អ្នកម្ដាយគ្រប់រូបមានអារម្មណ៍ខ្វាយខ្វល់ជាខ្លាំង នៅពេលដែលកូនជាទីស្រលាញ់មានរោគសញ្ញាក្ដៅខ្លួន ។ ប៉ុន្ដែជាអកុសលក្នុងមួយជីវិតមនុស្សយើង មិនអាចគេចផុតពីការមានជំងឺ និងឆ្លងកាត់ស្ថានភាពដែលត្រូវប្រឈមមុខនឹងការ ឡើងកម្តៅខ្លួនឡើយ ។
ដំណឹងដែលល្អនោះ គឺរោគសញ្ញាក្ដៅខ្លួនមិនមែនសុទ្ឋតែជាគ្រោះថ្នាក់ខ្លាំងដល់ជីវិតឡើយ ហើយយើងជាអ្នកម្ដាយពេលខ្លះអាចជួយកូននៅក្នុងពេលដែលពួកគេឡើងកម្ដៅខ្លួន ។ ទោះជាយ៉ាងណាក៏ដោយ អ្នកម្ដាយគ្រប់រូបត្រូវតែចងចាំថា ត្រូវឆាប់យកកូនទៅកាន់មន្ទីរពេទ្យ បើសិនជាកូនរបស់ខ្លួនកើនកម្តៅខ្លាំង និងមានលេចចេញជាមួយរោគសញ្ញាគួរឲ្យបារម្ភមួយចំនួនទៀត ។
ជាបឋមនោះ វាជាការចាំបាច់ដែលអ្នកម្ដាយគ្រប់រូប ត្រូវដឹងថាកុមារមានសីតុណ្ហភាពធម្មតាចំនួន៩៨,៦ហ្វារិនហៃ នៅពេលវាស់កំដៅតាមមាត់ និង៩៩,៦ហ្វារិនហៃ នៅពេលវាស់កម្ដៅតាមរន្ឋគូថទ ។ វេជ្ជបណ្ឌិតភាគច្រើន កំណត់ថាមានគ្រុនក្ដៅនៅពេលសីតុណ្ហភាពស្ទង់តាមមាត់លើសពី៩៩,៤ហ្វារិនហៃ និងសីតុណ្ហភាពស្ទង់តាមចរន្ឋគូទលីសពី១,៤ហ្វារិនហៃ ។
ធ្វើដូចម្ដេចដើម្បីវាស់កម្ដៅកូនរបស់អ្នកឱ្យបានត្រឹមត្រូវ ?
ម្ដាយគ្រប់រូបត្រូវតែដឹងអំពីរបៀបវាស់កម្ដៅខ្លួន ពីព្រោះវាមិនស្មុគស្មាញ និងចំណាយ ប្រាក់ច្រើនឡើយ ។ ប៉ុន្ដែដោយដឹងអំពីកម្ដៅរបស់កូនទាន់ពេលវេលានោះ អ្នកម្ដាយអាចជួយជីវិតកូនបាន ។ មធ្យោបាយស្ទង់កម្ដៅកូនដ៏ត្រឹមត្រូវបំផុតនោះ គឺប្រើឧបករណ៍វាស់កម្តៅ ឬហៅថាទែម៉ូម៉ែត្រឌីជីថលតាមមាត់ និងតាមរន្ឋគូទ។ សម្រាប់ក្មេងដែលមានអាយុក្រោម៤ឆ្នាំ គេច្រើនស្ទង់កម្តៅតាមរន្ឋគូទ ហើយបើក្មេងអាយុច្រើនជាងនេះ គេចូលចិត្ដស្ទង់កម្ដៅតាមមាត់ ។
1.កុំប្រើទែម៉ូម៉ែត្របារ៉ត ពីព្រោះបារ៉ត គឺជាជាតិពុលដែលអាចប៉ះពាល់ដល់សុខភាព របស់កូនអ្នកបាន ។ ដូច្នេះប្រសិនបើអ្នកមានទែម៉ូម៉ែត្របារ៉តនៅផ្ទះ សូមបោះវាចោលទៅ រួចងាកមកប្រើទែម៉ូម៉ែត្រឌីជីថលវិញ ។
2.កុំដណ្ដប់ ឬរុំកូនរបស់អ្នកខ្លាំងពេកមុនពេលវាស់កម្តៅខ្លួនកូនរបស់អ្នក ។
3.កុំទុកឲ្យកូននៅម្នាក់ឯងក្នុងពេលវាស់កម្ដៅ
4.ត្រូវប្រាកដថា អ្នកប្រើទែម៉ូម៉ែត្របាន ត្រឹមត្រូវ ។ អានការណែនាំថា តើអ្នកគួរស្ទង់តាមមាត់ ឬតាមរន្ឋគូទ ។
5.ប្រសិនបើអ្នកស្ទង់សីតុណ្ហភាពកូនរបស់ អ្នកតាមរន្ឋគូទនោះ អ្នកត្រូវលាបចុងទែម៉ូម៉ែត្រជាមួយនឹងប្រេងវ៉ាស៊ីលីន មុនពេលអ្នកដាក់ទែម៉ូម៉ែត្រនោះ ចូលទៅក្នុងរន្ឋគូទប្រវែងជាងពាក់កណ្ដាលអ៊ីញ ។ អ្នកត្រូវកាន់ទែម៉ូម៉ែត្រឲ្យជាប់កុំអោយរបូត នៅពេលដែលទែម៉ូម៉ែត្របង្ហាញលេខ ហើយត្រូវដកវាចេញរួចត្រួតពិនិត្យមើលតួលេខកម្ដៅនៅលើទែម៉ូម៉ែត្រនោះ ។
6.ប្រសិនបើអ្នកស្ទង់កម្ដៅកូនរបស់អ្នក តាមមាត់ អ្នកត្រូវដាក់ចុងទែម៉ូម៉ែត្រទៅក្រោម អណ្តាត ហើយទុកវានៅក្នុងនោះរហូតដល់វាលោតសំឡេង ។ បន្ទាប់មកអ្នកដកវាចេញ រួចត្រួតពិនិត្យមើលតួរលេខកម្ដៅនៅលើទែម៉ូម៉ែត្រ ។
7.បន្ទាប់ពីប្រើប្រាស់ទែម៉ូម៉ែត្ររួច ត្រូវលាងសំអាតវាជាមួយនឹងទឹកត្រជាក់លាយសាប៊ូតិចៗ ។
តើពេលណាដែលអ្នកគួរតែបន្ថយកម្ដៅនៅក្នុងខ្លួនកូនអ្នក ?
ក្ដៅខ្លួនគឺជាការឲ្យសញ្ញាឱ្យដឹងថា រាងកាយកំពុងតែប្រយុទ្ធជាមួយនឹងមេរោគឆ្លង ដូច្នេះអ្នកអាចមិនបាច់ប្រើថ្នាំបញ្ចុះកម្តៅទេ ប្រសិនបើកូនរបស់អ្នកមានកម្ដៅទាបក្រោម១,២ហ្វារិនហៃ ។ អ្វីដែលអ្នកគួរយកចិត្ដទុកដាក់នោះ គឺធ្វើយ៉ាងណាឲ្យកូនរបស់អ្នកមានអារម្មណ៍ល្អ ។ នៅពេលដែលកូនរបស់អ្នករមាស់ និងមួម៉ៅ ឬក៏សីតុណ្ហភាពរបស់គាត់លើសពី១,២ អ្នកអាចប្រើថ្នាំបញ្ចុះកម្តៅបាន ។
គួរប្រើថ្នាំអ្វីដើម្បីបញ្ចុះកម្ដៅកូនរបស់អ្នក ?
ថ្នាំប្រភេទអាសេតាមីណូហ្វែន ត្រូវបានគេយកមកប្រើដើម្បីបញ្ចុះកម្តៅ ។ ថ្នាំនេះមានឈ្មោះពាណិជ្ជកម្មជាច្រើនដូចជា ប៉ារាសេតាម៉ុលទិឡេណុល និងគីណាល់ ដែលផលិតដោយកម្ពុជាជាដើម ។ កូនរបស់អ្នកត្រូវការអាសេតាមីណូផែន ប៉ុន្មាននោះគឺអាស្រ័យទៅលើទម្ងន់ និងអាយុរបស់គាត់ ។ ចូលពិនិត្យមើលការណែនាំនៅលើសំបកកញ្ចប់ថ្មាំ ឬសួរទៅកាន់វេជ្ជបណ្ឌិតពីរបៀបឲ្យថ្នាំកូនឲ្យបានត្រឹមត្រូវ ។
របៀបឱ្យថ្នាំ
1.មិនត្រូវឲ្យថ្នាំលើសពី៥ដងក្នុង១ថ្ងៃទេ
2.មិនត្រូវឲ្យថ្នាំទៅកូនដែលមានអាយុតិចជាង៣ខែ ប្រសិនបើគ្មានវេជ្ជបញ្ជារពីគ្រូពេទ្យ។
3.អានការណែនាំដោយប្រុងប្រយ័ត្ន ដើម្បីឲ្យប្រាកដថា អ្នកនឹងផ្ដល់ថ្នាំឲ្យកូនរបស់អ្នកបានត្រឹមត្រូវ ។
4.សម្រាប់ថ្នាំទឹក សូមប្រើសម្ភារសម្រាប់់វាស់ចែកថ្នាំឲ្យបានត្រឺមត្រូវទៅតាមចំនួនដែលគេកំណត់ ។
ចៀសវាងការប្រើថ្នាំ អាស្ពីរីន (aspirin) ដើម្បីបញ្ចុះកម្ដៅកូនរបស់អ្នក ។
វេជ្ជបណ្ឌិតបានឲ្យយោបល់ថា អាណាព្យាបាលទាំងអស់ ត្រូវចៀសវាងប្រើថ្នាំអាស្ពីរីន ដើម្បីបញ្ចុះកំដៅកូន ដែលមានអាយុក្រោម១៨ឆ្នាំ ។ ការប្រើថ្នាំអាស្ពីរីន អាចបណ្ដាលឲ្យកុមារមានប្រជុំរោគសញ្ញា Reye ដែលអាចឈានទៅរកការស្លាប់បាន ។
មធ្យោបាយបញ្ចុះកម្តៅមិនបាច់ប្រើថ្នាំ
អ្នកក៏អាចប្រើវិធីមួយចំនួនផងដែរ ដើម្បីបញ្ចុះកម្តៅកូនដោយមិនបាច់ប្រើថ្នាំ ។
ខាងក្រោមនេះជាវិធី ងាយៗ ដែលអ្នកម្ដាយគួរតែយកមកអនុវត្ដដើម្បីបញ្ចុះកម្តៅកូន ។
1.ឲ្យកូនអ្នកផឹកទឹកឲ្យបានច្រើនដើម្បីការពារការខ្វះជាតិទឹកក្នុងរាងកាយ និងធ្វើឲ្យរាងកាយត្រជាក់ដោយខ្លួនឯង ។
2.ត្រូវឲ្យកូនអ្នកគេងបានច្រើន
3.ត្រូវរក្សាកម្ដៅនៅក្នុងខ្លួនប្រមាណជា៧ហ្វារិនហៃទៅ៧៤ហ្វារិនហៃ
4.ឲ្យកូនស្លៀកពាក់ ស្ដើងៗនៅ ពេលគេងយប់ ។ ដូច្នេះកម្តៅក្នុងខ្លួនអាចកាត់បន្ថយបាន ។
5.ប្រសិនបើកូនរបស់អ្នករងាខ្លាំង ដណ្ដប់ភួយឲ្យគេថែមទៀត តែត្រូវយកភួយចេញ ភ្លាមបន្ទាប់ពីឈប់រងា ។
ការងូតទឹកអាចជួយបន្ថយកម្ដៅបានទេ ?
ការប្រើថ្នាំអាសេតាមីណូហ្វែន និងការងូតទឹកក្ដៅ ឧណ្ហៗ អាចជួយកាត់បន្ថយកម្ដៅបាន។ ចូរអ្នកឲ្យថ្នាំអាសេតាមីណូហ្វែនមុនងូតទឹកឲ្យកូនរបស់អ្នក ។ ប្រសិនបើងូតទឹកដោយមិនប្រើថ្នាំ កូនអ្នកអាចនឹងចាប់ផ្ដើមរងារញាក់ដែលធ្វើឲ្យរាងកាយរបស់គាត់កើនកម្ដៅម្ដងទៀត ។ វានឹងធ្វើឲ្យជំងឺកូនអ្នកកាន់តែធ្ងន់ថែមទៀត ។ កុំប្រើអាល់កុល ឬទឹកត្រជាក់សំរាប់មុជទឹកឲ្យសោះ ។
តើពេលណាអ្នកគួរតែទៅរកវេជ្ជបណ្ឌិត ?
ប្រសិនបើកូនអ្នកមានសញ្ញាគួរអោយបារម្ភដូចនៅក្នុងតារាងខាងក្រោមនេះ សូមទៅរកគ្រួពេទ្យដើម្បីព្យាបាល ។
អាយុក្រោម៣ខែ ៖ ទៅជួបវេជ្ជបណ្ឌិតអ្នកភ្លាម ប្រសិនបើកម្តៅកូនតូចអ្នកឡើងដល់១,៤ហ្វារិនហៃ ដោយស្ទង់តាមរន្ឋគូទ ទោះបីជាមើលទៅហាក់ដូចជាមិនឈឺក៏ដោយ ។ កូនង៉ែតដែលក្មេងវ័យដូចនេះឆាប់ឈឺធ្ងន់លឿនណាស់ ។
អាយុ៣ខែទៅ៦ខែ៖ ទៅជួបវេជ្ជបណ្ឌិតអ្នកភ្លាមប្រសិនបើកម្តៅកូនតូចអ្នកឡើងដល់១១ហ្វារិនហៃ ឬខ្ពស់ជាងនេះ (ទោះបីជាកូនអ្នកមើលទៅហាក់ដូចជាមិនឈឺក៏ដោយ) ។
អាយុ៦ខែ និងលើសពីនេះ ៖ ប្រសិនបើកូនអ្នកមានកម្ដៅ១២ហ្វារិនហៃ មើលសកម្មភាពរបស់គាត់ ។ ទៅជួបវេជ្ជបណ្ឌិតប្រសិនបើក ម្ដៅកើនឡើងខ្ពស់លើសពី៣ថ្ងៃ ។ សម្រាប់កូនក្មេងដែលមានអាយុចាប់ពី៣ខែដល់២ឆ្នាំ ប្រសិនបើសីតុណ្ហភាពឡើងដល់១៣ហ្វារិនហៃ ទៅជួបគ្រូពេទ្យរបស់អ្នក ទោះបីជាកូនអ្នកមើលទៅហាក់ដូចជាមានសុខភាពល្អក៏ដោយ ។
ចូរអ្នកនាំកូនទៅជួបគ្រូពេទ្យ ប្រសិនបើកូនរបស់អ្នកមានសញ្ញាគួរឲ្យបារម្ភមួយចំនួនដូចខាងក្រោមនេះ ៖
1.ក្អួតចង្អោរ ឬរាករូសញឹកញាប់
2.ស្ងួតមាត់
3.ឈឺត្រចៀក ឬទាញត្រចៀក
4.កម្ដៅឡើងចុះលើសពី២ ឬ៣ថ្ងៃ
5.យំសំឡេងខ្ពស់ 6.មួម៉ៅ
7.មិនឃ្លានអាហារ
8.ស្លេកស្លាំង
9.ឈឺ ភ្លាមៗ
10.ឈឺក្បាលខ្លាំង
11.ស្បែកឡើងរោលកន្ទួល
12.ឈឺ ឬហើមសន្លាក់
13.ឈឺក
14.មិនទន់ភ្លន់
15.ឈឺពោះ
16.បង្ហើយឡើងប៉ោង
17.ខ្សោយ
18.ដកដង្ហើមឮសូរសំឡេង ឬមានបញ្ហាផ្លូវដង្ហើម
19.ថ្ងូររហ៊ឹះ ៕
ចែករំលែកព័តមាននេះ