ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃឹមថា មិន​ប៉ះ​ចំ​កន្លែងធ្វើការ​របស់​បងប្អូន​ខ្មែរ​យើង​ទៅ​ចុះ​ករណីឆេះនៅកូរ៉េ

2 ម៉ោង មុន

(​កូរ៉េ​)៖ នៅ​ម៉ោង​ប្រហែល១០ និង២៩នាទី ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥​នេះ អគ្គី​ភ័យ​ដ៏​សន្ធោ​សន្ធៅ​បាន​ឆាបឆេះ​នៅ​មជ្ឈមណ្ឌល​ភុ​ស្ត​ភារ​ដ៏​ធំ​មួយ​នៅ​ទីប្រជុំជន Bu​bal-eup ទីក្រុង Icheon…

(​កូរ៉េ​)៖ នៅ​ម៉ោង​ប្រហែល១០ និង២៩នាទី ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥​នេះ អគ្គី​ភ័យ​ដ៏​សន្ធោ​សន្ធៅ​បាន​ឆាបឆេះ​នៅ​មជ្ឈមណ្ឌល​ភុ​ស្ត​ភារ​ដ៏​ធំ​មួយ​នៅ​ទីប្រជុំជន Bu​bal-eup ទីក្រុង Icheon ខេត្ត Gyeonggi ប៉ុន្តែ​ជា​សំណាងល្អ​ខ្លាំង​ណាស់ ដែល​កម្មករ​ទាំង ២៦​នាក់ កំពុងធ្វើការ​ងារ​នៅ​ខាងក្នុង​នោះ អាច​ជម្លៀស​ចេញ​បាន​ទាន់​ពេលហើយ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​សេចក្តីរាយ​ការណ៍​ថា​ មាន​អ្នក​ស្លាប់ និង​របួស​នៅឡើយ​ទេ​។

នាយកដ្ឋាន​ពន្លត់អគ្គីភ័យ​បាន​ចេញ​ការ​ឆ្លើយ​តប​កម្រិត ២ ហើយ ដោយ​បញ្ជូន​រថយន្ត និង​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​ជា​ច្រើន​នាក់​ទៅ​កាន់​ទីតាំង​កើតហេតុ ដើម្បី​ពន្លត់ភ្លើង​។ ទីតាំង​នេះ​ឆាបឆេះ​នេះ​មាន​ទំហំ 80,000​ម៉ែត្រការ៉េ ដែល​មាន​ជាន់​ក្រោម​ដី​ចំនួន ៣ និង​ជាន់​ផ្ទាល់​ដី​មួយ​ជាន់​៕ ប្រភព​៖ We in Korea


កែសម្រួលដោយ