៈអធិបតី និង​សមាជិក សមាជិការ នៃ​អង្គសន្និបាត​ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​ពិធី​បិទ​អង្គសន្និបាត​ខាងលើ​លោក កែវ ឡាយ ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​ព្រះ​សីហ​នុ​បាន​ធ្វើការ​វាយតម្លៃ​សង្ខេប​ជូន​គណ​:​អធិបតី​អំពី​លទ្ធផល​ក្នុង​ដំណើរការ​អង្គសន្និបាត​តាម​ពេលវេលា​ខាងលើ​បើ​ទោះជា​មាន​រយ​:​ពេល​ខ្លី​ក៍​ពិតមែន​ប៉ុន្តែ​ធ្វើការ​ពិភាក្សា ផ្លាស់​ប្តូរ​យោបល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ទាក់ទង​ទៅ​និង​ការ​រៀន និង​ការ​បង្រៀន​សិស្ស​នៅ​តាម​គ្រឹះស្ថានសិក្សា បាន​ប្រកបដោយ​អត្ថន័យ​និង​ខ្លឹមសារ​និង​បាន​ចាត់​ទុក​ថា​អង្គសន្និបាត​ខាងលើ​គឺជា​ព្រឹ​ត្ត​ការណ៍​ដ៍​សំខាន់​ចាំបាច់​មួយ​សម្រាប់​វិស័យ​អប់រំ ។

​ហើយក៏ជា​ការ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​ព្រះ​សីហ​នុ​យើង ឲ្យ​ឈាន​ឡើង​ទាំង​ផ្មែ​ក​បរិមាណ​និង​គុណភាព​ស្រប​តាម​ទិស​ដៅ​ចង់បាន​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡាក៍​ដូច​ជា​រាជរដ្ឋាភិបាល​ក្នុង​កិច្ច​ប្រឹងប្រែង​ឲ្យ​សម្រេច​បាន​គោលការណ៍​អប់រំ​ប្រកបដោយ​សម​ធ៏​ម​និង​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​ប្រកបដោយ​ភាព​ជោគជ័យ ដែល​ជា​តម្រូវការ​ចាំបាច់​របស់​ប្រទេស​ជាតិ​យើង​ជា​ពិសេស​រួមចំណែក​ធ្វើ​ឲ្យ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​ជា​ពិភពលោក​ទាំងមូល​កំពុង​យកចិត្តទុកដាក់ និង​ប្តេជ្ញា​ចិត្ត​អនុវត្ត​ឲ្យ​បាន​ល្អរ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ