ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹងវិធី​រក្សា​បន្លែ ផ្លែ​ឈើ និង​អាហារ​ទុក​បាន​យូរ មិន​ងាយ​ខូ.ច ​ញ៉ាំ​ទៅ​មិន​ប៉ះពា.ល់​សុខភាព

23 ម៉ោង មុន

ប្រជាជន​ភាគច្រើន​ខ្ជិល​នឹង​ទិញ​អាហារ បន្លែ ផ្លែ​ឈើ រាល់ថ្ងៃ​ណាស់ ដូច្នេះ​មាន​អ្នកខ្លះ ទិញ​ដើម្បី​ស្តុក​ទុក ព្រោះ​ខ្ជិល​ចេញ​ក្រៅ ។ តែបើ​ចេះ​តែ​ទិញ​ទុក តែ​មិនដឹង​ពី​វិធី​រក្សា​ទុក​ត្រឹមត្រូវ…

ប្រជាជន​ភាគច្រើន​ខ្ជិល​នឹង​ទិញ​អាហារ បន្លែ ផ្លែ​ឈើ រាល់ថ្ងៃ​ណាស់ ដូច្នេះ​មាន​អ្នកខ្លះ ទិញ​ដើម្បី​ស្តុក​ទុក ព្រោះ​ខ្ជិល​ចេញ​ក្រៅ ។ តែបើ​ចេះ​តែ​ទិញ​ទុក តែ​មិនដឹង​ពី​វិធី​រក្សា​ទុក​ត្រឹមត្រូវ អាច​ធ្វើ​ឲ្យ​អាហារ​ទាំងនោះ​ឆាប់​ខូច ញ៉ាំ​ទៅ​ប៉ះពាល់​ដល់​សុខភាព និង​ខាត​លុយ​ថែម​ទៀត​។ អ៊ីចឹង​មក​ដឹង​វិធី​រក្សា​ទុក​ត្រឹមត្រូវ​ទាំងអស់​គ្នា​៖

សាច់​ឬ​ត្រី ត្រូវ​ទុក​ក្នុង​ប្រអប់​បិទ​ជិត
សាច់​ឆៅ ស៊ុត ទឹកដោះគោ ទុក​នៅ​កន្លែង​ចំហ​ចោល ប្រៀប​ដូច​ជា​បើកដៃ​ឲ្យ​បាក់តេរី​រស់នៅ​អ៊ីចឹង​។​សាច់​ឆៅ​ឬ​ឆ្អិន គួរតែ​ទុក​ក្នុង​ប្រអប់​បិទ​ជិត មុន​នឹង​យក​ដាក់​ក្នុង​ទូរ​ទឹកកក​។​សាច់​ឆៅ និង​ឆ្អិន​ត្រូវ​ដាក់​នៅ​កន្លែង​ផ្សេង​គ្នា ដើម្បី​រក្សា​អនាម័យ​។

ទុក​បន្លែ​និង​ផ្លែ​ឈើ នៅ​ដាច់​ដោយឡែក​ពី​គ្នា
គ្នា​យើង​ភាគច្រើន​តែង​ធ្វើ​ខុស ដោយ​ដាក់​ផ្លែ​ឈើ​នៅ​កន្លែង​តែ​មួយ​ជាមួយនឹង​អាហារ​ស្រស់​ផ្សេង​ទៀត​។ បន្លែ​និង​ផ្លែ​ឈើ គួរតែ​ដាក់​ក្នុង​ថង់​ក្រដាស ហើយ​ដាក់​នៅ​កន្លែង​ផ្សេង​គ្នា បើ​ដាក់​ជិត​គ្នា ឬ​ក្នុង​ប្រអប់​តែ​មួយ នឹង​ធ្វើ​ឲ្យ​វា​ងាយ​ខូច​។ មុន​នឹង​យក​ទៅ​ដាក់​ក្លា​សេ គួរតែ​លាង​សម្អាត​ឲ្យ​បាន​ស្អាត និង​ដាក់​ឲ្យ​ស្ងួត​សិន ព្រោះ​បើ​ដាក់​ទាំង​សើម នឹង​ឆាប់​រលួយ​។

ទឹកដោះគោ​ត្រូវ​ដាក់​ក្នុង​ដប​ជ័រ
ទឹកដោះគោ​ដាក់​ក្នុង​ដប​ជ័រ គឺ​ល្អ​ជាង​ក្នុង​ប្រអប់​ក្រដាស ព្រោះ​បាក់តេរី​នឹង​រស់នៅ​ជិត​គម្រប​ដប និង​ចម្លង​មក​យើង​នៅ​ពេល​ចាក់​យក​មក​ផឹក​។

អាហារ​សល់​ត្រូវ​រក្សា​ទុក​ដោយ​បិទ​ជិត
ទុក​ម្ហូប​ដែល​នៅ​សល់ ក្នុង​ចាន ឬ​ប្រអប់ ដោយ​គ្រប​ប្លា​ស្ទិ​ក​ពីលើ​ឲ្យ​ជិត​។ ម្ហូប​សល់ គួរតែ​ដាក់​ក្នុង​ទូរ​ទឹកកក​ក្នុង​រយៈពេល ២ ម៉ោង​ក្រោយ​ពេល​ចម្អិន​ហើយ​។ មិន​ចាំបាច់​ទាល់តែ​ម្ហូប​ត្រជាក់​ទេ​។

អាហារ​មិន​គួរ​ទុក​ក្នុង​ទូរ​ទឹកកក
អាហារ​នឹង​ឆាប់​ខូច បាត់បង់​រសជាតិ ឬ​មិន​អាច​យក​ចម្អិន​បាន បន្ទាប់​យក​ទៅ​ដាក់​ក្នុង​ទូទឹកកក ដូច​ជា ខ្ទឹមបារាំង ដំឡូងបារាំង ខ្ទឹមស ប័​រ ប៉េងប៉ោះ ចេក នំប៉័ង ផ្លែ​ឪឡឹក ទឹកឃ្មុំ ផ្លែ​ប៉ោម កាហ្វេ ស៊ុត ជាដើម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ