ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​កហើយ ! ចប់អស់អីនិយាយប៊ីចេងពិសារាល់ថ្ងៃជិត៨តោន

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​ពី​ថ្ងៃ​គឺ​ថ្ងៃ​ទី​២២-២៣ ខែមករា ឆ្នាំ​២០១៨ នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ដោយ​មានការ​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល​បាន​ចុះ​អនុវត្ដ​តាម​ពាក្យបណ្ដឹង​ពី​ក្រុមហ៊ុន​ប៊ី​ចេ​ង​សញ្ញា​រូប​«​វែក​» រក​កន្លែង​ស្តុក​លក់​ផលិតផល​ប៊ី​ចេ​ង​រូប​វែក​រំលោភ​កម្ម​សិទ្ធ​បញ្ញា​ជា​ច្រើន​គីឡូ​ផង​ដែរ​ដែល​មាន​៣​ទីតាំង ។ ក្នុង​ទីតាំង​ទី​១-​នៅផ្ទះ​លេខ​១៤BEo តាម​បណ្ដោយ…

រាជធានី​ភ្នំពេញ ៖ រយៈពេល​ពី​ថ្ងៃ​គឺ​ថ្ងៃ​ទី​២២-២៣ ខែមករា ឆ្នាំ​២០១៨ នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ដោយ​មានការ​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល​បាន​ចុះ​អនុវត្ដ​តាម​ពាក្យបណ្ដឹង​ពី​ក្រុមហ៊ុន​ប៊ី​ចេ​ង​សញ្ញា​រូប​«​វែក​» រក​កន្លែង​ស្តុក​លក់​ផលិតផល​ប៊ី​ចេ​ង​រូប​វែក​រំលោភ​កម្ម​សិទ្ធ​បញ្ញា​ជា​ច្រើន​គីឡូ​ផង​ដែរ​ដែល​មាន​៣​ទីតាំង ។ ក្នុង​ទីតាំង​ទី​១-​នៅផ្ទះ​លេខ​១៤BEo តាម​បណ្ដោយ ផ្លូវ​លេខ​១៤១, ទីតាំង​ទី​២-​ផ្ទះ​លេខ​១០BEo តាម​បណ្ដោយ ផ្លូវ​លេខ​១៤១ និង​ទីតាំង​ទី​៣-​ផ្ទះ​លេខ​២៣A​ផ្លូវ​លេខ​១២៥ ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

    

យោង​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគ​បាល​ជាតិ​ក្រោម​ការ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ា​ន់​ធឿ​ន ប្រធាន​នាយកដ្ឋាន​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឱ្យ​លោក​ឧត្តមសេនីយ៍ទោ មាស រ៉ា​វុ​ធ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង​សហការ​ជាមួយ​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ ដោយ​មានការ​សម្របសម្រួល​ពី​លោក លី សុ​ផា​ណា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ម្ចាស់​ទីតាំង​ទី​១-​ឈ្មោះ តាំង សៀង​ខេ​ង ភេទ​ស្រី អាយុ​៣០​ឆ្នាំ ស្នាក់​នៅ ផ្ទះ​លេខ​១៤BEo តាម​បណ្ដោយ ផ្លូវ​លេខ​១៤១ ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ សមត្ថកិច្ច​រក​ឃើញ​​ប៊ី​ចេ​ង​រូប​វែក​ដែល​រំលោភ​កម្ម​សិទ្ធ​បញ្ញា ដោយ​មាន​ប៊ី​ចេ​ង​ក្លែងក្លាយ​ចំនួន​៨០០​កញ្ចប់​តូច​ស្មើនឹង​២៧៥ គីឡូក្រាម និង​សំបក​ខ្ចប់​មួយ​ចំនួន​ទៀត​។

ម្ចាស់​ទីតាំង​ទី​២-​ឈ្មោះ អ៊ឹ​ង សុង ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២៣A ផ្លូវ​លេខ​១២៥ ក្នុង​​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ សមត្ថកិច្ច​រក​ឃើញ​វត្ថុ​ធាត់​ដើម​សំរាប់​ធ្វើ​ប៊ី​ចេ​ង​​រូប​វែក​ដែល​រំលោភ​កម្ម​សិទ្ធ​បញ្ញា មាន​ប៊ី​ចេ​ង​ក្លែងក្លាយ​ចំនួន ៥៣​បេ​ស្មើនឹង​១៣៦៤​គីឡូ​ក្រាម​, ប៊ី​ចេ​ង​មិន​ទាន់​វេច​ខ្ចប់​ចំនួន​៧៦​បេ​ស្មើនឹង​១៨៩៨​គីឡូក្រាម​, សំបក​វេច​ខ្ចប់​ទំងន់​៩៩​គីឡូ​ក្រាម​, ម៉ាស៊ីន​អ៊ុត​មាត់​ថង់​១​គ្រឿង​,​ម៉ាស៊ីន​វេច​ខ្ចប់​១​គ្រឿង ។

​ម្ចាស់​ទីតាំង​ទី​៣ ផ្ទះ​លេខ​១០A តាម​បណ្ដោយ ផ្លូវ​លេខ​១៤១ ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា មិន​បាន​ចូលរួម​សហការ​ចំណាត់ការ​របស់​សមត្ថកិច្ច​ឡើយ ដូច្នេះ​សមត្ថកិច្ច​បាន​សំរេចចិត្ត​កាច់​សោរ​ផ្ទះ​ឆែកឆេរ និង​រក​ឃើញ​ប៊ី​ចេ​ង​រូប​វែក​ដែល​រំលោភ​កម្ម​សិទ្ធ​បញ្ញា មាន​ប៊ី​ចេ​ង​ក្លែងក្លាយ​ចំនួន​១៣៩​យួរ​ក្នុង​មួយ​យួរ​១២​គីឡូក្រាម​ស្មើនឹង​១៦៦៨​គីឡូក្រាម​, ប៊ី​ចេ​ង​មិន​ទាន់​វេច​ខ្ចប់​ចំនួន​ជាង​២០០​បេ​, សំបក​វេច​ខ្ចប់​មួយ​ចំនួន​ធំ​, ម៉ាស៊ីន​អ៊ុត​មាត់​ថង់​១​គ្រឿង​, ម៉ាស៊ីន​វេច​ខ្ចប់​១​គ្រឿង ។ ដែលសរុបទាំងប៊ីចេងវិចខ្ចប់រួច និងមិនទាន់វិចខ្ចប់រួចមានចំនួនជិត៨តោនក្នុង៣ទីតាំងខាងលើ ។

លោក​ឧត្តមសេនីយ៍ទោ មាស រ៉ា​វុ​ធ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​របស់​លោក​បាន​អនុវត្ត​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​ប៊ី​ចេ​ង​សញ្ញា​រូប​វែក​ដែល​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា មាន​ឈ្មួញ​​លក់​ផលិត​ផល​​ប៊ី​ចេ​ង​រូប​វែក​ដែល​រំលោភ​កម្ម​សិទ្ធ​បញ្ញា ដែល​បម្រុង​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​មួយ​ចំនួន ។ បច្ចុប្បន្ន​ម្ចាស់​ទីតាំង​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​បំភ្លឺ​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ដើម្បី​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ