ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​១​កែវ​នេះ នឹង​ជួយ​អ្នក​ចៀស​ពី​គ្រូពេទ្យ​បាន

8 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​សារៈសំខាន់​នៃ​ការ​ញ៉ាំ​ទឹក​មួយ​កែវ​ជា​រៀង​រាល់​ព្រឹក​។ តើ​មាន​អ្វី​ខ្លះទៅ? •​ ​នៅ​ពេល​ដែល​អ្នក​ពិសារ​ទឹក​មួយ​កែវ​ជា​រៀង​រាល់​ព្រឹក នឹង​ធ្វើ​ឲ្យ​អ្នក​ងាយស្រួល​ក្នុង​ការ​បត់ជើងធំ​ខ្លាំង​ណាស់ ដោយ​មិន​ងាយ​ប្រឈម​នឹង​បញ្ហា​ទល់លាមក​នោះ​ទេ​។ ដូចនេះ អ្នក​មិន​គួរ​ភ្លេច​ញ៉ាំ​ទឹក​ក្នុង​ពេល​ព្រឹក​នោះ​ឡើយ​។ •​…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​សារៈសំខាន់​នៃ​ការ​ញ៉ាំ​ទឹក​មួយ​កែវ​ជា​រៀង​រាល់​ព្រឹក​។ តើ​មាន​អ្វី​ខ្លះទៅ?

•​ ​នៅ​ពេល​ដែល​អ្នក​ពិសារ​ទឹក​មួយ​កែវ​ជា​រៀង​រាល់​ព្រឹក នឹង​ធ្វើ​ឲ្យ​អ្នក​ងាយស្រួល​ក្នុង​ការ​បត់ជើងធំ​ខ្លាំង​ណាស់ ដោយ​មិន​ងាយ​ប្រឈម​នឹង​បញ្ហា​ទល់លាមក​នោះ​ទេ​។ ដូចនេះ អ្នក​មិន​គួរ​ភ្លេច​ញ៉ាំ​ទឹក​ក្នុង​ពេល​ព្រឹក​នោះ​ឡើយ​។

•​ ​ក្រោយ​ពេល​ដែល​ក្រោក​ពី​គេង ប្រសិនជា​អ្នក​ផឹកទឹក​មួយ​កែវ នឹង​ធ្វើ​ឲ្យ​អ្នក​ស្វាង​ពី​គេង​លឿន​ណាស់ ថែម​ទាំង​មាន​អារម្មណ៍​ស្រស់ស្រាយ​ទៀត​ផង​។ ដូចនេះ ទឹក​មួយ​កែវ​នេះ​អ្នក​គួរតែ​ផឹក​ជា​រៀង​រាល់​ព្រឹក ទើប​មាន​អារម្មណ៍​ក្នុង​ការ​ធ្វើ​ការងារ​។

•​ ​ក្រោយ​ពេល​ដែល​អ្នក​ក្រោក​ពី​គេង រាង​កាយ​អាច​នឹង​បាត់បង់​ជាតិ​ទឹក ដោយ​ធ្វើ​ឲ្យ​អ្នក​ស្រេកទឹក ស្បែក​ស្ងួត និង​គ្រើម​ជាដើម​។ ដូចនេះ បើ​អ្នក​អាច​ព្យាយាម​ញ៉ាំ​ទឹក​មួយ​កែង​ក្នុង​ពេល​ព្រឹក នឹង​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នកមាន​សំណើម និង​ស្អាត​ខ្លាំង​ណាស់​។

•​ ​ក្រោយ​ពេល​ដែល​អ្នក​អាច​រក្សា​ទម្លាប់​ញ៉ាំ​ទឹក​មួយ​កែវ​ជា​រៀង​រាល់​ព្រឹក នឹង​ធ្វើ​ឲ្យ​រាង​កាយ​អាច​បញ្ចេញ​ជាតិពុល​មក​ក្រៅ​ទាំងស្រុង​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​សម្រស់​អ្នក​ស្អាត និង​ស្បែក​ស្អាត​ដូច​ទេពអប្សរ​អ​ញ្ចឹ​ង​។ ដូចនេះ ទឹក​មួយ​កែវ​ជា​រៀង​រាល់​ព្រឹក​នេះ​ពិតជា​សំខាន់​ខ្លាំង​ណាស់ ដោយ​អ្នក​មិន​គួរ​រំលង​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ