ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​ «Vision China» ចាប់ផ្តើម​ដោយ​ភាព​ស្វាហាប់

6 ឆ្នាំ មុន

ប្រទេស​ចិន ៖  ព្រឹត្តិការណ៍​បើក​កិច្ចប្រជុំ Vision China ក្រោម​ប្រធានបទ «​យុគសម័យ​ថ្មី​ក្នុង​ភ្នែក​របស់ខ្ញុំ​» ដែល​ជា​កិច្ចចរចា​រៀបចំ​ឡើង​ ដោយ​កាសែត China…

ប្រទេស​ចិន ៖  ព្រឹត្តិការណ៍​បើក​កិច្ចប្រជុំ Vision China ក្រោម​ប្រធានបទ «​យុគសម័យ​ថ្មី​ក្នុង​ភ្នែក​របស់ខ្ញុំ​» ដែល​ជា​កិច្ចចរចា​រៀបចំ​ឡើង​ ដោយ​កាសែត China Daily ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​សាកលវិទ្យាល័យ​អន្ដរជាតិ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច នៅ​ល្ងាច​ថ្ងៃ​ទី​២២ មក​រា កន្លង​មកនេះ ។ អ្នកឯកទេស​អា​មេ​រិ​ក​នៅ​ប្រទេស​​ចិន លោក Robert Kuhn, អ្នកនិពន្ធ Andrew Moody របស់ China Daily និង​ពិធីករ Liu Xin នៃ​បណ្តាញ​ទូរទស្សន៍ China Global Television Network បាន​ចែករំលែក​នូវ​គំនិត​របស់​ពួក​គេ​នៅ​លើ​យុគសម័យ​ថ្មី​របស់​ប្រទេស​ចិន ជាមួយនឹង​ទស្សនិកជន​ជាង​៥០០​នាក់​មក​ពី​ក្នុង និង​ក្រៅប្រទេស។

វត្តមាន​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ មាន​លោក Guo Weimin អនុប្រធាន​ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សារដ្ឋ រួម​ជាមួយ​លោក Zhou Shuchun និពន្ធ​នាយក​នៃ​កាសែត China Daily, លោក Jiang Qingzhe ប្រធាន​ក្រុមហ៊ុន UIBE, លោក Zhao Jianguo ប្រធាន​ការិយាល័យ​ទំនាក់ទំនង​អន្តរជាតិ​នៃ​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​, លោក Zhang Jianmin ប្រធាន​ផ្នែក​បកប្រែ​នៃ​ក្រសួងការបរទេស និង​មន្ត្រី​ស្ថានទូត​មួយ​ចំនួន​ទៀត ។

លោក Guo បាន​និយាយ​ថា ៖« Vision China គឺជា​វិធីសាស្ត្រ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​មួយ​របស់ China Daily ដើម្បី​ប្រាប់​ពី​រឿងរ៉ាវ​របស់​ប្រទេស​ចិន​ទៅ​កាន់​ពិភពលោក​និង​ធ្វើ​ឲ្យ​សំឡេង​របស់​ចិន​កាន់តែ​ឮ​ឡើង ។ វា​ជា​សកម្មភាព​ថ្មី​មួយ​ដើម្បី​បង្ហាញ​រូបរាង​ថ្មី​របស់​ប្រទេស​ចិន​នៅ​ក្នុង​យុគសម័យ​ថ្មី » ។
លោក​បាន​និយាយ​នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​បើក​របស់​ខ្លួន​ថា China Daily បាន​រៀបចំ​ព្រឹត្តិការណ៍​នេះ​ដើម្បី​អបអរសាទរ​, ឱបក្រសោប​, បកស្រាយ និង​ផ្សព្វផ្សាយ​អំពី​យុគសម័យ​ថ្មី​របស់​ប្រទេស​ចិន ។ លោក​បាន​និយាយ​ថា កាសែត​ជាតិ​ជា​ភាសា​អង់គ្លេស​ក្នុង​ប្រទេស​ចិន នឹង​រក្សា​ជា​និច្ច​នូវ​ការ​យកចិត្តទុកដាក់​លើ​បញ្ហា​សំខាន់​ៗ​ក្នុង​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន និង​ពិភពលោក ។លោក​បាន​និយាយ​ថា ៖« យើង​ប្តេជ្ញា​ចិត្ត​ឈ្វេង​យល់​ពីសារ​សំខាន់​ជាស​កល​នៃ​រឿងរ៉ាវ​របស់​ចិន​, ចែករំលែក​នូវ​បទ​ពិសោធន៍ ចំណេះដឹង និង​ដំណោះ​ស្រាយ​របស់​ប្រទេស​ចិន​ជាមួយ​ពិភពលោក ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​រួម​នៃ​ពិភពលោក​ទាំងមូល » ។

លោក Robert Kuhn ដែល​បាន​សិក្សា​នៅ​ប្រទេស​ចិន​អស់​រយៈពេល​ជិត​៣០​ឆ្នាំ​បាន​និយាយ​ថា សម័យ​ថ្មី​របស់​ប្រទេស​ចិន គឺ​ពោរពេញ​ទៅ​ដោយ​ការ​ផ្លាស់​ប្តូរ ឱកាស និង​បញ្ហា​ប្រឈម​នានា ហើយ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ស៊ី ជី​ន​ភីង ប្រទេស​ចិន​បាន​កំណត់​គន្លង​នៅ​ក្នុង​ផ្នែក​សំខាន់​ៗ​ទាំងអស់​នៃ​ការ​អភិ​វឌ្ឍ​ប្រទេស និង​ការ​ចូលរួម​អន្ដរជាតិ​សម្រាប់​រយៈពេល​៣០​ឆ្នាំ​ជាង​ខាង​មុខ​ដល់​ពាក់កណ្តាល​សត​វត្សរ៍។​ លោក Kuhn បាន​និយាយ​ថា ៖« នៅ​ពេល​ដែល​ប្រវត្ដិវិទូ​នា​ពេល​អនាគត​បាន​ស្ថាបនា​ឡើង​វិញ​នូវ​ប្រវត្តិ​សាស្ត្រ​ដ៏​យូរលង់​របស់​ប្រទេស​ចិន ពួក​គេ​នឹង​សិក្សា​ពី​ឆ្នាំ​របស់​យើង​ថា ជា​សម័យកាល​នៃ​ការ​ផ្លាស់​ប្តូរ និង​ការ​កែប្រែ » ។

លោក Andrew Moody បាន​ពិភាក្សា​អំពី​ការ​យល់​ដឹង​របស់​លោក​លើ​ឥ​ទិ្ធ​ពល​សម័យ​ថ្មី នៅ​តាម​អ្វី​ដែល​លោក​ឮ​ពី​ប្រទេស​ផ្សេង​ៗ ។លោក Moody បាន​ថ្លែង​ថា ៖« ការ​ចូល​ក្នុង​សម័យ​ថ្មី​របស់​ចិន​អាច​ជា​ចំណុច​របត់​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​… សម័យ​ថ្មី​របស់​ប្រទេស​ចិន គឺជា​ប្រទេស​ចិន​ដែល​ថ្មី និង​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​ដើរ​ឆ្ពោះទៅ​រក​ពិភពលោក​មួយ ដែល​ខ្លួន​នឹង​ដើរតួ​នាទី​យ៉ាង​ធំ​ក្នុង​ការ​បង្កើត » ។
លោកស្រី Liu Xin បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​ការងារ​របស់​លោកស្រី ហើយ​បាន​និយាយ​អំពី​បេសក​កម្ម​របស់​អ្នក​យក​ព័ត៌មាន​នៅ​សម័យ​ថ្មី​ផង​ដែរ ។

ការ​ចូល​ក្នុង​សម័យ​ថ្មី​របស់​ចិន បាន​បង្ហាញ​ពី​គុណ​តម្លៃ និង​ភាព​ច្បាស់លាស់​នៃ​ផ្លូវ​អភិវឌ្ឍន៍​ដែល​បង្ហាញ​ពី​ទំនុក​ចិត្ត​លើ​ទ្រឹស្តី ស្ថាប័ន និង​វប្បធម៌ ។ លោកស្រី​បាន​និយាយ​ថា វា​ពង្រឹង​ទំនុកចិត្ត​របស់​អ្នក​យក​ព័ត៌មាន​ក្នុង​​ការ​ប្រាប់​រឿងរ៉ាវ​ចិន​ដ៏​អស្ចារ្យ​ផ្អែក​លើ​ការ​អនុវត្ត​ប្រកបដោយ​ជោគជ័យ​របស់​ប្រទេស​ចិន ។ ចំណែក​លោក Jiang Qingzhe វិញ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​បន្ទាប់​ពី​ព្រឹត្តិការណ៍​ថា Vision China មាន​ភាព​ច្នៃប្រឌិត និង​ដំបូង ។ វាគ្មិន​ទាំង​៣​រូប​បាន​បង្ហាញ​ពី​ជ្រុង និង​ទស្សនៈ​ខុស​ៗ​គ្នា​លើ​ប្រធានបទ​តែ​មួយ ដែល​ជា​វិធី​មាន​អត្ថន័យ​ដើម្បី​ជួយ​និស្សិត​មហាវិទ្យាល័យ​ឱ្យ​យល់​កាន់តែ​ច្បាស់​អំពី​ប្រទេស​ចិន និង​ពិភពលោក​នៅ​ក្នុង​យុគសម័យ​ថ្មី ។

យោង​តាម​ក្រុម​អ្នក​រៀបចំ​កម្មវិធី​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ Vision China នឹង​បន្ត​ផ្តោត​ទៅ​លើ​ប្រធានបទ​របស់​ចិន​ដែល​មាន​សារសំខាន់​ជាស​កល ហើយនឹង​អញ្ជើញ​វាគ្មិន​ដ៏​មាន​សមត្ថភាព​សម្រាប់​សុន្ទរកថា និង​ទំនាក់ទំនង​ជាមួយ​ទស្សនិកជន​ជាដើម ៕

ប្រភពពី ៖ Chinadaily.com.cn

អត្ថបទសរសេរ ដោយ