ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២​ក្រុម ដេញ​កា.ប់​គ្នា​រត់​ប្រសាច​ផ្អើល​ផ្លូវ​រថភ្លើង ក្រោយ​វត្ត​នាគ​វ័ន រង​របួស​២​នាក់

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់ បាន​រង​របួស ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ បន្ទាប់​ពី​ក្រុម​យុវជន​២​ក្រុម ប្រដាប់​ទៅ​ដោយ​កាំបិត ពូថៅ បាន​ដេញ​កា​.​ប់ និង​គប់​គ្នា​រត់​ប្រសាច…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់ បាន​រង​របួស ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ បន្ទាប់​ពី​ក្រុម​យុវជន​២​ក្រុម ប្រដាប់​ទៅ​ដោយ​កាំបិត ពូថៅ បាន​ដេញ​កា​.​ប់ និង​គប់​គ្នា​រត់​ប្រសាច ដូច​នៅ​ក្នុង​រឿងកុន ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥​នេះ នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ក្រោយ​វត្ត​នាគ​វ័ន នៅ​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ទាក់ទិន​នឹង​ការ​ប្រើ​ហិ​.​ង្សា​នេះ គេ​ពុំ​ដឹង​ថា ផ្តើម​ចេញពី​រឿង​អ្វី​ឲ្យ​ពិតប្រាកដ​នោះ​ឡើយ ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន​មួយ​ក្រុម មាន​គ្នា​៣​នាក់ ប្រដាប់​ដោយ​ពូថៅ កាំបិត បាន​មក​សួរនាំ​អ្នក​ភូមិ និង​ដេញ​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​។ ភ្លាម​ៗ​នោះ​ស្រាប់តែ​មាន​បក្ខពួក មក​ថែម​ទៀត ដេញ​កា​.​ប់​គ្នា​ទៅ​វិញ​ទៅ​មក រត់​ប្រសាច​ដូច​នៅ​ក្នុង​រឿងកុន តែ​ម្តង ។
បន្ទាប់​ពី​មាន​អំពើ​ហិ​.​ង្សា កម្លាំង​នគរបាល​មូលដ្ឋាន កងរាជអាវុធហត្ថ ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ និង​រក​ឃើញ​ម៉ូតូ ចំនួន ២​គ្រឿង បាន​បន្សល់ ទុក ព្រមទាំង​ដកហូត កាំបិត ពូថៅ និង​ដាវ មួយ​ចំនួន ។

ដោយឡែក ចំពោះ​យុវជន​ពីរ​នាក់ បាន​រង​របួស ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ។ ជុំវិញ​ការ​បង្ក​ហិ​.​ង្សា​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ដងផ្លូវ​នេះ​សមត្ថកិច្ច​មូលដ្ឋាន កំពុង​តែ​ស្រាវជ្រាវ ដើម្បី​ឃាត់ខ្លួន​ជន​បង្ក ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ