ខេត្តកណ្ដាល ៖ បើករថយន្ត ទៅជួសជុលខណៈបានពាក់កណ្ដាលផ្លូវរថយន្តក៏ ឆ្លងប្រពន្ធ័ភ្លើង បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ សំណាងល្អបានបងប្អូនប្រជាពលរដ្ឋឃើញទាន់ ជួយយកបំពង់ពន្លត់មកបាញ់រួចទាក់ទងហៅរថយន្តពន្លត់មកបាញ់បន្ថែម ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៩ និង ១០នាទី ស្ថិតក្នុងភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
បើតាមប្រភពពីម្ចាស់រថយន្តបានអោយដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្ដមួយគ្រឿង ម៉ាកKIA CARINVAL ពណ៍ស ពាក់ផ្លាកលេខ2AX-9555 ក្នុងទិសដៅពីត្បូងទៅជើង (កោះធំ-តាខ្មៅ) ក្នុងគោលបំណងយករថយន្ដទៅជួលជុលប្រព័ន្ធកំដៅ នៅស្អាងព្រែកតូច ។ លុះពេលបើកបរមកដល់ចំណុចភូមិឃុំកើតហេតុខាងលើ ឃើញរថយន្ដលោតសញ្ញាឡើងកម្ដៅ និងហុយផ្សែង ចេញពីផ្នែកខាងមុខរថយន្ដទើបឈប់ទៅមើល ស្រាប់តែរថយន្ដឆេះ និងហ៊ុយផ្សែងយ៉ាងខ្លាំង ទើបស្រែកឆោឡោឲ្យគេជួយពន្លត់ ភា្លមៗប្រជាពលរដ្ឋក្បែងនោះបានទាក់ទងហៅរថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់ទាន់ពេលវេលាទើបខូចខាតតែមួយកំណាត់ផ្នែកខាងមុខ ។
ក្នុងប្រតិបត្តិការបាញ់ពន្លត់អគ្គីភ័យឆាបឆេះរថយន្តខាងលើសមត្ថកិច្ច ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ស្មើទឹកប្រាំពីរម៉ែត្រគូប ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតទេ ៕









ចែករំលែកព័តមាននេះ