ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ច្រក​ទ្វារ​ព្រំដែន​ទាំងអស់​របស់​កម្ពុជា​ជា​មួយ​ថៃ​ បាន​បិទ​ការ​នាំ​ចូល​បន្លែ និង​ផ្លែ​ឈើ​គ្រប់​ប្រភេទ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ច្រក​ទ្វារ​ព្រំដែន​ទាំងអស់​របស់​កម្ពុជា​បាន​បិទ​ចោល​ទាំងស្រុង​នូវ​ការ​នាំ​ចូល​បន្លែ និង​ផ្លែ​ឈើ​គ្រប់​ប្រភេទ ដែល​នាំ​ពី​ប្រទេស​ថៃ ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​កម្ពុជា ។ ការ​បិទ​នេះ បន្ទាប់​ពី​ការ​ប្រកាស​របស់​សម្តេច​តេ​ជោ​ហ៊ុន…

រាជធានី​ភ្នំពេញ ៖ តាម​ច្រក​ទ្វារ​ព្រំដែន​ទាំងអស់​របស់​កម្ពុជា​បាន​បិទ​ចោល​ទាំងស្រុង​នូវ​ការ​នាំ​ចូល​បន្លែ និង​ផ្លែ​ឈើ​គ្រប់​ប្រភេទ ដែល​នាំ​ពី​ប្រទេស​ថៃ ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​កម្ពុជា ។ ការ​បិទ​នេះ បន្ទាប់​ពី​ការ​ប្រកាស​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ដែល​កំណត់ពេល​២៤​ម៉ោង​ឲ្យ​ភាគី​ថៃ បើក​ច្រក​ព្រំ​ដែល​ដូរ​ដើម​ដោយ​មិន​ចាំ​ចាប់​ចរចា​ដាក់​លក្ខខណ្ឌ​អ្វី​ទាំងអស់ ។

បើ​តាម​ឯកឧត្តម​ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ត្រូវ​បាន​សារព័ត៌មាន​ស្រង់​សំដី​ផ្សាយ​ថា នៅ​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៥ នេះ​ថា មក​ទល់​ពេល​នេះ នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​ទាំងអស់​របស់​កម្ពុជា បាន​បិទ​ចោល​ទាំងស្រុង​នូវ​ការ​នាំ​ចូល​បន្លែ និង​ផ្លែ​ឈើ​គ្រប់​ប្រភេទ ដែល​នាំ​ពី​ប្រទេស​ថៃ ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ។

ខណៈ​ឱសានវាទ​២៤​ម៉ោង ដែល​ជា​ការ​ដាក់​កំហិត​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដល់​ពេល​កំណត់​ហើយ គឺ​កាត់​ផ្ដាច់​ការ​នាំ​ចូល​បន្លែ និង​ផ្លែ​ឈើ​ទាំងអស់​របស់​ថៃ ដែល​នាំ​ចូល​តាម​ព្រំដែន​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ជា​ការ​ឆ្លើយ​ចំពោះ​ភាព​គំរាមកំហែង និង​ប្រមាថ​របស់​ក្រុម​យោធា​ថៃ ក្រោយ​ស្ថានភាព​តាង​តឹង​ដាក់​គ្នា​លើ​បញ្ហា​ព្រំដែន​ប្រទេស​ទាំង​ពីរ​ដែល​បង្ក​ដោយ​ភាគី​ថៃ ។

សូម​ជម្រាប​ថា ថ្លែង​សារ​ពិសេស កាលពី​ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​២០២៥ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​២៤​ម៉ោង​នេះ បើ​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន​ដូច​ដើម​វិញ​ទេ កម្ពុជា​នឹង​បិទ​ច្រកព្រំដែន ជាមួយ​ថៃ​ទាំងអស់ ដោយ​មិន​ឲ្យ​ដឹក​បន្លែ ផ្លែ​ឈើ​ចូល​មក​ក ម្ពុ​ជា​នោះ​ទេ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា សម្តេច និង​សម្តេច​វរ​ធិ​បតី បាន​ធ្វើការ​ជួប​ចរចា​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ​ដើម្បី​សុំ​ចរចា​បើក​ច្រើន​ព្រំដែន​វិញ ប៉ុន្តែ​មិន​អាច​នោះ​ទេ ព្រោះថា​ការ​បិទ​របស់​ភាគី​ជា​ការ​សម្រេច​ជា​ឯកតោភាគី ដូច្នេះ ការ​បើក​ជា​រឿង​របស់​ថៃ​។
សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ភាគី​ថៃ​បាន​បិទ​ច្រកព្រំដែន​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ទៅ​ហើយ ដូច្នេះ ការ​បិទ​ជា​រឿង​របស់​ថៃ ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​៖ «​កុំ​អី​យើង​បិទ​ព្រំដែន​ថ្ងៃនេះ​ទៅ​ហើយ តែ​ដោយ​សម្តេច និង​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ អី​ញ្ចឹ​ង​ស្អែក​យើង​នឹង​បិទ​ព្រំដែន​ទាំងអស់​ដោយ​មិន​ឲ្យ​ដឹង​បន្លែ ផ្លែ​ឈើ​ចូល​មក​កម្ពុជា​នោះ​ទេ បើសិន​ភាគី​ថៃ​មិន ព្រម​បើក​ច្រកព្រំដែន​ដូច​ដើម​។ យើង មិន​អាច​ចរចា​ជាមួយ​ថៃ​ដោយ​ដាក់​លក្ខ​ខ័​ណ្ឌ​ឲ្យ​យើង​នោះ​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ