ស្ដេចថ្នាំញៀនម៉ិចស៊ិកម្នាក់ត្រូវសម្លា.ប់
រដ្ឋាភិបាលម៉ិចស៊ិកអះអាងថា កំលាំងសន្ដិសុខបានសំលាប់បុរសម្នាក់ឈ្មោះ Ignacio Coronel ដែលត្រូវគេជឿថា ជា សមាជិកមេថ្នាំញៀនជាន់ខ្ពស់មួយរូបនៃក្រុមជួញដូរថ្នាំញៀនដ៏មាន អំណាចបំផុតនៅម៉ិចស៊ិក ។ តាមប្រភពព័ត៌មានឱ្យដឹងថា បុរសឈ្មោះ Coronel ត្រូវគេជឿថា ជាដៃស្ដាំរបស់ជនឈ្មោះ Joaquin Guzman ជាស្ដេចថ្នាំញៀនដែលគេចង់ចាប់ខ្លួនបំផុតនៅម៉ិចស៊ិក ហើយការស្លា.ប់របស់គេត្រូវបានចាត់ទុកថា ជាជោគជ័យធំមួយសំរាប់លោកប្រធានាធិបតី ធFelipe Calderon ដែលបានប្រកាសសង្គ្រាមប្រឆាំងស្ដេចថ្នាំញៀនរបស់ប្រទេស ។
ចែករំលែកព័តមាននេះ