ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត​ប៉ៃលិន ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា​ នៅ​បរិវេណ​វត្ត​កោង​កាង

1 ខែ មុន

ខេត្ត​ប៉ៃលិន ៖ កាលពី​រាត្រី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៥ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា យ៉ាង​អធិកអធម នៅ​បរិវេណ​វត្ត​រតនៈ​សោ​ភ័​ណ្ឌ ហៅ​វត្ត​កោង​កាង…

ខេត្ត​ប៉ៃលិន ៖ កាលពី​រាត្រី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៥ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា យ៉ាង​អធិកអធម នៅ​បរិវេណ​វត្ត​រតនៈ​សោ​ភ័​ណ្ឌ ហៅ​វត្ត​កោង​កាង ស្ថិត​នៅ​ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​មានការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​ព្រះ​សន្តិ​មហា​រត​មុនី សាន់ លី ព្រះ​មេគណ​ខេត្ត និង​លោក​ជំទាវ​ បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​ពុទ្ធបរិស័ទ​យ៉ាងច្រើន​កុះករ ។

បុណ្យ​វិសាខបូជា​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ប៉ៃលិន រៀបចំ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ព្រោះ​បុណ្យ​វិសាខបូជា គឺជា​ពិធីបុណ្យ​សាសនា​ដ៏​សំខាន់​បំផុត ក្នុង​ចំណោម​បុណ្យ​សាសនា​ជា​ច្រើន​ទៀត ហើយ​ពិធីបុណ្យ​នេះ គឺ​បាន​បង្ហាញ​នូវ​ការ​គោរព​រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំ​ៗ​បី នៃសម័យ​កាល​របស់​ព្រះសម្មាសម្ពុទ្ធ​សមណគោត្តម គឺជា​ថ្ងៃ​ដែល​ព្រះ​អង្គ​ទ្រង់​បាន​ប្រសូត បាន​ត្រាស់​ដឹង និង​ជា​ថ្ងៃ​ចូល​បរិនិព្វាន​ផង​ដែរ ដោយ​ព្រឹត្តិការណ៍​ទាំង​បី​នេះ គឺ​កើតឡើង​ចំ​ថ្ងៃ ១៥​កើត ខែពេញបូណ៌មី ដែល​មាន​ព្រះ​ច័ន្ទ​ពេញវង់ ក្នុង​ខែ​ពិសាខ​ដូច​គ្នា​ខុស​តែ​ឆ្នាំ​តែប៉ុណ្ណោះ ​។

លោក​ជំទាវ​ បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ​៖ សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​យើង ក្រោយ​ពី​ទទួល​បាន​នូវ​សុខ​សន្តិភាព ជា​ពិសេស​ក្នុង​រយៈពេល​ជាង​ពី​ទសវត្សរ៍​ចុង​ក្រោយ​នេះ ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​លូតលាស់​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ ក្នុង​នោះ​យើង​កត់សម្គាល់​ឃើញ​ថា វិស័យ​ព្រះពុទ្ធ​សាសនា ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា យកចិត្តទុកដាក់​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​ទាំង​ផ្នែក​សម្ភារ​រូប​វ័​ន្ត ទាំង​ផ្នែក​ស្មារតី ក៏​ដូច​ជា​ធនធាន​ព្រះសង្ឃ​ផង​ដែរ ​។

លោក​ជំទាវ​អភិបាលខេត្ត បាន​មាន​ប្រស​សាសន៍​បន្ត​ថា​៖ ពិធី​សាសនា​នានា​របស់​ព្រះពុទ្ធ​សាសនា ត្រូវ​បាន​ប្រារព្ធ​ឡើងជា​ហូរហែ​ទៅ​តាម​ជំនឿ​របស់​ពុទ្ធបរិស័ទ ហើយ​ភាគច្រើន​តែងតែ​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ នៅ​តាម​តំបន់​រៀងខ្លួន ជាក់ស្តែង​ដូច​ជា​ពេល​នេះ​គ្រប់​ស្ថាប័ន​ទាំងអស់​នៅ​ក្នុង​ខេត្ត បាន​មក​ជួបជុំ​គ្នា​ប្រាថ្នា​ឧទ្ទិស​នូវ​ពិធី​នេះ ឱ្យ​ក្លាយជា​ពិធី​វប្បធម៌​ព្រះពុទ្ធ​សាសនា ក៏​ដូច​ជា​ផ្តល់​ឱកាស​ឱ្យ​ព្រះសង្ឃ អាចារ្យ គណៈកម្មការ សិស្ស និស្សិត​និង​ប្រជា​ពុទ្ធបរិស័ទ​ទូទៅ​បាន​ធ្វើ​កិច្ច​រួម​គ្នា​ក្នុង​មួយ​ឆ្នាំ​មាន​ម្តង ដើម្បី​សម្តែង​នូវ​សាមគ្គីភាព រវាង​ពុទ្ធបរិស័ទ​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ខេត្ត​ប៉ៃលិន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ