តាមប្រភពព័ត៌មាន The Sun បានឲ្យដឹងថា កីឡាករដែលទើបតែដូរចូលក្លឹបបិសាចក្រហម Alexis Sanchez ជាអ្នកគាំទ្រក្លឹបនេះតាំងពីនៅក្មេង ។ នេះបើយោងតាមរូបថតមួយសន្លឹកដែល Alexis ពាក់អាវមានឡូហ្គោ Manchester United ។
រូបថតនោះត្រូវបានបង្ហោះដោយម្ចាស់គណនេយ្យ Twitter មួយឈ្មោះថា Poets Corner ។ នៅលើរូបនោះ គេឃើញ Alexis ពាក់អាវមានឡូហ្គោរបស់ក្លឹប ដែលខ្លួនទើបនឹងដូរចូលនាពេលបច្ចុប្បន្ន ។
នៅពេលសម្ភាសក្រោយពីការប្តូរចូលភ្លាមៗ កីឡាករវ័យ២៩ឆ្នាំរូបនេះបាននិយាយថា ៖ “តាំងពីតូចមក ក្តីសុបិនរបស់ខ្ញុំគឺចូលទៅលេងឲ្យក្លឹបបិសាចក្រហម Manchester United ។ ខ្ញុំនិយាយបែបនេះមិនមែនព្រោះតែខ្ញុំនៅក្លឹបនេះនាពេលនេះទេ ។ ក្តីស្រមៃរបស់ខ្ញុំបានសម្រេចហើយ ។”
Alexis បានបន្តថា ៖ “វាជាក្លឹបដ៏ធំសម្បើម និងមានអំណាចអស្ចារ្យ ។ វាជាក្លឹបធំជាងគេនោះអង់គ្លេស ។”
ទោះបីជាមានអ្នកខ្លះលើកឡើងថា Alexis មក Man Utd ដោយសារតែឃើញលុយក្តី ក៏ពេលនេះអាចនិយាយបានថា Alexis ពិតជាស្រឡាញ់ក្លឹបនេះតាំងពីក្មេងមែន ៕


ចែករំលែកព័តមាននេះ