ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​​ផ្ដល់ប្រាក់កម្ចី៩ពាន់លានដុល្លារសម្រាប់​អភិ​វ​​ឌ្ឍអាមេរិក​ខាងត្បូង​

4 ម៉ោង មុន

ប្រទេស​ចិន​-​អា​មេ​រិ​កឡា​ទី​ន ៖ ថ្លែង​ក្នុង​ឱកាស​ពិធី​បើក​កិច្ចប្រជុំ​សំខាន់​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​និង​បណ្ដា​ប្រទេស​អា​មេ​រិ​កឡា​ទី​ន​និង​កា​រ៉ា​អី​ុ​ប ប្រធានាធិបតី​ចិន​លោក​សី​ុ​ជី​ន​ពីង សន្យា​កាលពី​ថ្ងៃ​ទី​១៣​ឧសភា ចំពោះ​បណ្ដា​មេដឹកនាំ​អា​មេ​រិ​កឡា​ទី​ន​ពី​ការ​ពង្រឹង​ទំនាក់ទំនង​របស់​ចិន​ជាមួយ​តំបន់​នោះ ក្នុង​កាលៈទេសៈ​អន្តរជាតិ​មួយ​ដែល​ពោរពេញ​ដោយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​និង​ការ​គំរាមកំហែង​ដែល​ចង់​សំដៅលើ​សហរដ្ឋអាមេរិក​។ នៅ​មុខ​មេដឹកនាំ​និង​ប្រមុខ​ការទូត​របស់ ប្រទេស​សមាជិក​សហគមន៍​បណ្ដា​រដ្ឋ​អា​មេ​រិ​កឡា​ទី​ន​និង​កា​រ៉ា​អី​ុ​ប ដែល​មាន​ប្រទេស​៣៣​ជា​សមាជិក…

ប្រទេស​ចិន​-​អា​មេ​រិ​កឡា​ទី​ន ៖ ថ្លែង​ក្នុង​ឱកាស​ពិធី​បើក​កិច្ចប្រជុំ​សំខាន់​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​និង​បណ្ដា​ប្រទេស​អា​មេ​រិ​កឡា​ទី​ន​និង​កា​រ៉ា​អី​ុ​ប ប្រធានាធិបតី​ចិន​លោក​សី​ុ​ជី​ន​ពីង សន្យា​កាលពី​ថ្ងៃ​ទី​១៣​ឧសភា ចំពោះ​បណ្ដា​មេដឹកនាំ​អា​មេ​រិ​កឡា​ទី​ន​ពី​ការ​ពង្រឹង​ទំនាក់ទំនង​របស់​ចិន​ជាមួយ​តំបន់​នោះ ក្នុង​កាលៈទេសៈ​អន្តរជាតិ​មួយ​ដែល​ពោរពេញ​ដោយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​និង​ការ​គំរាមកំហែង​ដែល​ចង់​សំដៅលើ​សហរដ្ឋអាមេរិក​។

នៅ​មុខ​មេដឹកនាំ​និង​ប្រមុខ​ការទូត​របស់ ប្រទេស​សមាជិក​សហគមន៍​បណ្ដា​រដ្ឋ​អា​មេ​រិ​កឡា​ទី​ន​និង​កា​រ៉ា​អី​ុ​ប ដែល​មាន​ប្រទេស​៣៣​ជា​សមាជិក លោក​សី​ុ​ជី​ន​ពីង​លើក​ពី​ទំនាក់ទំនង​ចាប់តាំងពី​យូរលង់​មក​ហើយ រវាង​ប្រទេស​លោក​និង​តំបន់​នោះ​។

ចិន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​បង្កើន​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​នយោបាយ​ជាមួយ​បណ្ដា​ប្រទេស​អា​មេ​រិ​កឡា​ទី​ន​និង​សង្ឃឹមថា ពួក​គេ​នឹង​រួម​ដៃ​ធ្វើ​រណសិរ្ស​រួម​មួយ ប្រឈម​មុខ​នឹង​ការ​ក្រឡុក​ពន្ធគយ​របស់​លោក​ដូ​ណា​ល់​ត្រាំ​។

លោក​សី​ុ​ជី​ន​ពីង​សន្យា​ថា ចិន​នឹង​ផ្ដល់​ប្រាក់​៩​ពាន់​លាន​ដុល្លារ សម្រាប់​ជួយ​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ​របស់​បណ្ដា​ប្រទេស​អា​មេ​រិ​កឡា​ទី​ន​និង​កា​រ៉ា​អី​ុ​ប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ