ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ទាំង​នេះ​​ជួយ​បង្កើន​ថាមពល​ផ្លូវភេទ​កាន់តែ​ខ្លាំង (18+)

6 ឆ្នាំ មុន

ការ​ដែល​មាន​ចំណង់​ផ្លូវភេទ​ប្រកបដោយ​សុខភាព​ល្អ ច្រើន​តែ​ទាក់ទង​នឹង​ផ្លូវ​កាយ និង​ផ្លូវ​អារម្មណ៍ មាន​សុខភាព​ល្អ​ដែរ ។ ដូច្នេះ​វា​គ្មាន​អ្វី​ដែល​ត្រូវ​ភ្ញាក់ផ្អើល​ថា អាហារ​អាច​ដើរតួ​នាទី​សម្រាប់​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​នោះ​ទេ ។ អាហារ​មួយ​ចំនួន​ដែល​ផ្ទុក​ទៅ​ដោយ​ជីវជាតិ​ជា​ច្រើន សម្រាប់​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ…

ការ​ដែល​មាន​ចំណង់​ផ្លូវភេទ​ប្រកបដោយ​សុខភាព​ល្អ ច្រើន​តែ​ទាក់ទង​នឹង​ផ្លូវ​កាយ និង​ផ្លូវ​អារម្មណ៍ មាន​សុខភាព​ល្អ​ដែរ ។ ដូច្នេះ​វា​គ្មាន​អ្វី​ដែល​ត្រូវ​ភ្ញាក់ផ្អើល​ថា អាហារ​អាច​ដើរតួ​នាទី​សម្រាប់​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​នោះ​ទេ ។

អាហារ​មួយ​ចំនួន​ដែល​ផ្ទុក​ទៅ​ដោយ​ជីវជាតិ​ជា​ច្រើន សម្រាប់​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ និង​សុខភាព​ទូទៅ​កាន់តែ​ល្អ​អស្ចារ្យ ៖

សាច់
របប​អាហារ​ដែល​មាន​ជាតិ​សាច់​គ្រប់​ប្រភេទ​សុទ្ធតែ​អាច​ជួយ​ពង្រឹង​ដល់​ជីវិត​ផ្លូវភេទ​បាន​ទាំងអស់ ។ សាច់​គោ សាច់​មាន់ និង​ជ្រូក មាន​សារធាតុ Carnitine, L-arginine និង​ស័ង្កសី ។ Carnitine និង L-arginine ជា​អាស៊ីត​អា​មី​ណេ ដែល​អាច​ពង្រឹង​ដល់​លំហូរ​ឈាម​កាន់តែ​ល្អ​។ លំហូរ​ឈាម​ដែល​គ្មាន​ការ​រាំងស្ទះ គឺជា​រឿង​សំខាន់​មួយ​សម្រាប់​ការ​ឆ្លើយ​តប​ខាង​ផ្លូវភេទ​ទាំង​បុរស និង​ស្ត្រី ។ បើ​យោង​ទៅ​តាម NYU Lanone Medical Center ឲ្យ​ដឹង​ថា ជីវជាតិ​ទាំង​ពីរ​នេះ​ប្រហែលជា​អាច​ព្យាបាល​បញ្ហា​លិង្គ​មិន​ឡើង​រឹង​របស់​បុរស​មួយ​ចំនួន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។

អយ​ស្ទ័​រ
អ្នក​ប្រហែលជា​ធ្លាប់​លឺ​ភាព​ល្បីល្បាញ​របស់​អយ​ស្ទ័​រ​ចំពោះ​ការ​បង្កើន​ចំណង់​ផ្លូវភេទ​ហើយ ។ អយ​ស្ទ័​រ​មាន​នាទី​ជួយ​បង្កើន​កម្រិត​អ៊័​រ​ម៉ូ​ន​តេ​ស្តូ​ស្តេ​រ៉ូ​ន និង​អេ​ស្ត្រូ​ជែ​ន​ក្នុង​ខ្លួន ដែល​វា​សុទ្ធសឹងតែ​ជា​អ៊័​រ​ម៉ូ​ន​ភេទ ។

ការ​បង្កើន​ការ​ផលិត​អ៊័រ​ម៉ូ​ន​នេះ មាន​ន័យ​ថា ចំណង់​ផ្លូវភេទ​អ្នក​នឹង​ឡើង​ខ្ពស់ ។ អយ​ស្ទ័​រ​ក៏​ជា​ប្រភេទ​ដ៏​អស្ចារ្យ​មួយ​នៃ​ជាតិ​ស័ង្កសី ដែល​ជួយ​ដល់​លំហូរ​ឈាម​ទៅ​កាន់​សរីរាង្គ​ភេទ​ផង​ដែរ ។

ផ្លែ​ប៉ោម
ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​ឲ្យ​មិនបាច់​ជួប​គ្រូពេទ្យ​ព្យាបាល ហើយ​វា​ក៏​អាច​ពង្រឹង​ដល់​ជីវិត​ស្នេហា​បាន​ដែរ ។ ផ្លែ​ប៉ោម​សម្បូរ​សារធាតុ Quercetin ដែល​ជា​អង់​ទី​អុក​ស៊ី​ដង់​មួយ​ប្រភេទ ជួយ​ដល់​ការ​គ្រប់គ្រង​រោគ​សញ្ញា​ការ​រលាក​ក្រពេញ​ប្រូ​ស្តា​ត និង​ការ​រលាក​ប្លោក​នោម ព្រមទាំង​ពង្រឹង​ដល់​របត់​ឈាម​រត់​ថែម​ទៀត ។ ការ​ដែល​រលាក​ក្រពេញ​ប្រូ​ស្តា​ត ពេល​ខ្លះ​អាច​បណ្តាល​ឲ្យ​មិន​ស្រួល​ដល់​ពង​ស្វា​.​ស និង​បង្ក​ជា​ការ​ឈឺចាប់​ក្នុង​ពេល​បាញ់​ទឹកកាម​ដែរ ។ ការ​ដែល​រលាក​ប្លោក​នោម​អាច​នឹង​ធ្វើ​ឲ្យ​បុរស និង​ស្ត្រី​មានការ​ពិបាក​ក្នុង​ការ​រួម​ភេទ ។

ស្រាក្រហម
ត្រឹម​ស្រាក្រហម​មួយ​កែវ ប្រហែលជា​អាច​ជួយ​ឲ្យ​ខាង​ស្រី​មាន​អារម្មណ៍​បាន ។ ការ​ស្រាវជ្រាវ​ដែល​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Sexual Medicine បាន​បង្ហាញ​ថា ការ​ញ៉ាំ​ស្រាក្រហម​មួយ​កែវ ឬ​ពីរ​កែវ​ក្នុង​មួយ​ថ្ងៃ ជួយ​បង្កើន​ចំណង់​ផ្លូវភេទ និង​ទឹករំអិល​ក្នុង​ទ្វារមាស​របស់​ស្ត្រី ។ ស្រាក្រហម​មាន​សារធាតុ Quercetin ដែល​អាច​ផ្តល់​ជា​ការ​ឆ្លើយ​តប​បែប​វិជ្ជមានបាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ