ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការ​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា​សម្រេច​អនុម័ត​លើ​សេចក្តី​ស្នើ​សុំ​កោះ​ប្រជុំ​សមាជ​​​

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា បាន​សម្រេច​អនុម័ត​លើ​សេចក្តី​ស្នើ​សុំ​កោះ​ប្រជុំ​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា ដើម្បី​ពិភាក្សា​លើ​ប្រធានបទ​សំខាន់​ចំនួន​៣​របស់​ប្រទេស​ជាតិ ។ ការ​សម្រេច​អនុម័ត​នេះ ខណៈ​រដ្ឋសភា និង​ព្រឹទ្ធ​គ្រោង​នឹង​ធ្វើ​សមាជ​នៅ​ក្នុង​ខែមិថុនា​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា បាន​សម្រេច​អនុម័ត​លើ​សេចក្តី​ស្នើ​សុំ​កោះ​ប្រជុំ​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា ដើម្បី​ពិភាក្សា​លើ​ប្រធានបទ​សំខាន់​ចំនួន​៣​របស់​ប្រទេស​ជាតិ ។ ការ​សម្រេច​អនុម័ត​នេះ ខណៈ​រដ្ឋសភា និង​ព្រឹទ្ធ​គ្រោង​នឹង​ធ្វើ​សមាជ​នៅ​ក្នុង​ខែមិថុនា​ខាង​មុខ​នេះ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា នៅ​ថ្ងៃ​អង្គារ ទី​១៣ ខែឧសភា ឆ្នាំ​២០២៥​បាន​លើក​ឡើង​ថា ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​៩:០០​នាទី គណៈកម្មាធិការ​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បើក​កិច្ចប្រជុំ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា នៅ​វិមាន​ព្រឹទ្ធសភា ដោយ​មាន​វត្តមាន​ចូលរួម​ពី​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី យួន សុ​ដា​រី ប្រធានរដ្ឋសភា និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា ឯកឧត្តម អ៊ុ​ច បូរ​រិ​ទ្ធ អនុប្រធាន​ទី​១​ព្រឹទ្ធសភា ឯកឧត្តម​គតិ​សេដ្ឋា​បណ្ឌិត ជាម យៀ​ប អនុប្រធាន​ទី​១​រដ្ឋសភា ឯកឧត្តម ធន់ វ​ឌ្ឍ​នា អនុប្រធាន​ទី​២​ព្រឹទ្ធសភា ឯកឧត្តម វង សូត អនុប្រធាន​ទី​២​រដ្ឋសភា ជា​សមាជិក​គណៈកម្មាធិការ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា ព្រមទាំង​វត្តមាន​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោក​ជំទាវ ជា​ជំនួយការ​គណៈកម្មាធិការ​សមាជ រដ្ឋសភា​និង​ព្រឹទ្ធសភា​ផង​ដែរ​។

ជា​កិច្ច​ចាប់ផ្តើម អង្គប្រជុំ​បាន​អនុម័ត​យល់ព្រម​លើ​របៀបវារៈ​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា​មាន​ចំនួន​៦​សំឡេង​នៃ​ចំនួន​សមាជិក​គណៈកម្មាធិការ​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា​ទាំងមូល ។ បន្ទាប់​មក អង្គប្រជុំ​បាន​ពិភាក្សា និង​អនុម័ត​តាម​របៀបវារៈ ដែល​មាន​លទ្ធផល​ដូច​ខាងក្រោម​៖

របៀបវារៈ​ទី​១ អង្គប្រជុំ​អនុម័ត​សេចក្តី​ស្នើ​សុំ​កោះ​ប្រជុំ​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា ដើម្បី​ពិភាក្សា​លើ ប្រធានបទ​សំខាន់​ចំនួន​៣ របស់​ប្រទេស​ជាតិ ដែល​មាន ប្រធានបទ​៖ អំពី​ប្រព័ន្ធ​គាំពារ​សង្គម​, ប្រធានបទ​៖ អំពី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ប្រធានបទ​៖ អំពី​វិស័យ​កសិកម្ម​។ សំឡេង​អនុម័ត​របៀបវារៈ​ទី​១ មាន​ចំនួន ៦​សំឡេង នៃ​ចំនួន​សមាជិក​គណៈកម្មាធិការ​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា​ទាំងមូល​។

របៀបវារៈ​ទី​២ អង្គប្រជុំ​អនុម័ត​ប្រគល់​ប្រធានបទ​អំពី​ប្រព័ន្ធ​គាំពារ​សង្គម ជូន ឯកឧត្តម យស ផា​នី​ត្តា និង​ឯកឧត្តម ឈាង វុន ដោយ​សហការ​ជាមួយ លោក​ជំទាវ មាន សំ​អាន និង​លោក​ជំទាវ ឡោក ខេ​ង ជា​ជំនួយ ការ​គណៈកម្មាធិការ​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា​ធ្វើការ​ពិនិត្យ​និង​សិក្សា​ហើយ​ធ្វើ​របាយការណ៍ និង​សេចក្តី​ព្រាង សេចក្តីសម្រេច​របស់​សមាជ ជូន​គណៈកម្មាធិការ​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា​។ សំឡេង​អនុម័ត​របៀបវារៈ​ទី​២ មាន​ចំនួន ៦​សំឡេង នៃ​ចំនួន​សមាជិក​គណៈកម្មាធិការ​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា​ទាំងមូល​។

របៀបវារៈ​ទី​៣-​អង្គប្រជុំ​អនុម័ត​ប្រគល់​ប្រធានបទ​អំពី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជូន ឯកឧត្តម អ៊ុំ សា​រឹទ្ធ និង​លោក​ជំទាវ និ​ន សា​ផុ​ន ដោយ​សហការ​ជាមួយ លោក​ជំទាវ មាន សំ​អាន លោក​ជំទាវ ឡោក ខេ​ង ឯកឧត្តម យស ផា​នី​ត្តា និង​ឯកឧត្តម ឈាង វុន ជា​ជំនួយការ​គណៈកម្មាធិការ​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា ធ្វើការ​ពិនិត្យ និង​សិក្សា ហើយ​ធ្វើ​របាយការណ៍ និង​សេចក្តី​ព្រាង​សេចក្តីសម្រេច​របស់​សមាជ ជូន​គណៈកម្មាធិការ​សមាជ រដ្ឋសភា​និង​ព្រឹទ្ធសភា ។ សំឡេង​អនុម័ត

​របៀបវារៈ​ទី​៣ មាន​ចំនួន ៦​សំឡេង នៃ​ចំនួន​សមាជិក​គណៈកម្មាធិការ សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា​ទាំងមូល​។

របៀបវារៈ​ទី​៤ អង្គប្រជុំ​អនុម័ត​ប្រគល់​ប្រធានបទ​អំពី​វិស័យ​កសិកម្ម ជូន ឯកឧត្តម ម៉ុង ឫ​ទ្ធី និង ឯកឧត្តម​សន្តិ​បណ្ឌិត ឡូយ សុ​ផាត ជា​ជំនួយការ​គណៈកម្មាធិការ​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា ធ្វើការ​ពិនិត្យ និង​សិក្សា ហើយ​ធ្វើ​របាយការណ៍ និង​សេចក្តី​ព្រាង​សេចក្តីសម្រេច​របស់​សមាជ ជូន គណៈកម្មាធិការ​សមាជ រដ្ឋសភា​និង​ព្រឹទ្ធសភា​។ សំឡេង​អនុម័ត​របៀបវារៈ​ទី​៤ មាន​ចំនួន ៦​សំឡេង នៃ​ចំនួន​សមាជិក​គណៈកម្មាធិការ សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា​ទាំងមូល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ