ដឹងមូលហេតុហើយ! ករណីឆេះផ្ទះឈើ១ខ្នង ក្បែរវត្តថាន់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឆេះផ្ទះឈើ១ខ្នងក្បែរវត្តថាន់ ហ៊ុយផ្សែងផ្អើល ពលរដ្ឋ នឹង សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ ។ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង…
រាជធានីភ្នំពេញ ៖ ឆេះផ្ទះឈើ១ខ្នងក្បែរវត្តថាន់ ហ៊ុយផ្សែងផ្អើល ពលរដ្ឋ នឹង សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ ។ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង…
រាជធានីភ្នំពេញ ៖ ឆេះផ្ទះឈើ១ខ្នងក្បែរវត្តថាន់ ហ៊ុយផ្សែងផ្អើល ពលរដ្ឋ នឹង សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ ។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០២ នឹង ៤០នាទីរសៀលថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចក្បែរវត្តថាន់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ មានផ្សែងហ៊ុយយ៉ាងសន្ធោសន្ធៅ ចេញពីផ្ទះកើតហេតុ ភ្លាមៗ ម្ចាស់ផ្ទះស្រែកឆោរឡោរ ស្វែងរកគេជួយ ស្របពេលនោះពលរដ្ឋនាំគ្នា ជួយយកបំពង់ពន្លត់មកជួយ ប៉ុន្តែគ្រប់គ្រងមិនបាន បានបន្តរាយការណ៍ជូនសមត្ថកិច្ចមកជួយអោយទាន់ពេលវេលាជៀសវាង រាលដាលដល់ផ្ទះក្បែរខាង ។
អគ្គិភ័យនេះដែរបានឆាបឆេះសម្ភារៈមានកំព្យុទ័រ០១គ្រឿង ឡេបថបចំនួន០២គ្រឿង សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ មិនបណ្តាលអោយឆេះរាលដាលដល់ផ្ទះដទៃនោះឡើយ ក្នុងនោះបានប្រើប្រាស់រថយន្តរបស់ស្នងការ ០៣គ្រឿង , រថយន្តទីក្រុងកោះពេជ្រ ចំនួន ០៣គ្រឿង បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ៕
ចែករំលែកព័តមាននេះ