ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​សន្តិសុខ​ផ្សារ​ទួល​ពង្រ​២​នាក់​ ដែល​ដើរ​ប្រមូល​លុយ​អ្នក​លក់ដូរ​នៅ​តាម​ចិញ្ចើមថ្នល់

7 ខែ មុន

រាជធានីភ្នំពេញ ​៖ កម្លាំង​រដ្ឋបាល​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហការ​ជាមួយ​កម្លាំង​នគរ​នាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​សន្តិសុខ​ ផ្សារ​ទួល​ពង្រ​២​នាក់ ដែល​ដើរ​ប្រូ​ល​លុយ​ពី​ប្រជាពលរដ្ឋ​លក់ដូរ​នៅ​តាម​ចិញ្ចើមថ្នល់។ ការ​ប្រមូលប្រាក់​នេះ​…

រាជធានីភ្នំពេញ ​៖ កម្លាំង​រដ្ឋបាល​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហការ​ជាមួយ​កម្លាំង​នគរ​នាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​សន្តិសុខ​ ផ្សារ​ទួល​ពង្រ​២​នាក់ ដែល​ដើរ​ប្រូ​ល​លុយ​ពី​ប្រជាពលរដ្ឋ​លក់ដូរ​នៅ​តាម​ចិញ្ចើមថ្នល់។ ការ​ប្រមូលប្រាក់​នេះ​ មិន​រើសមុខ​ឡើយ ដែល​សូ​ម្បី​តែ​អ្នកលក់​លៀស​ហាល តាម​កង់ ឬ​ម៉ូតូ​ ក៏​មិន​លើកលែង​ផង ត្រូវ​តែ​បង់​ឲ្យ​ពួក​គាត់​ជា​ប្រចាំខែ ដោយ​ពុំ​អាច​ខកខាន​នោះ​ទេ បើ​មិន​ដូច្នេះ​ទេ ​និង​ត្រូវ​ដេញ​ចេញ​មិន​អាច​ដាក់​លក់ដូរ​នៅ​ទីនោះ​បាន​ឡើយ ។

ក្រុម​អ្នក​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ បាន​ចាត់​ទុក​ចិញ្ចើមថ្នល់​ខាងលើ ​គឺជា​ទីតាំង​របស់​ពួក​គេ​ទៅ​ហើយ មិន​ខ្វល់​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ឡើយ ទ​ង្វើ​បែប​នេះ ​បាន​បង្ក​ជា​ហេតុ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​សម្ដែង​នូវ​ការ​ក្ដៅក្រហាយ​គ្រប់​គ្នា ហើយ​ក៏​បាន​រាយការណ៍​ប្រាប់​ឲ្យ​អាជ្ញាធរ​បានដឹង ទើប​មានការ​ចុះ​បង្ក្រាប​តែ​ម្ដង ។

ការ​ឃាត់ខ្លួន​អ្នក​ដើរ​ប្រមូលប្រាក់​ខាងលើ​នោះ ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥ នៅ​តាម​បណ្ដោយ​ផ្លូវ​ទួល​ពង្រ ត្រង់​ចំណុច​មុខ​រោងចក្រ ហុង វ័ន ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​៤ សង្កាត​ចោម​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​ខាងលើ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទី​១, ​ឈ្មោះ​ ម៉ី សា​ផាត ​ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ទី​២, ​ឈ្មោៈ សា ម៉ាក់​ឆាន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ អ្នក​ទាំង​២​នេះ មុខរប​សន្តិសុខ​ផ្សារ​ទួល​ពង្រ ស្នាក់​នៅ​ក្នុង​ផ្សារ​ទួល​ពង្រ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ​យ័ រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​នៅ​ពុំ​ទាន់​ដឹង​ថា តើ​មាន​អ្នកបញ្ជា​ពីក្រោយ​ខ្នង​ឲ្យ​បុគ្គល​ទាំង​២​នាក់​ ដើរ​ប្រមូលប្រាក់​ពី​ប្រជាពលរដ្ឋ​ ដើម្បី​ចែក​ភាគរយ​គ្នា ឬក៏​បុគ្គល​នេះ ​ដើរ​ប្រមូល​យក​ប្រាក់​ដាក់​ក្នុង​ហោប៉ៅ​ខ្លួនឯង​នៅឡើយ​ទេ ។

ប្រភព​ខាងលើ​ បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ប្រជាពលរដ្ឋ ​ដែល​លក់ដូរ​នៅ​តាម​ច​ញ្ចើ​ម​ផ្លូវ​នោះ មិនធំ​ដុំ​នោះ​ទេ ខ្លះ​លក់​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ ខ្លះ​លក់​បន្លែ ផ្លែ​ឈើ ត្រី​សាច់ ចំណីចំណុក និង​លៀស​ហាល​ជាដើម គ្រាន់​បាន​ប្រាក់​ចំណេញ​ចិញ្ចឹមជីវិត​ ទាំង​ការ​លំបាកលំបិន ប៉ុន្តែ​ពួ​កាត់​ត្រូវ​បាន​តម្រូវ​ឲ្យ​បង់ប្រាក់​កន្លែង​លក់​ប្រចាំខែ ជា​រៀង​រាល់​ខែ។ ក្នុង​នោះ​១​កន្លែង​ចាប់​ចាប់ពី​១៥​ដុល្លារ ​ទៅ​៣០​ដុល្លារ​ឡើង​ទៅ តាម​ប្រភេទ​អី​វាន់ ​ដែល​ដាក់​លក់ នៅ​ក្នុង​១​ខែ​ៗ សូ​ម្បី​អ្នកលក់​លៀស​ហាល ​តាម​កង់ ​ក៏​ត្រូវ​បង់​១​ខែ ​២០​ដុល្លារ​ដែរ ដោយ​សន្តិសុខ​ផ្សារ​ទួល​ពង្រ ​២​នាក់​ខាងលើ​នោះ ​គឺជា​អ្នក​ដើរ​ប្រមូល ប៉ុន្តែ​ពុំ​ដឹង​ថា ការ​ប្រមូលប្រាក់​ពី​ប្រជាពលរដ្ឋ​នេះ​ ពាក់ព័ន្ធ​ជាមួយ​នឹង​ផ្សារ​ទួល​ពង្រ ឬ អត់​នោះ​ទេ ។

ប្រភព​ដដែល ​បាន​ប្រាប់​ទៀត​ថា ដោយសារ​តែ​រក​ស៊ី​កំ​ប៉ិច​កំប៉ុក​តាម​រទេះ តាម​រ៉ឺ​ម៉ក តាម​កង់​និង​ម៉ូតូ ដែល​១​ថ្ងៃ​ៗ ​ចិញ្ចឹម​ឆ្នាំង​ស្ទើរ​មិន​គ្រប់​ផង ហើយ​ងាក​ៗ​ដល់​ថ្ងៃ​ដល់​ខែៗ​ត្រូវ​បង់ប្រាក់​កន្លែង​លក់ដូរ​ទៀត​នោះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ក្ដៅក្រហាយ ហើយ​ក៏​បាន​រាយការណ៍​រៀបរាប់​ពី​ផល​លំបាក់​ជូន​អាជ្ញាធរ​ខណ្ឌ​មូលដ្ឋាន​របស់​ខ្លួន ។

ក្រោយ​ព​ទទួល​បាន​ដំណឹង​នេះ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក ​សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥ លោក​ ផុ​ន សុ​ផា​ន អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដឹកនាំ​កម្លាំង​រដ្ឋបាល​ខណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ ២​នាក់​ខាងលើ។ បន្ទាប់​មក​ បាន​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ដើម្បី​ធ្វើការ​សាកសួរ បន្ទាប់​មក​ទៀត ក៏​បាន​បញ្ជូន​បន្ត​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ