ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​លោក​ចោរ​០៣​នាក់​ទៅ​តុលាការ ​ក្រោយ​សារភាព​ថា​ ធ្លាប់​លួច​ម៉ូតូ​០៧​គ្រឿង

8 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖  ជនសង្ស័យ​ចំនួន​០៣​នាក់ ដែល​សកម្ម​បំផុត​ក្នុង​ការ ​«​លួច​ម៉ូតូ​» ហើយ​ជន​ខ្លះ​មាន​ប្រវត្តិ​ធ្លាប់​ជាប់គុក​ទៀត​ផង  ពេល​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​អំពើ​«​ចោរកម្ម​»​ដដែល ហើយ​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ជា​ថ្មី  នៅ​ព្រឹក​ថ្ងៃ​ទី១២…

ខេត្តបាត់ដំបង​ ៖  ជនសង្ស័យ​ចំនួន​០៣​នាក់ ដែល​សកម្ម​បំផុត​ក្នុង​ការ ​«​លួច​ម៉ូតូ​» ហើយ​ជន​ខ្លះ​មាន​ប្រវត្តិ​ធ្លាប់​ជាប់គុក​ទៀត​ផង  ពេល​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​អំពើ​«​ចោរកម្ម​»​ដដែល ហើយ​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ជា​ថ្មី  នៅ​ព្រឹក​ថ្ងៃ​ទី១២ ឧសភា ក្រោយ​ប​ញ្ចប់​​ការ​សួរនាំ​ ។  នេះ​បើ​តាម​មន្ត្រី​ការិយាល័យ​ជំនាញ​បាន​រាយ​ការ​ណ៍ ​។

​តាម​រយៈ​របាយ​ការ​ណ៍ លោក ចៀក ថា​និ​ន នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០៣​នាក់ រួម​មាន​៖ ១-​ឈ្មោះ រុំ ភី​រក្ស ហៅ ង៉ា  អាយុ​៣៣​ឆ្នាំ (​ធ្លាប់​ជាប់គុក​) ស្នាក់​នៅ​មិន​ពិតប្រាកដ  ២-​ឈ្មោះ ភឹ​ម ឌី​ណា អាយុ​៣៩​ឆ្នាំ និង​៣-​ឈ្មោះ យិ​ន សា​រ៉ា​វុ​ធ អាយុ​៤៩​ឆ្នាំ ទាំង​០២​នាក់ ​នៅ​ភូមិ​រណ​ចេក​២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ​។

​លោក ចៀក ថា​និ​ន បាន​ប្រាប់​ថា ក្រុម​នេះ​ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ក្រោម​ការ​ដឹកនាំ និង​បញ្ជា​ផ្ទាល់​ពី​លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង
​ទ​ទួល​ផែន​ព្រហ្មទណ្ឌ និង​លោក ដា​ញ់ អេ​ង​ប៊ុ​ន​ចាន់ ស្នងការ​ខេត្ត​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា ពេល​ដែល​ពួក​គេ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង​ឈ្មោះ «​ដា​វី​ន​» នៅ​ខាងជើង​រង្វង់​មូល​«​ព្រះ​នរាយ​» ក្នុង​សង្កាត់​ចំការ​សំរោង  ក្រុង​បាតដំបង  ក្រោយ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​«​លួច​ម៉ូតូ​»​មួយ​គ្រឿង​នៅ​ស្រុក​រតន​មណ្ឌល កាលពី​ចុង​ខែមេសា​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ។

​នៅ​ក្នុង​របាយ​ការ​ណ៍​​ដដែល  ក្រុម​ជនសង្ស័យ​ទាំង​០៣​នាក់​នេះ បាន​ធ្វើ​សកម្មភាព
​«​លួច​យក​ម៉ូតូ​» មួយ​គ្រឿង កាលពី​ថ្ងៃ​ទី​២៩ មេ​សា កន្លង​ទៅ​នេះ  នៅ​ចំណុច​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល របស់​ជន​រង​គ្រោះ​ឈ្មោះ ហួ​ន សុខ​ហៃ ភេទប្រុស​អាយុ​១៧​ឆ្នាំ​ ។ ​ក្រោយ​ធ្វើ​សកម្មភាព​លួច​បាន​ច​ម្រេច ក្រុម​ចោរ​ដ៏​សកម្ម​នេះ បាន​ព្យា​យាម​ជិះ​គេចខ្លួន មក​ពួន​សំងំជួ​ល​បន្ទប់​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ​ ។  ប៉ុន្តែ​ត្រូវ​កម្លាំង​ជំនាញ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ធ្វើការ​កំណត់​មុខសញ្ញា​បាន ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ទាំង​សំបុក​តែ​ម្ដង​ ។

​ស្ដាប់​ចម្លើយ​សង្ខេប​របស់​លោក​ចោរ ដែល​សារភាព​ពី​ប្រវត្តិ​ប្រព្រឹត្ត​បទល្មើស​៖  ក្រោយ​ពេល​ត្រូវ​ចាប់ខ្លួន ក្រុម​ចោរ​ដ៏​សកម្ម​ទាំង​០៣​នាក់​នេះ បាន​សារភាព​នៅ​ចំពោះ​មុខមន្ត្រី​ជំនាញ​ថា ពួក​ខ្លួន​ធ្លាប់​មាន​ប្រវត្តិ​«​លួច​យក​ម៉ូតូ​» គេ​បាន​សរុប​ចំនួន​០៧​គ្រឿង រាប់​ទាំង​លួច​លើក​ចុង​ក្រោយ​នៅ​ស្រុក​រតន​មណ្ឌល​ផង​ ។

​តាម​រយៈ​របាយ​ការ​ណ៍​​សមត្ថកិច្ច ដែល​បាន​ស្រង់​ចម្លើយ​ក្រុម​ជនសង្ស័យ  ពួក​គេ​បាន​និយាយ​ទៀត​ថា  ពួក​គេ​ធ្លាប់​ជិះ​ម៉ូតូ​ដើរ​ធ្វើ​សកម្មភាព​«​លួច»នៅ​តាម​បណ្ដា​ស្រុក​ចំនួន​០៤​។

របាយ​ការ​ណ៍​​បាន​បញ្ជាក់​ថា  លើក​ទី​១​នៅ​ស្រុក​ឯក​ភ្នំ (​មិន​ចាំ​ថ្ងៃខែ​) ធ្លាប់​លួច​យក​បាន​ម៉ូតូ​ម៉ាក​ឃ្លី​ក​ ព​ណ៌.ស ​០១​គ្រឿង​។   លើក​ទី​២-នៅ​ស្រុក​ថ្មគោល (​មិន​ចាំ​ថ្ងៃខែ​) ធ្លាប់​លួច​យក​បាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ព​ណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ចំនួន​០១​គ្រឿង​។  ដោយឡែក លើក​ទី​៣​-នៅ​ស្រុក​សង្កែ (​មិន​ចាំ​ថ្ងៃខែ​) ក្រុម​ចោរ​នេះ​ហាក់​មមាញឹក​ច្រើន​ជាង​តាម​បណ្ដា​ស្រុក​ដទៃ​ទៀត គឺ​ក្រុម​ចោរ​ដ៏​សកម្ម​នេះ មាន​ឱ​កាស​លួច​បាន​រហូត​ដល់​ទៅ​ចំនួន​០៣​លើក លួច​បាន​ម៉ូតូ​រហូត​ដល់​ទៅ​ចំនួន​០៤​គ្រឿង​។

ក្នុង​នោះ ​មាន​ម៉ូតូ​ម៉ាក​វ៉េវ អាល់​ហ្វា​ព​ណ៏​ខ្មៅ​០១​គ្រឿង  ម៉ាក​ឃ្លី​ក​ព​ណ៌​ក្រហម ០១​គ្រឿង  រីឯ​ចំនួន​០២​គ្រឿង​ទៀត ចាស់​ៗ​ពេល​មិន​ស្គាល់​ម៉ាក​ ។ បាន​ន័យ​ថា ក្រុម​ចោរ​០៣​នាក់​នេះ លួច​មិន​រើស​ម៉ូត ម៉ាក​ចាស់​ឬ​ថ្មី​ទេ ប្រទះ​អ្វី​លួច​ហ្មឹ​ង ​។

​ចំពោះ​លើក​ទី​៤ គឺជា​លើក​ចុង​ក្រោយ​ មុន​ពេល​ត្រូវ​សមត្ថកិច្ច ត្រូវ​សមត្ថកិច្ច​ក្របួច​អូ​ស.ក ចេញពីផ្ទះ​សំណាក់ ក្រុម​នេះ​ បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​គេ នៅ​ថ្ងៃ​ទី​២៩ មេ​សា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​តា​គ្រក់ ស្រុក​រតន​មណ្ឌល បាន​០១​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ព​ណ៏​ក្រហម ស៊េរី​ឆ្នាំ​២០២០​ ។

​ជុំវិញ​ករណី​នេះ ស្នងការ​រង​ទ​ទួល​ផែន​ព្រហ្មទណ្ឌ លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៣​នាក់​នេះ មន្ត្រី​ការិយាល័យ​ជំនាញ ដកហូត​បាន​វត្ថុ​តាង​រួម​មាន​៖  ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ព​ណ៏​ក្រហម​០១​គ្រឿង​ជា​របស់​ជន​រង​គ្រោះ និង ម៉ូតូ​ម៉ាក​ម៉ា​យ​ម៉ា​ហា អ៊ី​សិន​ទ័​រ ស៊េរី​ចាស់​០១​គ្រឿង​ជា​មធ្យោបាយ ដែល​ក្រុម​នេះ​ជិះ​ធ្វើ​សកម្មភាព​ ។

​លោកស្នងការ​រង​បាន​បញ្ជាក់​ពី​ប្រវត្តិ​ក្រុម​ចោរ​នេះ​ថា  ក្នុង​ចំណោម​ពួក​គេ​ទាំង​០៣​នាក់ មាន​ម្នាក់​ឈ្មោះ រុំ ភី​រក្ស ហៅ​ង៉ា ធ្លាប់​ជាប់គុក​ម្ដង​ហើយ ពី​បទ​«​លួច​ម៉ូតូ​» តែ​ជន​នេះ​មិន​រាងចាល ចេញពី​គុក​មក​ប្រព្រឹត្ត​បទល្មើស​ដដែល​ទៀត ពេល​នេះ​ត្រូវ​ចាប់ខ្លួន​ជាមួយ​បក្សពួក បញ្ជូន​ទៅ​ចូល​គុក​វិញ​ជា​ថ្មី​ទៀត ​។

​យ៉ាងណា​ក្ដី បើ​តាម​លោក​ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ម៉ូតូ​ដែល​ដកហូត​បាន​ពី​ក្រុម​ជន​សង្ស័យ  ដោយ​យោង​លើ​គោល​ការណ៍​​លោកស្នងការ និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត មន្ត្រី​ជំនាញ​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ហើយ​ ។

​ដោយឡែក​ ពាក់ព័ន្ធ​នឹង​អ្នក​ទ​ទួល​ផល​ចោរកម្ម (​អ្នក​ទ​ទូល​ទិញ​ម៉ូតូ​ពី​ជនសង្ស័យ​) គឺ​ជន​នោះ​បាន​រត់គេច​ខ្លួន​បាត់​ពី​មូលដ្ឋាន តែ​យើង​កំណត់​អត្តសញ្ញាណ​បាន​ហើយ​។  បើ​តាម​ការ​ស៊ើបអង្កេត អ្នក​ទ​ទូល​ផល​ចោរកម្ម​នេះ មិន​ត្រិ​ម​តែ​ទ​ទូល​ទិញ​ផល​ចោរកម្ម​ប៉ុណ្ណោះ​ទេ ជន​នេះ ថែម​ទាំង​ជា​មុខ​សញ្ញា​ជូ​ញ​ដូរ​គ្រឿងញៀន​ទៀត​ផង ​។  ពេល​នេះ​ មន្ត្រី​ជំនាញ​បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ​នៅឡើយ ដើម្បី​តាម​ចាប់ខ្លួន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ