ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់បាន​សក់​វែង ! ញ៉ាំ​អាហារ៨​មុខ​នេះ ជួយ​ឱ្យ​សក់​​ដុះ​វែង​លឿន

1 ថ្ងៃ មុន

ស្រី​ៗ​ច្បាស់​ជា​ធ្លាប់​មាន​បទ​ពិសោធ​ហើយ ពេល​សក់​វែង​ចង់ទៅ​កាត់​ខ្លី ពេល​កាត់​ខ្លី​ហើយ ចង់​ឲ្យ​សក់​ដុះ​វែង​ឲ្យ​លឿន អ្នកខ្លះ​នៅ​ទៅ​ទិញ​សក់​មក​ពាក់​ទៀត​។ តែ​ស្រី​ៗ​គ្នា​យើង​មិន​បាន​នឹកឃើញ​ដល់​អាហារ​មួយ​ចំនួន ដែល​ជួយ​ឲ្យ​សក់​ដុះ​វែង​លឿន ហើយ​ថ្ងៃនេះ admin នឹង​ណែនាំ​អាហារ…

ស្រី​ៗ​ច្បាស់​ជា​ធ្លាប់​មាន​បទ​ពិសោធ​ហើយ ពេល​សក់​វែង​ចង់ទៅ​កាត់​ខ្លី ពេល​កាត់​ខ្លី​ហើយ ចង់​ឲ្យ​សក់​ដុះ​វែង​ឲ្យ​លឿន អ្នកខ្លះ​នៅ​ទៅ​ទិញ​សក់​មក​ពាក់​ទៀត​។ តែ​ស្រី​ៗ​គ្នា​យើង​មិន​បាន​នឹកឃើញ​ដល់​អាហារ​មួយ​ចំនួន ដែល​ជួយ​ឲ្យ​សក់​ដុះ​វែង​លឿន ហើយ​ថ្ងៃនេះ admin នឹង​ណែនាំ​អាហារ ៨ មុខ​ដែល​ជួយ​ព​ន្លឿ​ន​ការ​ដុះ​សក់​បាន​៖

១. ត្រី​សាល​ម៉ុ​ន
សាល​ម៉ុ​ន​សម្បូរ​ដោយ​វីតាមីន D អូ​មេ​ហ្គា ៣ និង​ប្រូតេអ៊ីន ជួយ​ឲ្យ​សក់​ដុះ​បាន​លឿន និង​ស្បែក​ក្បាលមាន​សុខភាព​ល្អ​។

២. អ៊​យ​ស្ទ័​រ
មូលហេតុ​ដែល​នាំ​ឲ្យ​សក់​ខូច មក​ពី​កង្វះ​ស័ង្កសី​។ អ៊​យ​ស្ទ័​រ​ជា​អាហារ​សម្បូរ​ដោយ​ជាតិ​ស័ង្កសី ជួយ​ឲ្យ​សក់​ដុះ​បាន​លឿន និង​បន្ថែម​សំណើម​ឲ្យ​សក់​។

៣. គ្រាប់​ផ្កាឈូករ័ត្ន
ជា​ប្រភព​វីតាមីន E ជួយ​ការពារ​សក់​ជ្រុះ និង​សម្រួល​ដល់​លំហូរ​ឈាម​នៅ​លើ​ស្បែក​ក្បាល ធ្វើ​ឲ្យ​សក់​ដុះ​លឿន​។

៤. គ្រាប់​អាល់​មុន
ខ្លាញ់​របស់​គ្រាប់​អាល់​មុន​ជួយ​បំប៉ន​សក់ ធ្វើ​ឲ្យ​សក់​ទន់​ជាង​មុន និង​រលោង​ជាង​មុន​។

៥. ដំឡូង
ដំឡូង​សម្បូរ​ដោយ​ជាតិ Beta-carotene ដែល​រាង​កាយ​យើង​នឹង​ប​ម្លែ​ង​វា​ទៅ​ជា​វីតាមីន A វា​ជួយ​ផលិត​ខ្លាញ់ ធ្វើ​ឲ្យ​ស្បែក​ក្បាលមាន​សុខភាព​ល្អ ការពារ​សក់​ស្ងួត​។

៦. ស្ពៃ​ពុ​យ​ឡេ​ង
សម្បូរ​ដោយ​វីតាមីន A និង C ជួយ​សម្រួល​ដល់​ការ​ផលិត​ប្រេង ចិញ្ចឹម​សក់ និង​ស្បែក​ក្បាល​។

៧. ផ្លែ​ប៊ឺ​រ
ផ្លែ​នេះ​សម្បូរ​ដោយ​វីតាមីន B និង E ដែល​ជួយ​ពង្រឹង​សុខភាព​ស្បែក​ក្បាល ការពារ​សក់​ជ្រុះ និង​សក់​បែក​ចុង​។

៨. ម្ទេស​ប្លោក​ពណ៌​លឿង
បន្លែ​មួយ​មុខ​នេះ​សម្បូរ​វីតាមីន C ជាង​ផ្លែក្រូច ៥ ដង​។ វីតាមីន C ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​ប្រឆាំង​ភាព​ចាស់​នៃ​ស្បែក ថែម​ទាំង​ជួយ​ពង្រឹង​សរសៃសក់ ការពារ​សក់​ស្ងួត និង​សក់​ខូច​ទៀត​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ