ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​អាយុ​៥០​ឆ្នាំ​ឡើង សូមកុំ​គេង​ថ្ងៃ​បែប​នេះ ព្រោះ​គ្រោះថ្នា.ក់​ណាស់

2 ថ្ងៃ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​គេង​ថ្ងៃ​ដែល​បុគ្គល​ដែល​មាន​អាយុ​៥០​ឆ្នាំ​ឡើង​មិន​គួរ​ធ្វើ​។ តើ​មាន​អ្វី​ខ្លះទៅ? •​ ​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ការ​គេង​ថ្ងៃ និង​ការ​ចុះ​ខ្សោយ​នៃ​សរសៃ​ប្រាសាទ​ខួរក្បាល​គឺ​មាន​ទំនាក់ទំនង​គ្នា​។ មនុស្ស​ដែល​មាន​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ នៅ​ពេល​ដែល​គេង​ថ្ងៃ​កាន់តែ​យូរ នឹង​ធ្វើ​ឲ្យ​អ្នក​ងាយ​ប្រឈម​នឹង​អាកា​រៈ​វង្វេង​ខ្លាំង​ណាស់​។ ដូចនេះ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​គេង​ថ្ងៃ​ដែល​បុគ្គល​ដែល​មាន​អាយុ​៥០​ឆ្នាំ​ឡើង​មិន​គួរ​ធ្វើ​។ តើ​មាន​អ្វី​ខ្លះទៅ?

•​ ​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ការ​គេង​ថ្ងៃ និង​ការ​ចុះ​ខ្សោយ​នៃ​សរសៃ​ប្រាសាទ​ខួរក្បាល​គឺ​មាន​ទំនាក់ទំនង​គ្នា​។ មនុស្ស​ដែល​មាន​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ នៅ​ពេល​ដែល​គេង​ថ្ងៃ​កាន់តែ​យូរ នឹង​ធ្វើ​ឲ្យ​អ្នក​ងាយ​ប្រឈម​នឹង​អាកា​រៈ​វង្វេង​ខ្លាំង​ណាស់​។ ដូចនេះ ប្រសិនជា​អ្នក​គេង​ថ្ងៃ មិន​គួរ​គេង​យូរ​ពេក​នោះ​ទេ ទើប​អាច​ការពារ​សុខភាព​ខួរក្បាល​បាន​ល្អ​។

•​ ​ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​ឆ្អែត​ភ្លាម មិន​គួរ​គេង​ថ្ងៃ​ភ្លាម​នោះ​ទេ ព្រោះ​ក្រពះ និង​ពោះវៀន​របស់​អ្នក​កំពុង​តែ​រំលាយ​អាហារ​។ ប្រសិនជា​អ្នក​គេង​ភ្លាម នឹង​ធ្វើ​ឲ្យ​ឈាមរ​ត់ទៅ​ផ្គត់ផ្គង់​មិន​គ្រប់ ដោយ​ធ្វើ​ឲ្យ​អ្នក​ក្រោក​ពី​គេង​នឹង​មាន​អារម្មណ៍​ថា​នឿយហត់​ខ្លាំង​ណាស់​។

•​ ​អ្នក​មិន​គួរ​គេង​ថ្ងៃ​ដោយ​គេង​ផ្កាប់​លើ​តុ​នោះ​ទេ ព្រោះ​ក្រោយ​ពេល​ដែល​ក្រោក​ពី​គេង នឹង​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចុកចាប់ ថែម​ទាំង​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នក​មើល​អ្វី​មិន​ច្បាស់​ឡើយ​។ ដូចនេះ អ្នក​ដែល​មាន​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ គួរតែ​ប្រយ័ត្ន​ពី​ទម្លាប់​នៃ​ការ​គេង​ថ្ងៃ ទើប​មិន​ធ្វើ​ឲ្យ​សុខភាព​របស់​អ្នក​ប្រឈម​នឹង​គ្រោះថ្នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ