ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត ឬ​មួយ​ស្អប់​ទៅ​បើ​គាត់​លេង​ធ្វើ​ចឹ​ង​ៗ​អី

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ក្រុង​ប៉ោយ​ប៉ែ​ត ៖ មាន​ករណី​ប៉ុនប៉ង​លួច​យក​រថយន្ត នៅ​ចំណុច​មុខ​សាលារៀន​ចិន ក្នុងភូមិ​គីឡូ​ម៉ែ​ត​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមករា​នេះ ។…

ក្រុង​ប៉ោយ​ប៉ែ​ត ៖ មាន​ករណី​ប៉ុនប៉ង​លួច​យក​រថយន្ត នៅ​ចំណុច​មុខ​សាលារៀន​ចិន ក្នុងភូមិ​គីឡូ​ម៉ែ​ត​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមករា​នេះ ។

ជង​សង្ស័យ​ឈ្មោះ សុ វណ្ណ​ថា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ផ្សារ​កណ្តាល សង្កាត់ ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើ​សកម្មភាព​យក​សោ​ម៉ូតូ​ទៅ​ចាក់​លើ​ទ្វា​រថយន្ត​ម៉ាក​ធុន​ត្រា​សេរី ២០០៨​ពណ៌​ស នៅ​ពេល​ធ្វើ​សកម្មភាព​ម្ចាស់​រថយន្ត​ភ្ញាក់​ទាន់ ហើយ​មានការ​ប្រកែក​គ្នា​រវាង​ម្ចាស់​រថយន្ត និង​ជនសង្ស័យ​យ៉ាង​យូរ ។

ម្ចាស់​រថយន្ត​ឈ្មោះ​ទុ​យ មាន អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​គីឡូ​ម៉ែ​ត​លេខ​៤ បាន​រាយការណ៍​ជូន​សមត្ត​កិច្ច ក្រោយ​ពី​ទទួល​ព័ត៌មាន កម្លាំង​វេន​ប្រចាំ​បញ្ជាការ និង​ទទួលបញ្ជា​ពី​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​អធិការដ្ឋាន​ដើម្បី​សួរនាំ ។

ក្រោយ​ពី​សាកសួរ​ចម្លើយ និង​ធ្វើតេស្ត​ទឹកនោម​ទើប​ដឹង​ថា ជន​បង្ក​ខាងលើ​ប្រើប្រាស់​គ្រឿងញៀន ហើយ​ប្រហែលជា​បែក​ថ្នាំ​ហើយ បានជា​ទៅ​ចាក់សោ​លួច​រថយន្ត​នៅ​មុខ​ម្ចាស់​រថយន្ត​បែប​នេះ ជា​ពិសេស​នោះ​គឺ​ខ្លួន​មិន​ចេះ​បើករថយន្ត​ទៀត​ផង ។ ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​សាកសួរ និង​កសាង​សំណុំរឿង​បន្ត ៕

កែសម្រួលដោយ