ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កុំឱ្យ​ស្តាយក្រោយ ! កុំ​ធ្វើ​រឿង​ទាំងនេះ​ឱ្យ​សោះ បើ​អ្នក​ចង់បាន​ថ្លើម​មាន​សុខភាព​ល្អ

1 ថ្ងៃ មុន

ថ្លើម ដើរតួ​នាទី​ចាំបាច់​ក្នុង​ការ​រក្សា​ឱ្យ​រាង​កាយ​ក៏​ដូច​ជា​ប្រព័ន្ធ​រំលាយ​អាហារ​មាន​សុខភាព​ល្អ​។ លើស​ពី​នេះ​ទៅ​ទៀត ថ្លើម គឺ​មាន​មុខងារ​បន្សាប​ជាតិពុល​ក្នុង​រាង​កាយ និង​រក្សា​ឱ្យ​កម្រិត​នៃ​ការ​រំលាយ​អាហារ​មាន​តុល្យភាព​។ អ្វី​ដែល​អ្នក​ទទួលទាន និង​ទម្លាប់​ផ្សេង​ៗ​របស់​អ្នក គឺ​សុទ្ធតែ​មាន​ឥទ្ធិពល​លើ​សុខភាព​ថ្លើម​។ ថ្ងៃនេះ…

ថ្លើម ដើរតួ​នាទី​ចាំបាច់​ក្នុង​ការ​រក្សា​ឱ្យ​រាង​កាយ​ក៏​ដូច​ជា​ប្រព័ន្ធ​រំលាយ​អាហារ​មាន​សុខភាព​ល្អ​។ លើស​ពី​នេះ​ទៅ​ទៀត ថ្លើម គឺ​មាន​មុខងារ​បន្សាប​ជាតិពុល​ក្នុង​រាង​កាយ និង​រក្សា​ឱ្យ​កម្រិត​នៃ​ការ​រំលាយ​អាហារ​មាន​តុល្យភាព​។ អ្វី​ដែល​អ្នក​ទទួលទាន និង​ទម្លាប់​ផ្សេង​ៗ​របស់​អ្នក គឺ​សុទ្ធតែ​មាន​ឥទ្ធិពល​លើ​សុខភាព​ថ្លើម​។ ថ្ងៃនេះ អ្នក​នឹង​បាន​ស្គាល់​ពី​ទម្លាប់​៣​យ៉ាង ដែល​ធ្វើ​ឱ្យ​ថ្លើម​អ្នកមាន​បញ្ហា​។

១. ការ​ទទួលទាន​គ្រឿង​ស្រវឹង
ថ្លើម គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការ​បញ្ចេញ​នូវ​រាល់​ជាតិពុល​ដែល​បង្ក​គ្រោះថ្នាក់​ដល់​រាង​កាយ​។ ការ​ទទួលទាន​ជាតិ​អាល់កុល ឬ​គ្រឿង​ស្រវឹង ច្រើន​ហួសពេក​ជា​ប្រចាំ អាច​ធ្វើ​ឱ្យ​មានការ​បំផ្លាញ​ដល់​សមត្ថភាព​នៃ​ថ្លើម​។ ប្រសិនបើ​អ្នក​ទទួលទាន​ស្រា​ច្រើន​រាល់ថ្ងៃ នោះ​ថ្លើម​នឹង​រវល់​តែ​ធ្វើការ​កម្ចាត់​នូវ​ជាតិពុល​នៃ​ស្រា ហើយ​គ្មាន​ពេល​ដើម្បី​បំពេញ​មុខងារ​ផ្សេង​ទៀត​ឡើយ​។ គ្រឿង​ស្រវឹង​សម្លាប់​កោសិកា​ថ្លើម​ដែល​មាន​សុខភាព​ល្អ ហើយ​កាត់​បន្ថយថាមពល​ថ្លើម បន្ទាប់​មក​ថ្លើម​នឹង​ប្រែជា​ងាយ​កើត​មាន​ជំងឺ​ផ្សេង​ៗ រួម​ទាំង​ការ​រលាក​ជា​ច្រើន​ផង​ដែរ​។ ដូច្នេះ​សូម​ព្យាយាម​ជៀសវាង​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​លើស​ពេក បើ​អ្នក​ចង់ឱ្យ​ថ្លើម​មាន​សុខភាព​ល្អ​។

២. ការ​ទទួលទាន​ថ្នាំ​ច្រើន​ពេក
ហេតុផល​ដ៏​សំខាន់​មួយ​ផ្សេង​ទៀត​ដែល​អាច​ធ្វើ​ឱ្យ​ខូច​ថ្លើម​នោះ គឺ​ការ​ទទួលទាន​ថ្នាំ​ច្រើន​លើស​ពេក​។ មនុស្ស​មួយ​ចំនួន​តែង​ទទួលទាន​ថ្នាំពេទ្យ​ដោយ​គ្មាន​វេជ្ជបញ្ជា ឬ​ការ​យល់​ដឹង​ផ្នែក​វេជ្ជសាស្ត្រ​ច្បាស់លាស់ ហើយ​ពួក​គេ​មិន​ចាប់អារម្មណ៍​ដឹង​ទេ​ថា​ការ​ធ្វើ​បែប​នេះ គឺ​ផ្ដល់​ផល​ប៉ះពាល់​គួរ​ឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​ថ្លើម​។

៣. មិនសូវ​ហាត់ប្រាណ
ការ​ហាត់ប្រាណ គឺ​ចាំបាច់​សម្រាប់​មនុស្ស​គ្រប់​រូប​ដែល​ចង់​ទទួល​បាន​សុខភាព​ល្អ​ទាំង​ផ្នែក​ខាងក្នុង និង​ខាងក្រៅ​នៃ​រាង​កាយ​។ កង្វះ​នៃ​លំ​ហាត់ប្រាណ ក៏​អាច​បង្កើត​ជាតិ​ខ្លាញ់​ច្រើន​លើស​ជុំវិញ​ថ្លើម​ដែល​នឹង​បណ្តាល​ឱ្យ​ថ្លើម​ទទួល​រង​ការ​រលាក ហើយ​កោសិកា​ត្រូវ​បំផ្លាញ​។ ត្រឹម​ការ​ធ្វើ​លំ​ហាត់ប្រាណ​បែប​ស្រាល​ៗ​ធម្មតា​ឲ្យ​បានជា​ប្រចាំ គឺ​គ្រប់គ្រាន់​នឹង​រក្សា​បាន​នូវ​ថ្លើម​ដែល​មាន​សុខភាព​ល្អ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ