ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​​មេដឹក​នាំ​​​ចិន​​សន្យា​ប្រយុទ្ធ​​ប្រឆាំង​​​​ការិយាធិបតេយ្យ​

12 ឆ្នាំ មុន

បណ្តា​មេដឹក​នាំ​ជាន់​ខ្ពស់​​ចិន​បាន​​សន្យា​កាត់​បន្ថយ​បណ្តា​ទស្សនកិច្ច​​​​ កិច្ច​ប្រជុំ​​ ន​ិងការ​ជួប​គ្នា​​ទាំង​ឡាយ​បែប​​ការិយាធិបតេយ្យ​​ដើម្បី​ចុះ​​ជាប់​ជាមួយ​ប្រជាជន​ ។​ក្នុង​កិច្ច​ប្រជុំ​​មួយ​កាល​ពី​ថ្ងៃទី​៤ ធ្នូ ដែល​ចូល​រួម​​​​ដោយ​បណ្តា​​សមាជិក​​ការិយាល័យ​​នយោ​បាយ​​បក្ស​កុំ​មុយនីស្ក​​ចិន​ បណ្តា​​អ្នក​ទទួល​ខុស​ត្រូវ​​​ចិនបាន​យល​់​ស្រប​គ្នា​ធ្វើការ​បែប​​អនុវត្ត​​ជាក់​ស្តែង​​​​សម្រាប់​​បក្ស​ និងប្រទេស ។ កិច្ច​​ប្រជុំ​​នេះ​ដឹក​នាំ​​ធ្វើ​​ដោយ​លោក​ស៊ី​ជីន​​ពិញ​ អគ្គ​លេខា​​បក្ស​កុំ​មុយនីស្ក​ចិន​ដែល​បាន​​សន្យា​​ពី​ការ​អនុវត្ត​នីតិ​រដ្ឋ។

​យោង​តាម​​សេចក្តី​ប្រកាស​មួយ​ចេញ​ផ្សាយ​​ក្រោយ​កិច្ច​ប្រជុំ​​នេះថា សមាជិក​​ទាំង​អស់​នៃ​​ការិយាល័យ​​នយោបាយ​​របស់​បក្ស​កុំ​មុយ​នីស្ក​ចិន​ត្រូវ​បាន​ស្នើ​ឱ្យ​ស្វែង​យល់​​សភាព​ការណ៍​​ជាក់​ស្តែង​​​ដែល​សង្គម​ជាតិ​​ប្រឈម​មុខ​​តាម​រយៈ​ការ​​ចុះ​ទៅ​ពិនិត្យ​​ដោយ​ស៊ី​ជម្រៅ​​នៅ​ឯមូលដ្ឋាន ។ ការ​ចុះ​ពិនិត្យ​​នោះ​ត្រូ​វ​ធ្វើ​​​ជា​ពិសេស​នៅ​តាម​ទី​កន្លែង​​​ដែលកើតមាន​​បញ្ហា​សង្គម​​​ខ្លាំង​ក្លា​​ហើយ​បណ្តា​ការ​ចុះ​​ទៅ​ពិនិត្យ​​ដែល​ធ្វើ​យក​តែ​នាមៗ​ត្រូវ​​ហាម​​ឃាត់​យ៉ាង​ម៉ឹង​ម៉ាត់ ។ បណ្តា​​មេដឹកនាំ​​​ជាន់​ខ្ពស់​ចិន​​​ត្រូវ​ស្តាប់​​ប្រជាជន​​និង​បណ្តា​​អ្នក​ទទួល​ខុស​​ត្រូវ​​មូល​ដ្ឋាន​​​រួច​ដោះ​ស្រាយ​បញ្ហា​ជាក់​ស្តែង​​នានា​របស់​ប្រជាជន​ ៕